no-alternative title

ស្មាតហ្វូនស៊េរីថ្មី LG G7 ThinQ នឹងបំពាក់នូវប៊ូតុង Google Assistant hardware button

01

 

កាលពីប៉ុន្មានសប្តាហ៍មុននេះវាមានព័ត៌មានបែកធ្លាយជាច្រើននិងព័ត៌មានចចាមអារ៉ាមជាច្រើនទៀតអំពីស្មាតហ្វូនស៊េរីថ្មី LG G7 ThinQ ហើយស្មាតហ្វូននេះប្រហែលជាត្រៀមខ្លួននឹងប្រកាសបង្ហាញជាផ្លូវការនៅថ្ងៃទី 2 ខែឧសភាខាងមុខនេះ។ព័ត៌មានចុងក្រោយបំផុតដែលទទួលបាននោះគឺស្មាតហ្វូន LG G7 ThinQ នឹងប្រើប្រាស់នូវប៊ូតុង hardware buttons ដែលដំណើរការជាមួយនឹងប្រព័ន្ធឆ្លាតវៃ Google Assistant បញ្ជាជាសំឡេងបានថែមទៀត។

វាមានន័យថាក្រុមហ៊ុនបច្ចេកវិទ្យា LG ខ្ចីនូវយុទ្ធសាស្រ្តពីក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលមើលឃើញថាស្មាតហ្វូន Galaxy S8 និង Galaxy S9 ភ្ជាប់ជាមួយនឹងប៊ូតុង Bixby assistant នោះ។សម្រាប់ប៊ូតុង Google Assistant button របស់ស្មាតហ្វូនស៊េរីថ្មី G7 ThinQ ស្ថិតនៅផ្នែកខាងឆ្វេងរបស់ស្មាតហ្វូននេះហើយវាក៏មានភ្ជាប់ជាមួយនឹងប៊ូតុង Power នៅផ្នែកខាងស្តាំនេះបើតាមការបញ្ជាក់របស់ CNET វាគឺជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវប៊ូតុងសម្រាប់ការប្រើប្រាស់មុខងារ Google Assistant នោះ។


កាលពីដើមខែនេះក្រុមហ៊ុនបច្ចេកវិទ្យា LG អះអាងថាស្មាតហ្វូន G7 ThinQ គឺជាការវិវត្តន៍នៃស្មាតហ្វូន LG V30SThinQ ដែលជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន LG ដែលប្រើប្រាស់នូវមុខងារ AI ដែលជាផ្នែកមួយដ៏សំខាន់របស់ស្មាតហ្វូននេះផងដែរ។ក្រុមហ៊ុនបច្ចេកវិទ្យា​LG នឹងប្រើប្រាស់នូវប៊ូតុង Google Assistant button គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យា AI សម្រាប់ស្មាតហ្វូន G7 ThinQ ដើម្បីប្រកួតប្រជែងនៅលើទីផ្សារនោះ។ 

ការបែកធ្លាយកាលពីពេលមុននេះបញ្ជាក់ថាសម្រាប់ G7 ThinQ hardware មានការបង្ហាញអំពីការប្រើប្រាស់ប៊ូតុងចំនួន 2 នៅផ្នែកខាងឆ្វេងរបស់វាដែលប្រហែលជាប៊ូតុងសំឡេងខណៈពេលដែលប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងក្រោយក្រោមកាមេរ៉ា។ស្មាតហ្វូននេះត្រូវគេរំពឹងថានឹងភ្ជាប់ជាមួយនឹង Notch ដូចគ្នាទៅនឹង iPhone X នៅផ្នែកខាងលើរបស់វាផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន