no-alternative title

Black Shark Gaming Phone សម្រាប់ Gamer ដំបូងរបស់ Xiaomi ទទួលបានការចុះឈ្មោះបញ្ជាទិញប្រមាណ 1 លាននាក់ហើយ

ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាកល្បីមួយរបស់ចិន Xiaomi ទើបតែបានប្រកាសចេញកំពូលស្មាតហ្វូនប្រភេទ Gaming Phone ដំបូងគេរបស់ខ្លួនឈ្មោះថា Xiaomi Black Shark Gaming Phoneកាលពីប៉ុន្មានថ្ងៃមុននេះ។ កំពូលស្មាតហ្វូន Gaming នេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាស់នៃអ្នកប្រើប្រាស់ពិសេសអ្នកដែលនិយមការលេងហ្គេមតែម្តង។ បើទោះបីជាក្រុមហ៊ុនមិនទាន់ដាក់ចេញលក់ជាផ្លូវការណ៍ក្តីប៉ុន្តែក្រុមហ៊ុនបានបើកអោយធ្វើការចុះឈ្មោះក្នុងការបញ្ជាទិញសម្រាប់ស្មាតហ្វូនមួយនេះ។ ដោយឡែកកាលពីថ្ងៃម្សិលមិញក្រុមហ៊ុនបានប្រកាសអោយដឹងថាបន្ទាប់ពីការបើកអោយមានការចុះឈ្មោះក្នុងការបញ្ជាទិញដំបូងរហូតមកទល់នឹងពេលនេះ Xiaomi Black Shark Gaming Phone បានទទួលការចុះឈ្មោះពីអតិថិជនប្រមាណជា 1 លាននាក់រួចបាត់ទៅហើយ។ 

Xiaomi បានប្រកាសបន្ថែមទៀតថាក្រុមហ៊ុននឹងប្រកាសចេញលក់ផ្លូវការណ៍សម្រាប់ Xiaomi Gaming Phone នេះក្នុងពេលឆាប់ៗនេះផងដែរ។ ក្រឡេកមកមើលនៅលើចំនុចដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើ Xiaomi Gaming Phone វិញគឺវាមានការរចនារូបរាងខុសពីបណ្តាស្មាតហ្វូនទាំងឡាយដោយផ្នែកខាងក្រោយរបស់វាត្រូវបានផលិតឡើយយ៉ាងពិសេសពីលោហៈធាតុលាយនឹងជ័រពិសេសមានគែមសងខាងក្តោបរំលេចដោយអក្សរ S មានព័ទ្ធដោយពណ៌ខៀវមើលទៅពិតជាមានអំណាចមែន។ ផ្ទៃខាងមុខរបស់វាក្រាលដោយកញ្ចក់អេក្រង់លាតកម្រិត 18:9 ratio ទំហំ 6.0 អ៊ីងដូចស្មាតហ្វូនដទៃដែរជាមួយកម្រិតបង្ហាញ FullHD+ ប៉ុន្តែវាប្រើបច្ចេកវាអេក្រង់បង្ហាញធម្មតាមិនមែនពពួកកញ្ចក់អេក្រង់ដែលមាន refresh rate 120Hz ដូច Razer Phone ឡើយ ប៉ុន្តែវាបានប្រើប្រាស់បច្ចេកវិទ្យាបង្ហាញពណ៌ DCI-P3 ដែលជួយធ្វើអោយការបង្ហាញចេញមានភាពច្បាស់ល្អ និងជំនួយដល់ការ render ក្រាហ្វិករបស់ហ្គេមបានប្រសើរផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Black Shark ប្រតិបត្តិការលើនៅលើបន្ទះឈីបខ្លាំងចុងក្រោយ Qualcomm Snapdragon 845 Octa-core kryo មានរ៉េមទំហំ 6GB & 8GB, ប្រើក្រាហ្វិកកាតជំនាន់ Adreno 630 និងមានថ្មខ្នាត 4,000mAh កាន់ថាមពលប្រើប្រាស់បានយូរជាមួយមុខងារ Qualcomm Quick Charge 3.0 សាកថាមពលថ្មបានលឿន។ សម្រាប់កាមេរ៉ាវិញក៏នូវតែជាចំនុចដែលអ្នកប្រើប្រាស់ត្រូវការផងដែរដោយនៅលើស្មាតហ្វូន Gaming Phone មួយនេះបំពាក់នូវកាមេរ៉ាក្រោយជាប្រភេទកាមេរ៉ាភ្លោះទំហំ 12MP និង 20MP មានកម្រិតចាប់រូបភាព aperture f/1.8 ដូចគ្នា ព្រមទាំងមានសមត្ថភាពអាចធ្វើការហ្ស៊ូមបែប digital zoom បាន 2x ប្រើប្រាស់មុខងារ dual pixel PDAF និងមានភ្លើងជំនួយពន្លឺមួយគ្រាប់ប្រភេទ dual LED dual tone flash។ រីឯកាមេរ៉ាមុខគឺមានទំហំ 20MP មានកម្រិតចាប់រូបភាព aperture f/2.2។ 

Xiaomi Black Shark Gaming Phone នឹងចេញលក់ជាផ្លូវការក្នុងតម្លៃចាប់ពី CNY3,000 ប្រមាណ $480 ឬ €385 សម្រាប់ទីផ្សារប្រេទសចិន ដែលតម្លៃនេះគឺធូរថ្លៃច្រើនជាងបើធៀបនឹងកំពូលស្មាតហ្វូនដទៃដែលប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 845 ដូចគ្នាដែលកំពុងមានវត្តមាននៅលើទីផ្សារនាពេលបច្ចុប្បន្ន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន