no-alternative title

Sirin Lap បង្ហាញចេញនូវលក្ខណះសម្បត្តិ Finney ដែលជាស្មាតហ្វូន Blockchain ដំបូងដែលមានអេក្រង់ទំហំ 6 អ៊ីង និងបំពាក់នូវ Snapdragon 845

Sirin Lab គឺជាក្រុមហ៊ុនដំបូងដែលមានមូលដ្ឋាននៅប្រទេសស្វីសដែលបានបង្ហាញចេញនូវកំពូលស្មាតហ្វូនដ៏មានអនុភាពប្រភេទ Blockchain Smartphone ម៉ូដែល Finney។ ស្មាតហ្វូន Blockchain Smartphone ដំបូងគេក្នុងលោកមួយនេះត្រូវបានក្រុមហ៊ុន Sirin ចាប់ដៃគូការសហការជាមួយក្រុមហ៊ុន FIH (Foxconn International Holding) ក្នុងអភិវឌ្ឍន៍វាឡើង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Blockchain Smartphone Finney មានកញ្ចក់អេក្រង់លាតពេញគែមស្តើងបំផុតទំហំ 6.0 អ៊ីងជាមួយកម្រិតវិមាត្រអេក្រង់បង្ហាញ 18:9 aspect ratio និងស្រោបដោយកញ្ចក់ 90% NTSC ជួយកាត់បន្ថយការចាំងពន្លឺថ្ងៃបានប្រសើរជាមួយកម្រិត contract ratio 1500:1 ព្រមទាំងមានកម្រិតភាពច្បាស់ 402ppi។ ស្មាតហ្វូនមួយនេះប្រតិបត្តិការលើបន្ទះឈីប Qualcomm Snapdragon 845 ជាមួយរ៉េមទំហំ 6GB, មានអង្គផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនទំហំ 128GB, ដំណើរការដោយ Sirin OS ដែលទ្រទ្រង់ដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo។ 

 

Finney ត្រូវបានក្រុមហ៊ុនធ្វើការរចនាកាមេរ៉ាផ្នែកខាងក្រោយមានលក្ខណះផ្នែកពីគេជាមួយកែវលែនកាមេរ៉ាស្រដៀងផ្លែស្ត្រ៉រប៊ឺរីនិងមានភ្នែកកាមេរ៉ាមួយគ្រាប់ទំហំ 12MP មានកម្រិត aperture f/1.7 និងអំពូលភ្លើងជំនួយមួយគ្រាប់។ សម្រាប់កាមេរ៉ាមុខវិញគឺមានទំហំ 8.0MP ជាប្រភេទ Single Wide Selfie សម្រាប់សែលហ្វីបានក្នុងកម្រិត 85 ដឺក្រេ។ ស្មាតហ្វូនមួយនេះមានថ្មខ្នាត 3,000mAh ហើយសម្រាប់ល្បឿនក្នុងការសាកថាមពលថ្មគឺ 50% ប្រើពេល 30 នាទី និងសាកពេញ 100% ប្រើពេលជិត 2 ម៉ោង។ 

 

គុណសម្បត្តិដ៏គួរអោយចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺវាប្រើប្រាស់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមកញ្ចក់អេក្រង់ (In-Display Sensor) ដូចស្មាតហ្វូន Vivo X21 UD ដែរ ដោយប្រើប្រាស់នូវបច្ចេកវិទ្យា(Ultra-secure Fingerprint Sensor) និងមានប្រព័ន្ធផ្ទុកទិន្នន័យប្រភេទ Cold Storage Crypto Wallet ដែលមានសុវត្ថិភាពខ្ពស់បំផុតក្នុងការរក្សាការពារទិន្នន័យសំខាន់ៗរបស់អ្នកប្រើប្រាស់។ 

 

លោក Zvika Landau នាយកប្រតិបត្តិជាន់ខ្ពស់របស់ SIRIN LABS បានមានប្រសាសន៍លើឡើងថា "ក្រុមការងាររបស់យើងបានកំពុងធ្វើការងារយ៉ាងស្វាហាប់ដើម្បីធ្វើឱ្យប្រាកដថាស្មាតហ្វូន Blockchain ដំបូងគេនេះត្រូវតែផលិតឡើងទៅតាមបែបបទលក្ខណះបច្ចេកទេសទាំងអស់។ ហើយការសហការរបស់យើងជាមួយក្រុមហ៊ុន FIH គឺដើម្បីធានាថាយើងនឹងផ្តល់ជូននូវការរចនាថ្មីដ៏ល្អឥតខ្ជោះបំផុតមិនធ្លាប់មានជាមួយនឹងស្ថាបត្យកម្មឧបករណ៍ដ៏ទំនើបដែលនឹងផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាមួយបទពិសោធន៍ថ្មីក្នុងការប្រើប្រាស់ស្មាតហ្វូន Blockchain ជាមួយប្រព័ន្ធ សុវត្ថិភាពខ្ពស់បំផុត”។ 

 

សម្រាប់តម្លៃរបស់ Blockchain Smartphone Finney នេះវិញគឺខ្ទង់ប្រហែល $999។ គួរអោយដឹងផងដែរថាកាលពីដើមឆ្នាំ 2018 នេះ ក្រុមហ៊ុន Huawei ក៏បានធ្វើការចរចាជាមួយក្រុមហ៊ុន Sirin Lap ដើម្បីធ្វើការអភិវឌ្ឍន៍ស្មាតហ្វូន “Blockchain ready” ផងដែរ ប៉ុន្តែមិនទាន់លេចចេញនូវតម្រុយអ្វីឡើយរហូតមកទល់នឹងពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន