no-alternative title

ស្មាតហ្វូនស៊េរីថ្មី Moto G6 Play ត្រូវបានគេប្រទះឃើញមុនថ្ងៃបង្ហាញខ្លួនជាផ្លូវការ

ស្មាតហ្វូនត្រកូល Moto G6 ត្រូវគេប៉ាន់ស្មានថា នឹងប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសប្រេស៊ីលនៅថ្ងៃទី 19 ខែមេសាខាងមុខនេះ ប៉ុន្តែស្មាតហ្វូនជាច្រើនប្រហែលជាមិនទាន់ដាក់លក់នៅហាងជាច្រើនរហូតទាល់តែដល់ខែមិថុនានោះ។ ក្រៅពីស្មាតហ្វូន Moto G6, Moto G6 Play និង Moto G6 Plus ក្រុមហ៊ុន Motorola ប្រហែលជាបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Moto E5 (Plus) និង Moto Z3 Play ផងដែរ ប៉ុន្តែនៅមិនទាន់ច្បាស់ថាតើ ស្មាតហ្វូនទាំងនេះ នឹងបង្ហាញខ្លួននៅក្នុងពេលតែមួយឬអត់។

ប្រសិនបើអ្នកចង់ដឹងកាន់តែច្បាស់អំពីស្មាតហ្វូនត្រកូល Moto G6 យើងមានព័ត៌មានបែកធ្លាយចុងក្រោយបំផុតដែលបង្ហាញថា  Moto G6 Play ទើបតែត្រូវគេបង្ហោះនៅក្នុងវីដេអូមួយដោយ Upload ទៅកាន់បណ្តាញ YouTube មុនថ្ងៃប្រកាសផ្លូវការនោះ។ នៅក្នុងវីដេអូនេះ ស្មាតហ្វូន  Moto G6 Play ប្រើប្រាស់នូវកាមេរ៉ាតែមួយប៉ុណ្ណោះ ប៉ុន្តែស្មាតហ្វូនប្រើប្រាស់នូវលក្ខណៈមុខងារពិសេសៗជាច្រើន។ គួរអោយស្តាយវិដេអូនេះ ត្រូវបានគេលប់ចោលវិញ កាលពីព្រឹកមិញនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Moto G6 Play ទំនងជាលក់នៅក្នុងតម្លៃថោកជាងគេបំផុត។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយទំហំ 12MP ហើយវាក៏ប្រើប្រាស់នូវបន្ទះឈីប  1.4GHz octa-core Snapdragon 430 processor រ៉េម 2GB/3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB/32GB ផងដែរ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 5.7 អ៊ីង  HD+(720x1440 pixels) ប្រព័ន្ធស្កេនក្រយ៉ៅដៃ ថាមពលថ្ម 4000mAh និងការទ្រទ្រង់នូវប្រព័ន្ធ 4G VoLTE ។ ស្មាតហ្វូន Moto G6 Play នឹងដាក់លក់នៅក្នុងតម្លៃ $199.99 ហើយវានឹងចាប់ផ្តើមការដឹកជញ្ជូននៅពាក់កណ្តាលខែឧសភា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន