no-alternative title

Galaxy X ស្មាតហ្វូនដែលអាចបត់បានរបស់ Samsung ត្រូវបានគេដឹងថា នឹងមានភាពស្រស់ស្អាតស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy Note 8 អញ្ចឹង

ជាច្រើនឆ្នាំមកហើយ យើងធ្លាប់លឺព័ត៌មានរបស់ស្មាតហ្វូនដែលអាចបត់បានរបស់ Samsung ប៉ុន្តែរឿងនេះ នៅមិនទាន់កើតឡើងនៅឡើយទេសម្រាប់ស្មាតហ្វូនដែលអាចបត់បាននោះ ស្របពេលដែលក្រុមមហ៊ុន Huawei នឹងបញ្ចេញនូវស្មាតហ្វូនដំបូងបំផុត ដែលមានអេក្រង់បត់បានចូលទៅក្នុងទីផ្សារ។ ក្រុមហ៊ុន Samsung ទំនងជាបញ្ចេញស្មាតហ្វូននេះ នៅឆ្នាំក្រោយដែលមានឈ្មោះហៅថា Galaxy X ឬ Wing ឬឈ្មោះផ្សេងទៀត ហើយស្មាតហ្វូន ត្រូវបានគេដឹងថា នឹងបង្ហាញខ្លួននៅក្នុងខែមិថុនា នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េ។ 

ប្រភពខាងលើនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung ធ្លាប់បានបង្ហាញនូវគំរូជាច្រើនរបស់ស្មាតហ្វូននេះ នៅក្នុងកិច្ចប្រជុំសម្ងាត់មួយនៅក្នុងព្រឹត្តិការណ៍ CES expo នៅដើមឆ្នាំនេះ ហើយក៏មានការចាប់អារម្មណ៍ពីវិនិយោគិនជាច្រើន និងអ្នកតំណាងចែកចាយជាច្រើនផងដែរ។ គំរូរបស់ស្មាតហ្វូន Galaxy X គឺមិនមានទំហំធំជាងស្មាតហ្វូន Galaxy Note 8 នោះទេ ដែលមានន័យថា ក្រុមហ៊ុន Samsung អាចនឹងបោះបង់គំនិតនៃការរចនា phone-to-tablet ផងដែរ។ នៅមិនទាន់ច្បាស់នោះទេ ដែលការរចនានេះ គឺជាការឌីស្សាញចុងក្រោយបំផុតនៅក្នុងរដូវក្តៅនេះនោះ ប៉ុន្តែក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនក៏ចាប់ផ្តើមនូវការបញ្ជាទិញរួចហើយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា នឹងធ្វើការផលិតនូវស្មាតហ្វូននេះចន្លោះពី 0.5-2 លានគ្រឿង ប៉ុន្តែស្មាតហ្វូន Galaxy X នឹងដាក់លក់នៅឆ្នាំក្រោយនេះ។ ប្រភពនៅខាងក្នុងឧស្សាហកម្មនេះ បានបញ្ជាក់ថា “នៅក្នុងពេលនៃការផ្លាស់ប្តូរទៅលើស្មាតហ្វូននេះ គឺមានរយៈពេលយូរ ក្រុមហ៊ុន Samsung Electronics មិនអាចធ្វើការពន្យារពេលកាន់តែយូរថែមទៀតនោះទេ នៅក្នុងការបញ្ចេញនូវការរចនាភាពច្នៃប្រឌិតរបស់ខ្លួនដូចជាស្មាតហ្វូនដែលមានអេក្រង់បត់បាននោះ។” សម្រាប់តម្លៃរបស់ស្មាតហ្វូននេះ នៅមិនទាន់ដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន