no-alternative title

គំនិតច្នៃប្រឌិតរបស់ ZTE Iceberg បងា្ហញចេញអកេ្រង់បំពាក់នូវ Notch ទាំងសងខាង ដែលរំពឹងថា នឹងឈ្នះពានរង្វាន់ iF Design Award 2018 ទៀតផង

ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន ZTE ទើបតែបញ្ចេញនូវគំនិតនៃការរចនាទៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលប្រើប្រាស់នូវ notch ចំនួន 2។ ស្មាតហ្វូននេះ មានឈ្មោះថា ZTE “Iceberg” ប្រើប្រាស់នូវតួខ្លួនពីកញ្ចក់ ហើយនឹងឈ្នះពានរង្វាន់ iF Design Award 2018 ផងដែរ។  តាមរយៈការពណ៌នានៅក្នុងវេបសាយ iF Design Award បានបញ្ជាក់ថា “ស្មាតហ្វូន ZTE Iceberg ប្រើប្រាស់នូវកញ្ចក់ក្នុងការភ្ជាប់ទៅកាន់តួខ្លួនរបស់វា ដែលប្រៀបបីដូចជាទឹកកក។ សម្រាប់គែមទាំង 4 របស់វាពិតជាស្រស់ស្អាតស៊ីគ្នាជាមួយនឹងតួខ្លួនធ្វើពីកញ្ចក់។ វាពិតជាស្រស់ស្អាត និងអស្ចារ្យបំផុត។”

សម្រាប់ Notches ដែលបង្ហាញនៅលើអេក្រង់របស់ស្មាតហ្វូននេះគឺកាន់តែមានការពេញនិយមនេះក៏ដោយសារតែវត្តមានរបស់ទូរស័ព្ទ iPhone X ។ ប៉ុន្តែក្រុមហ៊ុន ZTE ប្រហែលជាសម្រេចចិត្តក្នុងការប្រើប្រាស់នូវ Notch ពីរសម្រាប់គំនិតនៃការរចនានេះ។ វាពិតជាមិនធម្មតានោះទេ។ ការប្រើប្រាស់នូវ Notch ពីរនៅលើអេក្រង់ផ្នែកខាងមុខជាមួយនឹងឧបាល័យរដែលអស្ចារ្យសម្រាប់អ្នកប្រើប្រាស់ក្នុងការស្តាប់តន្ត្រីនៅក្នុងពេលលេងទូរស័ព្ទ ឬការលេងហ្គេមដោយមិនចាំបាច់ដោតកាសស្តាប់នោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ Notch ដែលនៅលើអេក្រង់នេះគឺប្រើប្រាស់នូវសេនស័រ ខណៈផ្នែកខាងក្រោយរបស់ស្មាតហ្វូន ZTE Iceberg ប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ និងប្រព័ន្ធកាមេរ៉ាភ្លោះនោះ។ វាក៏មានការទ្រទ្រង់នូវបច្ចេកវិទ្យា Wireless Charging ផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះប្រើប្រាស់នូវ smart connector សម្រាប់ភ្ជាប់ទៅកាន់ឧបករណ៍អេឡិចត្រូនិកជាច្រើនទៀត។ វា៏អាចប្រើប្រាស់ជាមួយនឹង Moto Mods connector ផងដែរ។ ZTE Iceberg ស្ថិតនៅក្នុងបញ្ជីនៃស្មាតហ្វូនដែលត្រូវការអភិវឌ្ឍរយៈពេល 13 ទៅ 24 ខែ។ វាប្រហែលជាមានគោលដៅក្នុងការដាក់លក់នៅក្នុងតំបន់អាស៊ី អ៊ឺរ៉ុប និងអាមេរិកខាងជើង។ សម្រាប់ “Iceberg” គឺគ្រាន់តែជាឈ្មោះកូដប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន