no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Meizu ត្រៀមប្រកាសចេញស្មាតហ្វូនស៊េរីថ្មីខ្លួនក្នុងត្រកូល Meizu 15 នៅថ្ងៃទី 22 ខែមេសានេះ

ក្រុមហ៊ុន Meizu នឹងដាក់បង្ហាញចេញទូរស័ព្ទស៊េរីថ្មីរបស់ស្រឡាយ Meizu 15 lineup របស់ខ្លួននៅថ្ងៃទី 22 ខែមេសានេះ។ គ្មានអ្វីត្រូវលាក់បាំងនោះទេសម្រាប់ក្រុមហ៊ុនស្មាតហ្វូនរបស់ចិនមួយនេះដែលមានគម្រោងក្នុងការប្រកាសចេញទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនព្រោះថា ចំថ្ងៃគំរប់ខូប 15 ឆ្នាំរបស់ក្រុមហ៊ុនផ្ទាល់។ ទោះបីជាយ៉ាងណាក៏ដោយ Meizu នៅតែរក្សាភាពស្ងប់ស្ងាត់នៅមុនពេលដែលឧបករណ៍នេះត្រូវបានបង្ហាញចេញ។ 

យោងតាមការបែកធ្លាយចេញនូវផ្ទាំងរូបភាព Poster ថ្មីបង្ហាញថាក្រុមហ៊ុននឹងធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីនេះជាផ្លូវការក្នុងរយៈពេលជិតពីរសប្តាហ៍ទៀតនេះ។  នៅលើផ្ទាំងរូបភាព Poster បានបង្ហាញទៀតថាក្រុមហ៊ុន Meizu ត្រៀមប្រារព្ធព្រឹត្តិការណ៍មួយនៅក្នុងប្រទេសចិនដើម្បីប្រកាសចេញទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលមានម៉ូដែលដូចជា Meizu 15, Meizu 15 Lite និង Meizu 15 Plus។ បើតាមព័ត៌មានដែលបានបែកធ្លាយបាននិយាយថា ទូរស័ព្ទស្មាតហ្វូនស្រឡាយថ្មីរបស់ Meizu នឹងនៅតែបន្តប្រើប្រាស់កញ្ចក់អេក្រង់កម្រិតវិមាត្រ 16:9 aspect ratio, មានទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃ និងទ្រទ្រង់ប្រព័ន្ធសេវា 4G ដដែល។ 

ស្មាតហ្វូននេះ មានម៉ូដែលបំពាក់រ៉េមទំហំ 3GB ជាមួយអង្គផ្ទុកទិន្នន័យ 32GB និងរ៉េមទំហំ 6GB ជាមួយអង្គផ្ទុកទិន្នន័យ 128GB ព្រមទាំងដំឡើងមកជាមួយនូវប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ចេញពីប្រអប់តែម្តង។ ស្មាតហ្វូនទាំងអស់នេះនឹងត្រូវប្រកាសចេញលក់នៅមួយសប្តាហ៍បន្ទាប់ពីថ្ងៃប្រកាសចេញគឺនៅថ្ងៃទី 29 ហើយការដឹកជញ្ជូនក៏ចាប់ផ្តើមផងដែរសម្រាប់ទីផ្សារប្រទេសចិន។ 

តាមសេចក្តីរាយការណ៍បានអោយដឹងថា Meizu នឹងពាំនាំស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនទាំងនេះទៅកាន់ទីផ្សារមួយចំនួននៅទូទាំងពិភពលោកដោយក្នុងនោះទីផ្សារប្រទេសឥណ្ឌានឹងចាប់ផ្តើមដំបូងគេ ប៉ុន្តែគេមិនទាន់ដឹងទេថាស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួនក្នុងទីផ្សារលើទឹកដីសហរដ្ឋអាមេរិកដែរអត់។ ចំពោះតម្លៃ និងលក្ខណះសម្បត្តិផ្សេងៗទៀតរបស់ពួកវានៅមិនទាន់មានប្រភពច្បាស់ការណាមួយបង្ហើបអោយដឹងនៅឡើយទេដូច្នេះមានតែរងចាំដល់ថ្ងៃ Meizu ប្រកាសចេញជាផ្លូវការណ៍តែប៉ុណ្ណោះ៕

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
oppo F7 Diamond Black Special Edition ដែលប្រើប្រាស់រ៉េម 6GB និងម៉េមូរីក្នុងម៉ាស៊ីន 128GB បានផ្តើមដាក់លក់ហើយនៅក្នុងប្រទេសឥណ្ឌា

oppo F7 Diamond Black Special Edition ដែលប្រើប្រាស់រ៉េម 6GB និងម៉េមូរីក្នុងម៉ាស៊ីន 128GB បានផ្តើមដាក់លក់ហើយនៅក្នុងប្រទេសឥណ្ឌា

ដោយ ប៉េងលីន
តោះក្រឡេកមើលរូបរាងរបស់ស្មាតហ្វូន Galaxy S9+ និង iPhone X តើមួយណាជម្រើសរបស់អ្នក!

តោះក្រឡេកមើលរូបរាងរបស់ស្មាតហ្វូន Galaxy S9+ និង iPhone X តើមួយណាជម្រើសរបស់អ្នក!

ដោយ ប៉េងលីន
Consumer Reports បានបញ្ជាក់ថា Galaxy S9 និង Galaxy S9+ គឺជាស្អាតហ្វូនដែលមានភាពធន់ ល្បឿនលឿន និងសំឡេងល្អ

Consumer Reports បានបញ្ជាក់ថា Galaxy S9 និង Galaxy S9+ គឺជាស្អាតហ្វូនដែលមានភាពធន់ ល្បឿនលឿន និងសំឡេងល្អ

ដោយ ប៉េងលីន
តើទូរទស្សន៍ Samsung QLED TV អេក្រង់ 88 អ៊ីង មានទំហំធំប៉ុណ្ណាទៅ?

តើទូរទស្សន៍ Samsung QLED TV អេក្រង់ 88 អ៊ីង មានទំហំធំប៉ុណ្ណាទៅ?

ដោយ ប៉េងលីន
ក្រុមហ៊ុន Toyota និង Lexus នឹងចាប់ផ្តើមប្រើប្រាស់នូវបច្ចេកវិទ្យាក្នុងការភ្ជាប់រថយន្តរបស់ខ្លួនជាមួយហេដ្ឋារចនាសម្ព័ន្ធនៅសហរដ្ឋអាមរិកនៅឆ្នាំ 2021

ក្រុមហ៊ុន Toyota និង Lexus នឹងចាប់ផ្តើមប្រើប្រាស់នូវបច្ចេកវិទ្យាក្នុងការភ្ជាប់រថយន្តរបស់ខ្លួនជាមួយហេដ្ឋារចនាសម្ព័ន្ធនៅសហរដ្ឋអាមរិកនៅឆ្នាំ 2021

ដោយ ប៉េងលីន
Lexus UX ស៊េរី បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ចូលរួមប្រកួតប្រជែងនៅទីផ្សាររថយន្តខ្នាតតូច ដែលកំពុងតែពេញនិយម

Lexus UX ស៊េរី បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ចូលរួមប្រកួតប្រជែងនៅទីផ្សាររថយន្តខ្នាតតូច ដែលកំពុងតែពេញនិយម

ដោយ ប៉េងលីន