no-alternative title

ក្រុមហ៊ុន Toyota និង Lexus នឹងចាប់ផ្តើមប្រើប្រាស់នូវបច្ចេកវិទ្យាក្នុងការភ្ជាប់រថយន្តរបស់ខ្លួនជាមួយហេដ្ឋារចនាសម្ព័ន្ធនៅសហរដ្ឋអាមរិកនៅឆ្នាំ 2021

កាលពីម្សិលមិញនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota និង Lexus ទើបតែបានប្រកាសថា ក្រុមហ៊ុនទាំងពីរនេះ នឹងដំណើរការនូវបច្ចេកវិទ្យាសម្រាប់ធ្វើការតភ្ជាប់នូវរថយន្តជាច្រើនជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ 2021។ ក្រុមហ៊ុនផលិតរថយន្តនេះ មានបំណងចង់ឱ្យរថយន្តជាច្រើនអាចធ្វើចចារគ្នា និងជួយអ្នកធ្វើដំណើរ និងអ្នកបើកបរអោយកាន់តែមានសុវត្ថិភាពខ្ពស់មួយកម្រិតបន្ថែមទៀត។ ក្រុមហ៊ុនមានជំនឿថា បច្ចេកវិទ្យាថ្មីនេះ នឹងបញ្ចេញនៅក្នុងឆ្នាំ 2021 ដែលមានឈ្មោះថា Dedicated Short-Range Communications (DSRC) ។

បច្ចេកវិទ្យា DSRC នឹងដាក់ប្រើប្រាស់នៅក្នុងរថយន្តជាច្រើន នៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ 2021 ជាមួយនឹងគោលដៅក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះសម្រាប់ដំណើរការនៅលើរថយន្តជាច្រើនស៊េរីរបស់ក្រុមហ៊ុន Toyota និង Lexus នៅពាក់កណ្តាលឆ្នាំ 2020។ DSRC នឹងអនុញ្ញាតឱ្យមានទំនាក់ទំនងរវាងរថយន្តទៅរថយន្ត និងរថយន្តទៅហេដ្ឋារចនាសម្ព័ន្ធដែលមានឈ្មោះថា V2X។ បច្ចេកវិទ្យានេះ ត្រូវបានក្រុមហ៊ុនធ្វើតេស្ត៍រួចទាំងស្រុង តាមរយៈកិច្ចសហការវាងរដ្ឋាភិបាល និងឧស្សាហកម្មនៅក្នុងផ្នែកមួយចំនួននៅសហរដ្ឋអាមេរិក។ ជាមួយនឹងបច្ចេកវិទ្យានេះ ព័ត៌មានជាច្រើនអាចនឹងបង្ហាញនូវព័ត៌មានទីតាំងរបស់រថយន្ត ល្បឿន និងបច្ចេកវិទ្យា acceleration ផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មាននេះ អាចប្រើប្រាស់ដោយរថយន្តជាច្រើនជាមួយនឹងបច្ចេកវិទ្យា DSRC ដើម្បីជួយទប់ស្កាត់នូវការប៉ះទង្គិចគ្នា និងគ្រោះថ្នាក់ជាយៈថាហេតុ។ ការទំនាក់ទំនងជាមួយនឹងបច្ចេកវិទ្យានេះ នឹងអាចផ្តល់នូវព័ត៌មានទាន់ពេលវេលាទៅកាន់អ្នកបើកបរចំពោះគ្រោះថ្នាក់ ដែលអាចកើតមាន ការបើកបរយឺត ឬការបញ្ឈប់រថយន្ត សញ្ញា និងស្ថានភាពផ្លូវ ដែលប្រហែលជាពិបាកសម្រាប់អ្នកបើកបរក្នុងការមើលឃើញ។ បច្ចេកវិទ្យា DSRC ប្រើប្រាស់នូវ 7 channels ជាមួយនឹង 5.9GHz spectrum ដែលត្រៀមសម្រាប់ការប្រើប្រាស់នូវប្រព័ន្ធ Intelligent Transportation Systems ។

ក្រុមហ៊ុន Toyota និង Lexus បានបង្ហាញទៀតថា រថយន្តជាច្រើន ដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា DSRC នឹងមិនទទួលខុសត្រូវនៅក្នុងបណ្តាញ cellular network នោះទេ។ បច្ចេកវិទ្យានេះ ផ្អែកទៅលើស្តង់ដារនៃឧស្សាហកម្ម ដូចនេះ រថយន្តរបស់ក្រុមហ៊ុន Toyota និង Lexus នឹងប្រើប្រាស់នូវបច្ចេកវិទ្យានេះ សម្រាប់ទំនាក់ទំនងទៅកាន់រថយន្តជាច្រើនទៀតដោយប្រើប្រាស់នូវបច្ចេកវិទ្យានេះដូចគ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន