no-alternative title

OnePlus ប្រកាសថា ខ្លួនត្រូវការគំនិតរបស់ប្រិយមិត្តទាំងអស់គ្នា ដើម្បីបង្កើតចេញនូវវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ស្មាតហ្វូន OnePlus 6

តាមរយៈវេទិកា និងការផ្សព្វផ្សាយរបស់បណ្តាញសង្គម YouTube ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus បានផ្តល់នូវមតិយោបល់ថា ក្រុមហ៊ុនរបស់ខ្លួនតែងតែស្តាប់នូវសំណើរពីសហគមន៍របស់ខ្លួន។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះ បាននឹងកំពុងតែស្វែងរកនូវគំនិតជាច្រើនបន្ថែមទៀតក្នុងការផ្សព្វផ្សាយទៅលើស្មាតហ្វូនស៊េរីថ្មី OnePlus 6 ដែលនឹងបង្ហាញខ្លួននាពេលខាងមុខនេះ។ 

OnePlus បានចែករំលែកនូវវីដេអូផ្សព្វផ្សាយមួយ និងស្នើរទៅកាន់អ្នកគាំទ្ររបស់ខ្លួនក្នុងការប្រាប់អំពីអ្វីដែលពួកគេចង់ឃើញ។ ការចែករំលែកគំនិតនៅលើវេទិកានេះ គឺធ្វើឡើងតាមរយៈការបង្ហោះនូវការផ្សព្វផ្សាយនៅលើវីដេអូក្នុង YouTube ឬបណ្តាញសង្គមជាច្រើនទៀតដូចជា Facebook និង Twitter តាមរយៈការប្រើប្រាស់នូវ #NeverSettleFilm hashtag ។

រូបភាពពាណិជ្ជកម្ម
no-alternative title

រាល់ពេលដែលក្រុមហ៊ុន OnePlus បានសម្រេចចិត្តក្នុងការបន្ថែមនូវគំនិតជាច្រើនរបស់អ្នកគាំទ្រខ្លួន នឹងបញ្ចេញនូវវីដេអូផ្សព្វផ្សាយផ្លូវការមួយ។ ដូចនេះ វីដេអូខាងលើនេះដែលមានឈ្មោះថា  “The Never Settle Film: Version 1” នឹងដាក់បង្ហាញនូវឈ្មោះមនុស្ស ដែលបញ្ចេញនូវគំនិតទាំងនេះ។ សម្រាប់វីដេអូផ្សព្វផ្សាយចុងក្រោយបំផុតរបស់វានឹងចាក់ផ្សាយនៅថ្ងៃសម្ភោធន៍ស្មាតហ្វូន OnePlus 6 ។

របាយការណ៍ថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូនស៊េរីថ្មី OnePlus 6 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 និងរ៉េមទំហំ 8GB។ ស្មាមតហ្វូននេះ អាចនឹងមានម៉ូដែលភ្ជាប់ជាមួយនឹងរ៉េមទំហំ 6GB ផងដែរ។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB, 128GB និង 256GB ។ មានពាក្យចចាមអារ៉ាម បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យា Dash Charge V2 fast charging ហើយនឹងមានប្រើប្រាស់នូវ Notch នៅលើអេក្រង់ AMOLED ទំហំ 6.28 អ៊ីង ជាមួយនឹងអេក្រង់ធំដល់ទៅ 90% បើធៀបទៅនឹងតួខ្លួន។ Teaser ថ្មីៗនេះ បញ្ជាក់ថា នេះគឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន OnePlus ដែលនឹងប្រើប្រាស់នូវមុខងារការពារការជ្រាបទឹក៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន