no-alternative title

ក្រុមហ៊ុន LEAGOO នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ GLOBAL SOURCES FAIR ធ្វើការដាក់បង្ហាញនូវម៉ូដែល S10 និងជាច្រើនទៀត

ព្រឹត្តិការណ៍តាំងពិពរណ៍ Global Sources exhibition fair នៅក្នុងទីក្រុងហុងកុងទទួលការចាប់អារម្មណ៍ ហើយក្រុមហ៊ុន LEAGOO ក៏ដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ សម្រាប់ព្រឹត្តិការណ៍នេះមានការបង្ហាញនូវស្មាតហ្វូន “LEAGOO X” ដែលទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកចូលរួមផងដែរ។ តើវាមានចំណុចទាក់ទាញអ្វីខ្លះទៅ?

cover

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នេះប្រហែលជាព័ត៌មានដែលគួរឱ្យចាប់អារម្មណ៍បំផុតដែលស្មាតហ្វូនមួយត្រូវគេរំពឹងថានឹងប្រកាសបង្ហាញខ្លួននោះគឺម៉ូដែល LEAGOO S10​ ប៉ុន្តែវាមានតែការប្រកាសប៉ុណ្ណោះ ប៉ុន្តែនៅមិនទាន់ដាក់បង្ហាញនោះទេ។ ស្មាតហ្វូននេះគឺមានប្រើប្រាស់នូវ Notch តូចដែលមានកាមេរ៉ា Selfie ខាងមុខ ហើយវាមានរ៉េមទំហំ 6GB/8GB RAM និង 128GB/256GB នៅលើអេក្រង់ទំហំ 6 អ៊ីញនោះ ហើយវាមានកាមេរ៉ាចំនួន 3 គ្រាប់នៅផ្នែកខាងក្រោយគឺ 24MP+16MP+8MP sensors និងការប្រើប្រាស់នូវមុខងារ AI ថែមទៀត។ វាហាក់ដូចជានេះគឺជាការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Huawei P20 Pro ។ ស្មាតហ្វូន LEAGOO S10 នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។ យ៉ាងណាមិញ សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់របស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ។

02

03

ប៉ុន្តែនេះមិនមែនជាអ្វីគ្រប់យ៉ាងដែលដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នេះនោះទេ ដោយសារតែវាក៏មានការប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន​ LEAGOO S9 Pro ហើយវាត្រៀមខ្លួននឹងដាក់លក់ជាផ្លូវការហើយផងដែរ។ ស្មាតហ្វូននេះគឺជាម៉ូដែល Upgrades ពីស្មាតហ្វូនដែលលក់ដាច់បំផុត LEAGOO S9 ដែលមានអេក្រង់ទំហំ 5,85-inch display និងម៉េមូរីធំនោះ។ 

04

ថ្មីៗនេះ វាក៏មានស្មាតហ្វូនស៊េរីថ្មីមួយទៀតម៉ូដែល LEAGOO Power 5 ដែលប្រើប្រាស់នូវថាមពលថ្មធំដល់ទៅ 7000 mAg បង្ហាញខ្លួនផងដែរ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5,99-inch FHD+ display, octa-core chipset, 6 GB RAM, 64 GB បច្ចេកវិទ្យា Wireless Charging និងជាច្រើនទៀត។ 

05

XRover model នឹងក្លាយជាជំហានដំបូងបំផុតរបស់ក្រុមហ៊ុន LEAGOO ដែលមានអេក្រង់ទំហំ 18:9 5,72-inch full screen display និងការពារដោយប្រព័ន្ធ IP68 certification ការប្រើប្រាស់នូវបន្ទះឈីប octa-core processor, 6GB RAM + 128GB និងថាមពលថ្ម 5000 mAh ផងដែរ៕

 

06

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន