no-alternative title

ស្មាតហ្វូនស៊េរីថ្មី LG G7 ThinQ បញ្ជាក់ថានឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 2 ខែឧសភា ហើយរូបភាព Renders ថ្មីរបស់វាក៏បង្ហាញអំពីការរចនាទៅលើគ្រប់ជ្រុងរបស់វាផងដែរ

01
នៅក្នុងរបាយការណ៍ថ្មីៗនេះអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យា LG នឹងប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី LG G7 ThinQ នៅដើមខែក្រោយនេះ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះនៅទីបំផុតបញ្ជាក់ថា ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 2 ខែឧសភា។ អ្នកទម្លាយព័ត៌មានដ៏ល្បីឈ្មោះ Evan Blass ក៏បញ្ចេញនូវរូបភាព Renders របស់ស្មាតហ្វូន G7 ThinQ អំពីការរចនារូបរាងរបស់ស្មាតហ្វូននេះគ្រប់ជ្រុងតែម្តង។
ដូចអ្វីដែលអ្នកឃើញនៅក្នុងរូបភាពខាងលើនេះ ក្រុមហ៊ុនបច្ចេកវិទ្យា LG បញ្ជាក់ថា ខ្លួននឹងធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី LG G7 ThinQ នៅថ្ងៃទី 2 ខែឧសភាខាងមុខនេះ។ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ និងការរចនារបស់វាត្រូវបានទម្លាយផងដែរ។ រូបភាពខាងក្រោមនេះគឺចែករំលែកដោយ Blass ដែលបង្ហាញថា ស្មាតហ្វូននេះនឹងមានប្រើប្រាស់នូវ Notch Display ដែលនឹងមានកម្រិតទំហំ screen-to-body ratio កាន់តែធំនោះ។ សម្រាប់ Notch នេះមានកាមេរ៉ាខាងមុខ In-Call Speaker និងសេនស័រ Ambient & Proximity ផងដែរ។ ផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះគឺមានគែមក្រាស់ជាងគែមផ្សេងទៀត។
ផ្នែកខាងលើរបស់ស្មាតហ្វូននេះនឹងប្រើប្រាស់នូវស៊ីមមួយ ហើយនៅផ្នែកខាងឆ្វេងរបស់វាគឹមាននភ្ជាប់ជាមួយនឹងប៊ូតុងឡើងសំឡេងចុះ។ វាក៏មាននូវប៊ូតុងសម្រាប់ការប្រើប្រាស់នូវ Google Assistant នៅផ្នែកគែមខាងឆ្វេងផងដែរ។ ស្មាតហ្វូន LG G7 ThinQ មានភ្ជាប់ជាមួយនឹងប៊ូតុង Power Key នៅគែមផ្នែកខាងស្តាំ។ ផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងរន្ធដោត 3.5mm audio jack, USB-C port និង Speaker ខាងក្រៅផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូន G7 ThinQ ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរ ប្រព័ន្ធស្កេនក្រយ៉ៅដៃ និងឡូហ្គោ G7 ThinQ logo ផងដែរ។
02
នៅក្នុងរបាយការណ៍ថ្មីៗនេះវាមានការទម្លាយថា ស្មាតហ្វូន LG G7 ThinQ នឹងប្រើប្រាស់នូវអេក្រង់ទំហំ 6.1-inch MLCD+ display ដែលមានកម្រិតភាពច្បាស់ QHD+ 1440 x 2880 ភិចសែល។ ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 845 SoC រ៉េមផ្ទុកទិន្នន័យទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ថាមពលថ្ម 3,000mAh ហើយវាក៏ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 16MP និងកាមេរ៉ាខាងមុខទំហំ 8MP ផងដែរ។ 
នៅថ្ងៃទី 2 ខែឧសភាខាងមុខនេះ ស្មាតហ្វូន LG G7 ThinQ នឹងធ្វើព្រឹត្តិការណ៍មួយនៅក្នុងទីក្រុងញ៉ូវយ៉ក។ នៅថ្ងៃបន្ទាប់នោះ ក្រុមហ៊ុននេះនឹងដំណើរការនូវការលក់របស់ខ្លួននៅក្នុងប្រទេសរបស់ខ្លួនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន