no-alternative title

រថយន្ត Mercedes’ A-Class L Sedan ពិតជាកំពូលរថយន្តដ៏ប្រណិតសក្តិសមបំផុតក្នុងការប្រើប្រាស់

01
ក្រុមហ៊ុនផលិតរថយន្ត Mercedes ទើបតែធ្វើការប្រកាសបង្ហាញនូវរថយន្តស៊េរីថ្មីរបស់ខ្លួនដ៏ស្រស់ស្អាតស៊េរីថ្មីឆ្នាំ 2019 A-Class Hatchback ហើយវាជាប្រភេទរថយន្ត Sedan ដ៏អស្ចារ្យដែលមិនមែនគ្រាន់តែមានទ្វារ 4 ធម្មតានោះទេ។ រថយន្តនេះប្រកាសបង្ហាញនៅក្នុងព្រឹត្តិការណ៍ Auto China នៅក្នុងទីក្រុងប៉េកាំងនៅសប្តាហ៍នេះ ហើយរថយន្ត A-Class L Sedan  មានការបន្ថែមនូវទំហំ Wheelbase ដល់ទៅ 2.4 អ៊ីញបន្ថែមទៀតដែលធ្វើឱ្យកន្លែងនៅខាងក្រោយកាន់តែមានទំហំធំ។
ក្រុមហ៊ុនផលិតរថយន្តនេះបញ្ជាក់ថា រថយន្តនេះមិនត្រឹមតែមាន Wheelbase ធំវែងនោះទេ ប៉ុន្តែវាជាប្រភេទរថយន្តតូចថ្នាក់ប្រណិតថែមទៀត។ រថយន្តនេះមានការរចនាជាមួយនឹងភាពទាក់ទាញមិនត្រឹមតែផ្នែកខាងមុខ និងផ្នែកខាងក្នុងរបស់វានោះទេ។
02
រថយន្ត Sedan និង Sport Sedan គឺមានកង់ដែលទំហំ 19 អ៊ីញ ហើយក្រុមហ៊ុន Mercedes បញ្ជាក់នេះគឺប្រើប្រាស់សម្រាប់រក្សាជំហររបស់រយន្តនោះ។ ទន្ទឹមគ្នានេះផងដែរ ការរចនារូបរាងរបស់រថយន្តនេះគឺមានគម្លាតយ៉ាងល្អពីទ្វារមួយទៅទ្វារមួយទៀត។ សម្រាប់ភ្លើង Ambient lighting អាចផ្លាស់ប្តូរភ្លើង LED បានចំនួន 64 ពណ៌ថែមទៀត។ 
បទពិសោធន៍នៃការប្រើប្រាស់នូវបច្ចេកវិទ្យា MBUX multimedia របស់រថយន្ត Mercedes ក៏ដាក់អោយដំណើរការនៅក្នុងរថយន្តនេះដែលអាចប្រើបានជាមួយនឹង Users ជាច្រើនក្នុងការភ្ជាប់ទៅកាន់ស្មាតហ្វូននៅក្នុងពេលដំណាលគ្នាផងដែរ។ វាក៏មានការទ្រទ្រង់នូវបច្ចេកវិទ្យា voice control នៅលើរថយន្ត A-Class L Sedan ដែលមិនត្រឹមតែស្គាល់ភាសាដែលអ្នកនិយាយនោះទេ ហើយវាក៏អាចស្តាប់បញ្ជា និងការណែនាំជាច្រើនទៀតផងដែរ។ វាក៏មានការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា AR Navigation ផងដែរ។
03
បើនិយាយអំពីលក្ខណៈសម្បត្តិរបស់រថយន្តនេះវិញ វាមានពីរកម្រិតនៃម៉ាស៊ីនរបស់វានោះ។ វាមានម៉ាស៊ីន 4 ស៊ីឡាំង 1.33 លីត្រជាមួយនឹងកម្លាំង 134 សេះ ឬ 161 សេះ ខណៈពេលដែលវាប្រើប្រាស់នូវ 7G-DCT dual clutch transmission ថែមទៀត។ ក្រុមហ៊ុន Mercedes នឹងបន្ថែមនូវម៉ាស៊ីនស៊ីឡាំង 4 2.9 លីត្រជាមួយនឹងកម្លាំងម៉ាស៊ីន 188 សេះផងដែរ។
បន្ទាប់ពីបច្ចេកវិទ្យានេះ រថយន្ត A-Class L Sedan ក៏ប្រើប្រាស់នូវមុខងារ active driver assistance និង Active Distance Assist DISTRONIC, ប្រព័ន្ធ Mercedes’ adaptive cruise control system ដែលធ្វើការកែប្រែទៅលើល្បឿនផ្អែកទៅលើស្ថានភាពកោង និងផ្លូវប្រសព្វផងដែរ។ វាក៏មានភ្ជាប់បច្ចេកវិទ្យា Active Lane Change Assist ផងដែរ។
រថយន្ត A-Class L Sedan នឹងធ្វើការផលិតសម្រាប់ដាក់លក់នៅក្នុងប្រទេសចិនប៉ុណ្ណោះ ហើយវាជាទីកន្លែងសម្រាប់លក់រថយន្តថ្នាក់ប្រណិតនោះ។ ទោះជាយ៉ាងណាក៏ដោយ រថយន្តនេះនឹងដាក់លក់នៅក្នុងឆមាសទី 2 នៅឆ្នាំ 2018 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន