no-alternative title

TCS នឹងក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌាដំបូងបំផុតដែលមានតម្លៃ 100 ពាន់លានដុល្លារអាមេរិក

01

បន្ទាប់ពីមានការកើនឡើងថ្មីនៅក្នុងភាគហ៊ុនរបស់ខ្លួននោះ ក្រុមហ៊ុន Tata Consultancy Services (TCS) ឆ្លងកាត់នូវមូលធននីយកម្មដែលមានទឹកប្រាក់ចំនួន 100 ពាន់លានដុល្លារអាមេរិក ហើយនេះគឺជាក្រុមហ៊ុនដំបូងបំផុតរបស់ប្រទេសឥណ្ឌានៅក្នុងរយៈពេល 10 ឆ្នាំនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះកាលពីសប្តាហ៍មុននេះក៏មានតម្លៃសរុបដល់ទៅ 99ពាន់លានដុល្លារអាមេរិកជាមួយនឹងតម្លៃនៃចំណែកទីផ្សារដែលមានប្រមាណជា 4.6% ដែលមានតម្លៃខ្ពស់ដល់ទៅ Rs. 3,557.90 បន្ទាប់ពីទីផ្សារបើកទ្វារនៅថ្ងៃចន្ទនេះ។ ការសម្រេចជោគជ័យនេះធ្វើឱ្យក្រុមហ៊ុននេះក្លាយជាផ្នែកមួយនៃក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតទាំង 100 នៅលើពិភពលោកដែលមានចំណាត់ថ្នាក់ទី 97 នេះបើតាមរបាយការណ៍នេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែតម្លៃស្តុកមានការប្រែប្រួលមកត្រឹមតែ Rs. 3,415.20 វាធ្វើឱ្យក្រុមហ៊ុននេះមានតម្លៃ 99 ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុន TCS កាលពីប៉ុន្មានឆ្នាំមុននេះមានតម្លៃខ្ពស់ខ្លាំងជាងក្រុមហ៊ុន Infosys, Wipro, Tech Mahindra, និង HCL Technologies ។ ក្រុមហ៊ុនបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ប្រទេសឥណ្ឌានេះមានទឹកប្រាក់ 100 ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ 2008 នោះគឺ Reliance Industries ដែលខណៈពេលនេះវាមានតម្លៃត្រឹមតែ 89 ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ នៅក្រោមការគ្រប់គ្រងរបស់លោក Mukesh Ambani អ្នកមានបំផុតរបស់ប្រទេសឥណ្ឌាគឺជាម្ចាស់របស់ក្រុមហ៊ុនប្រេងនៅទីនេះផងដែរ។ ហើយវាក៏មានក្រុមហ៊ុនកុលបុត្រសម្ព័ន្ធ Reliance Jio ផងដែរ។
នៅក្នុងការចេញផ្សាយនៅក្នុងឆ្នាំ 50 ឆ្នាំមុននេះ សេវាកម្ម Tata Consultancy Services គឺជាផ្នែកមួយរបស់ Tata Group ដែលមានអាយុកាលជាង 150 ឆ្នាំមកហើយ។ ក្រុមហ៊ុន TCS គឺជាសេវាកម្មបច្ចេកវិទ្យាធំបំផុតនៅក្នុងប្រទេសឥណ្ឌា និងជាក្រុមហ៊ុនវិស័យឯកជនធំបំផុតនៅក្នុងប្រទេសនេះដែលមានបុគ្គលិកចំនួន 400,000 នាក់នៅក្នុង 46 ប្រទេស។ ក្រុមហ៊ុននេះក៏មានវត្តមានរឹងមាំនៅក្នុងសហរដ្ឋអាមេរិក ហើយវាក៏បង្កើតការងារជាច្រើននៅក្នុងឧស្សាហកម្មការងារនៃព័ត៌មានបច្ចេកវិទ្យានៅក្នុងប្រទេសនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន