no-alternative title

រូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូន Nokia X បានបង្ហាញខ្លួនមុនថ្ងៃប្រកាសជាផ្លូវការ ដែលមានការរចនារូបរាងយ៉ាងស្រស់ស្អាតបំផុត

នៅថ្ងៃទី 16 ខែឧសភាសស្អែកនេះ ស្មាតហ្វូនស៊េរីថ្មី Nokia X ត្រូវបានគេមើលថា នឹងបង្ហាញខ្លួនជាផ្លូវការនៅលើបណ្តាញសង្គម Weibo។ ថ្មីៗនេះ មានរូបភាពជាច្រើន បានបង្ហាញថា នេះគឺជាស្មាតហ្វូន Nokia ដំបូងបំផុត ដែលប្រើប្រាស់អេក្រង់ Notch របស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global នៅក្នុងប្រទេសចិនមុនពេលដែលវាប្រកាសបង្ហាញខ្លួនជាផ្លូវការ។ យ៉ាងណាមិញ ក្រុមហ៊ុននេះនៅមិនទាន់បញ្ជាក់អំពីលក្ខណៈសម្បត្តិ និងតម្លៃរបស់ស្មាតហ្វូននេះនោះទេ។

ផ្នែកខាងក្រោយរបស់ស្មាតហ្វូន Nokia X ត្រូវគេទម្លាយថា នឹងប្រើប្រាស់នូវកញ្ចក់នៅផ្នែកខាងក្រោយផងដែរ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះបឈ្ឈរជាមួយនឹងភ្លើង LED Flash Dual-Tone និងប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូន Nokia X ។ ស្មាតហ្វូននេះ មានរន្ធដោតកាសស្តាប់ 3.5mm audio jack នៅផ្នែកខាងលើរបស់ស្មាតហ្វូន Nokia X ។ នៅគែមផ្នែកខាងឆ្វេងរបស់ស្មាតហ្វូននេះគឺមានរន្ធតម្លើងសំឡេង និងរន្ធ Power Key ស្ថិតនៅគែមខាងស្តាំ។ វាមានព័ត៌មានបែកធ្លាយជាច្រើនទម្លាយថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវរន្ធដោត microUSB 2.0 នៅគែមផ្នែកខាងក្រោម។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Nokia នេះនឹងប្រើប្រាស់នូវ Notch នៅលើអេក្រង់។ វាមានការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា Selfie និងរន្ធស្តាប់កាសនៅលើ Notch នេះ។ ស៊ុមព័ទ្ធអេក្រង់របស់ស្មាតហ្វូននេះគឺពិតជាស្តើង ហើយវាមានទំហំធំគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់នូវម៉ាក Nokia ផងដែរ។ របាយការណ៍មុននេះទម្លាយថា ស្មាតហ្វូន Nokia នឹងមានលេខម៉ូដែល Nokia TA-1099 ។ លេខម៉ូដែលដូចគ្នានេះក៏បង្ហាញនៅលើវេបសាយ China’s 3C authority និង TENAA ផងដែរ។ នៅលើបញ្ជីរបស់ TENAA បង្ហាញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Nokia X ផងដែរ។

ស្មាតហ្វូន Nokia X នឹងប្រើប្រាស់អេក្រង់ 5.8-inch notched screen ដែលមានកម្រិត aspect ratio 19:9 និងកម្រិតភាពច្បាស់ Full HD+ resolution 2280 x 1080 ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប .8 GHz octa-core processor ដែលជាប្រភេទ Snapdragon 636 ។ ព័ត៌មានបែកធ្លាយមុននេះបញ្ជាក់ថា ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Helio P60 chipset ផងដែរ។ ស្មាតហ្វូននេះ  ទំនងប្រហែលជាមានរ៉េមទំហំ 3GB, 4GB និង 6GB និងម៉េមូរីទំហំ 32GB និង 64GB ។ ស្មាតហ្វូននេះនឹងមានថាមពលថ្ម 3000mAh ។ ស្មាតហ្វូន Nokia X អាចនឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 16MP និងកាមេរ៉ា Selfie ទំហំ 16MP ផងដែរ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ហើយវាអាចមានពណ៌ខ្មៅ ពណ៌ទឹកប្រាក់ ពណ៌ស និងពណ៌ខៀវ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន