មនុស្សគ្រប់គ្នាកំពុងតែនិយាយ និងគិតអំពីស្មាតហ្វូនស៊េរីថ្មី OnePlus 6 ដែលនឹងដាក់លក់នៅក្នុងពេលឆាប់ៗនេះ។ តាមការបញ្ជាក់របស់លោក Carl Pei បានឱ្យដឹងថា ក្រុមហ៊ុន OnePlus នឹងបញ្ចេញនូវស្មាតហ្វូនដែលមាន notch នៅលើអេក្រង់ ហើយរូបភាព Poster ថ្មីមួយក៏បែកធ្លាយជាមួយនឹងការដាក់នូវកាលបរិច្ឆេទនៃការប្រកាសបង្ហាញនូវអ្វីដែលថ្មីនៅថ្ងៃទី 5 ខែឧសភា នៅក្នុងប្រទេសចិន។
បើទោះបីជាអ្នកដឹងអំពីរូបភាព Poster រួចហើយ នេះ គឺជាព័ត៌មានបែកធ្លាយអំពីរូបរាងស្មាតហ្វូនដែលមាន Notch ហើយរូបរាងបែបនេះ យើងធ្លាប់ឃើញជាច្រើនរួចមកហើយ។ រូបភាពនេះ គឺនឹងបង្ហាញអំពីស្មាតហ្វូន OnePlus ស៊េរីថ្មី។ នៅលើ Poster នេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 5 ខែឧសភានៅវេលាម៉ោង 2 ហើយវាក៏នឹងបង្ហាញខ្លួននៅទីក្រុង Shenzhen ផងដែរ។ មានការប៉ាន់ប្រមាណថា ក្រុមហ៊ុន OnePlus នឹងប្រកាសបង្ហាញនូវស្មាតហ្វូន OnePlus 6 នៅក្នុងប្រទេសចិន។ យើងក៏ដឹងទៀតថា ស្មាតហ្វូន OnePlus 6 នឹងមាន 3 ជម្រើសគឺ 6GB+64GB, 6GB+128GB និង 8GB+256GB ។ ក្រុមហ៊ុន OnePlus នៅមិនទាន់បញ្ជាក់អ្វីអំពីរឿងនេះនៅឡើយទេ៕