no-alternative title

ការស្ទង់មតិមួយ បាននិយាយថា យុវវ័យជំទង់ក្នុងសហរដ្ឋអាមេរិកប្រមាណជាង 80% ចូលចិត្តប្រើទូរស័ព្ទ iPhone ជាងទូរស័ព្ទ Android

ក្មេងវ័យជំទង់នៅក្នុងសហរដ្ឋអាមេរិកជាមធ្យមបានចាប់ផ្តើមចូលចិត្តប្រើប្រាស់ទូរស័ព្ទ iPhone ជាងពេលមុន។ ការស្ទង់មតិចុងក្រោយមួយដែលធ្វើដោយក្រុមហ៊ុនវិនិយោគ Piper Jaffray បានសួរទៅកាន់ក្មេងជំទង់អាមេរិកចំនួនជាង 6000 នាក់នៅក្នុងរដ្ឋចំនួន 40 អំពីការចូលចិត្តស្មាតហ្វូនរបស់ពួកគេ។ ដែលក្មេងៗជំទង់ទាំងនោះភាគច្រើនមានអាយុជាមធ្យមគឺ 16 ឆ្នាំ។ 

បើតាមរបាយការណ៍របស់ Piper Jaffray បានបង្ហាញថា ប្រមាណជា 82% នៃមនុស្សវ័យជំទង់បានប្រើប្រាស់ទូរស័ព្ទ iPhone ហើយ 11% ជាហ្វែនរបស់ទូរស័ព្ទ Android ។ តួរលេខទាំងនេះត្រូវបានកត់ត្រាទុកនៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះហើយតួលេខនេះបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាមួយនឹងតួលេខចុងក្រោយបំផុតដែលមានចំនួនខ្ពស់បំផុតគួរអោយកត់សំគាល់។ ទន្ទឹមនឹងនេះដែរមនុស្សវ័យជំទង់ 84% បាននិយាយថាពួកគេរំពឹងទុកថាអាចនឹងផ្លាស់ប្តូរទូរស័ព្ទរបស់ពួកគេមកប្រើប្រាស់ទូរស័ព្ទ iPhone វិញ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចនេះតួរលេខដែលបានបង្ហាញមកនេះវាបានបញ្ជាក់យ៉ាងច្បាស់ថាទូរស័ព្ទ  Apple iPhone ពិតជាទទួលបានការពេញនិយមខ្លាំងពីសំណាក់សិស្សានុសិស្សវិទ្យាល័យក្នុងសហរដ្ឋអាមេរិកព្រោះថាវាបានបង្ហាញនូវភាពទាន់សម័យ ភាពពេញនិយមដោយបច្ចេកវិទ្យា និងបង្ហាញពីភាពទំនើបស៊ីវីល័យសម្រាប់ពួកគេ។ បន្ថែមពីនេះការស្ទង់មតិក៏បានអោយដឹងផងដែរថាមានយុវវ័យជំទង់របស់អាមេរិកប្រមាណ 15% បានប្រើប្រាស់នាឡិកា Apple Watch ខណៈពេលដែលមានយុវវ័យជំទង់ប្រមាណ 20% មានគម្រោងក្នុងការទិញនាឡិកា Apple Watch មួយគ្រឿងយកមកប្រើប្រាស់ក្នុងរយះពេល 6 ខែ។ 

សូមបញ្ជាក់ផងដែរថាក្រុមហ៊ុន Apple iPhone ពេលនេះបានកាន់កាប់ចំនែកទីផ្សារស្មាតហ្វូនសរុបក្នុងទឹកដីកំណើតរបស់ខ្លួនគឺសហរដ្ឋអាមេរិកប្រមាណជា 45%៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន