no-alternative title

iPhone SE 2 អាចនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ យោងតាមឯកសារសំងាត់មួយដែលបានបញ្ជាក់កាលពីពេលថ្មីៗនេះ

មានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងជាមួយនឹងក្រុមហ៊ុន Apple ពាក់ព័ន្ធទៅនឹងទូរស័ព្ទ iPhone SE 2 អស់រយៈ ពេលជាច្រើនខែមកហើយ ហើយពេលនេះ គឺមានភស្តុតាងជាច្រើនហើយ ដែលបានបង្ហាញនៅលើអនឡាញ ដែលបាននិយាយថា នេះគឺជារឿងពិត។ នៅក្នុងឯកសារនេះ គឺបញ្ជាក់យ៉ាងដូច្នេះថា iPhones ស៊េរីថ្មី ដែលនៅមិនទាន់ដឹងឈ្មោះរកឃើញនៅក្នុងប្រព័ន្ធទិន្នន័យ Eurasian Economic Commission (EEC) database នោះ គឺអាចជាទូរស័ព្ទ iPhone SE ជំនាន់បន្ទាប់។

ឯកសារនេះ ត្រូវរកឃើញដំបូងបំផុតដោយវេបសាយរបស់បារាំង Consomac។ ឯកសារនេះ មិនផ្តល់នូវព័ត៌មានលម្អិតនៃឈ្មោះម៉ូដែលនោះទេ ប៉ុន្តែគ្រាន់តែបង្ហាញនូវលេខ A1920, A1921, A1984, A2097, A2098, A2099, A2101, A2103, A2014, A2015 និង A2016 ។ សម្រាប់ iPhone របស់ក្រុមហ៊ុន Apple ជំនាន់មុនៗ មិនមានប្រើប្រាស់នូវលេខម៉ូដែលនេះនោះទេ ដូចនេះប្រហែលជាម៉ូដែល iPhone ថ្មីរបស់ក្រុមហ៊ុន Apple ។ សម្រាប់ទូរស័ព្ទស៊េរីថ្មីនេះ នឹងប្រើប្រាស់នូវ iOS 11 ឬ iOS 11.3 ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយអំពីថ្ងៃបង្ហាញខ្លួនវិញនោះ ស្មាតហ្វូនស៊េរីថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ។ នៅពេលដែលទូរស័ព្ទថ្មីនេះបង្ហាញខ្លួននៅលើប្រព័ន្ធទិន្នន័យ EEC database វាមានន័យថា ទូរស័ព្ទនេះអាចនឹងបង្ហាញខ្លួនឆាប់ៗនេះ។ 9To5Mac  បញ្ជាក់ថា ឯកសារនេះត្រូវចេញផ្សាយកាលពីម្សិលមិញនេះ ហើយទូរស័ព្ទ iPhones ថ្មីនេះអាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភា ឬខែមិថុនាផងដែរ។ គួរបញ្ជាក់ថា ទូរស័ព្ទ iPhone SE បង្ហាញខ្លួននៅក្នុងខែមីនា ឆ្នាំ 2016 ។ សម្រាប់ទូរស័ព្ទជំនាន់បន្ទាប់នេះ គឺមានតម្លៃធូរថ្លៃ។ សម្រាប់ iPhone SE 2 គឺជាទូរស័ព្ទដែលអ្នកប្រើប្រាស់ចង់បានដោយសារតែតម្លៃរបស់ iPhone X គឺមានតម្លៃខ្ពស់ដល់ទៅ $999 ។

ទិន្នន័យ EEC database បានបញ្ជាក់ទៀតថា សម្រាប់ iPad 2018 ស៊េរីថ្មី គឺមានរយៈពេលមួយខែមុនពេលដែលបង្ហាញខ្លួនជាផ្លូវការដោយក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅក្នុងព្រឹត្តិការណ៍ “Field Trip”  កាលពីខែមុននេះ។ សម្រាប់ទូរស័ព្ទ iPhone SE 2 ត្រូវបានគេដឹងថា នឹងមានបន្ទះឈីប A10 processor និងរ៉េមទំហំ 2GB ។ វានឹងមានអេក្រង់ទំហំ 4.2-inch display ហើយវាក៏ប្រើប្រាស់នូវកញ្ចក់នៅផ្នែកខាងក្រោយ និងប្រព័ន្ធ Qi wireless charging ដូចគ្នាទៅនឹង iPhone 8 និង iPhone X ផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន