no-alternative title

ក្រុមហ៊ុន LG គ្រោងផលិតចេញកំពូលស្មាតហ្វូនជំនាន់ថ្មីម៉ូដែល LG V40 ដោយប្រើប្រាស់ឈ្មោះសំគាល់ម៉ូដែលថា “Storm”

យើងបានដឹងព័ត៌មានរួចហើយថាក្រុមហ៊ុន LG ត្រៀមប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មីក្នុងត្រកូល G-Series ម៉ូដែល LG G7 ThinQ ក្នុងពេលឆាប់ៗនេះមានដូចជាម៉ូដែល G7 ThinQ Plus និង V35 ThinQ ជាដើម។ ហើយព័ត៌មានចុងក្រោយដែលយើងទទួលបានគឺស្មាតហ្វូនជំនាន់ថ្មីទាំងអស់នេះនឹងត្រូវប្រកាសចេញផ្លូវការណ៍នៅថ្ងៃទី 03 ខែក្រោយនេះ។ ប៉ុន្តែអ្វីដែលជាល្បើយបន្ថែមដែលបង្កើនការការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះរបស់កូរ៉េខាងត្បូងមួយនេះក្នុងពេលនេះ គឺការលេចធ្លាយចេញនូវព័ត៌មានថ្មីមួយទៀតពីកំពូលទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មីក្នុងត្រកូល V-Series ដែលមានឈ្មោះថា V40។ 

ព័ត៌មានថ្មីនេះ ត្រូវបានបញ្ចេញដោយគណនីធ្វីស្ទ័រ @evleaks របស់លោក Evan Blass ដែលជាបុគ្គលអ្នកវិភាគដ៏ល្បីល្បាញមួយរូបដែលគ្រប់គ្នាទទួលស្គាល់ថារាល់ព័ត៌មានដែលលោកបញ្ចេញហាក់ច្បាស់ត្រឹមត្រូវស្ទើរតែ 95% ទៅហើយ។ ចំពោះព័ត៌មានដែលលោកបានទម្លាយចេញនៅលើប្លុកធ្វីស្ទ័ររបស់លោកពេលនេះគឺលោកបាននិយាយពីកំពូលស្មាតហ្វូនជំនាន់ថ្មីក្នុងត្រកូល V-Series របស់ LG គឺម៉ូដែល V40 ដែលស្មាតហ្វូនជំនាន់ថ្មីមួយនេះត្រូវបានលោកប្រាប់អោយដឹងថាវានឹងប្រើប្រាស់ឈ្មោះសំគាល់ (Codename) ថា “Storm” ប្រែថា “ព្យុះ”។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ុន្តែគួរអោយស្តាយដោយលោកមិនបានបញ្ជាក់អ្វីច្រើនឡើយពីទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មីមួយនេះ។កំពូលស្មាតហ្វូនត្រកូល V-Series  មួយត្រូវបានគេរំពឹងនឹងបង្ហាញខ្លួនផ្លូវការណ៍នៅពេលណាមួយនាឆ្នាំ 2018 នេះបន្ទាប់ពីការបង្ហាញវត្តមានកំពូលស្មាតហ្វូន LG G7 ThinQ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន