no-alternative title

Xiaomi Redmi S2 ស្មាតហ្វូនស៊េរីថ្មី បំពាក់នូវកាមេរ៉ាថតរូបសែលហ្វីដ៏អស្ចារ្យ បង្ហាញវត្តមានជាមួយតម្លៃធូរថ្លៃបំផុត

កាលពីថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេក្នុងពិភពលោករបស់ចិន Xiaomi បានធ្វើការប្រកាសចេញទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល Redmi S2 ដែលស្មាតហ្វូននេះផលិតឡើងសម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់ដែលនិយមថតរូបសែលហ្វីតែម្តងដោយសារតែកាមេរ៉ាមុខរបស់វាមានទំហំធំរហូតដល់ទៅ 16MP ប្រើប្រាស់នូវបច្ចេកវិទ្យា pixel binning technology និងបចេ្ចកវិទ្យា AI Beautify ដែលធ្វើអោយការចាប់យករូបភាពមានបានច្បាស់ស្រស់ស្អាតបែបធម្មជាតិពិតៗ។

 ជាមួយតម្លៃប្រមាណ 999 រ៉ូពីប្រហែល 160 ដុល្លារឡើងទៅស្មាតហ្វូននេះក៏ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកនូវប្រព័ន្ធកាមេរ៉ាភ្លោះប្រភេទ AI Dual rear camera នៅកាមេរ៉ាខាងក្រោយដែលមានទំហំ 12MP+5.0MP ថែមទៀតផង។ ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ Redmi S2 មានភ្ជាប់នូវប្រព័ន្ធដោះសោរសុវត្ថិភាពដោយប្រើប្រាស់បច្ចេកវិទ្យា AI Face-Unlocking, បច្ចេកវិទ្យាជំនួយការសំឡេង Xiao Ai Voice Assistant និងមានភ្ជាប់នូវមុខងារ IR blaster សម្រាប់ប្រើជំនូសតេលេបញ្ជាគ្រឿងអេឡិចត្រូនិកផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

កាមេរ៉ាថតរូបសែលហ្វីបានស្អាតបំផុត

 ជាមួយកាមេរ៉ាខាងមុខទំហំ 16MP របស់ Xiaomi Redmi S2 មានសមត្ថភាពខ្ពស់អាចផលិតសាច់រូបភាពបានច្បាស់ទាំងនៅទីតាំងមានពន្លឺគ្រប់គ្រាន់ និងទីតាំងខ្សោយពន្លឺជាមួយទំហំរីសូលូហ្ស៊ីនរូបភាពធំបំផុតមួយ។ នៅពេលថតនៅទីតាំងខ្សោយពន្លឺសែនស័រកាមេរ៉ារបស់វាប្រើប្រាស់បច្ចេកវិទ្យា pixel binning technology ដោយធ្វើការរួមគ្នាទៅលើស្រទាប់ភិចសែលចំនួនបួនរបស់កាមេរ៉ាក្នុងការផលិតចេញនូវផ្ទាំងរូបភាពដ៏ធំមួយក្នុងកម្រិត 2.0µm pixel ដែលធ្វើអោយផ្ទៃរូបភាពទទួលបានពន្លឺច្បាស់គ្រប់គ្រាន់ និងមានចំនុចអ៊ុចៗតិចបំផុត។ 

ហើយនៅពេលបើកដំណើរការមុខងារ auto HDR ពេលនោះកាមេរ៉ា 16MP របស់វានឹងធ្វើការគណនាកម្រិតពន្លឺទៅតាមមជ្ឍដ្ឋានខាងក្រៅដោយស្វ័យប្រវត្តិដើម្បីផ្តល់អោយទៅមុខងារ HDR effect ធ្វើអោយរូបភាពទទួលបានពន្លឺគ្រប់គ្រាន់ និងមានលក្ខណះច្បាស់បែបធម្មជាតិ។ បន្ថែមពីនេះវាក៏ភ្ជាប់នូវមុខងារ Portrait mode ក្នុងការផលិតរូបភាពព្រាលផ្ទៃផងដែរដោយប្រើប្រាស់មុខងារ AI Bokeh ដែលមានសមត្ថភាពកាត់ត្រេនៃរូបវត្ថុ ពិសេសទម្រង់មុខ និងសក់បានដាច់ស្អាតផុសអណ្តែតគួរជាទីពេញចិត្ត។

កាមេរ៉ាភ្លោះនៅខាងក្រោយថតរូបច្បាស់ទាំងថ្ងៃទាំងយប់ជាមួយបច្ចេកវិទ្យា AI Dual Camera

សម្រាប់កាមេរ៉ាក្រោយរបស់ស្មាតហ្វូនតម្លៃខ្ទង់ 160 ដុល្លាររបស់ Xiaomi មួយនេះក៏ធ្វើការមិនអន់ចាញ់ស្មាតហ្វូនធន់កណ្តាលដទៃទៀតដែរ។ កាមេរ៉ាធំរបស់វាមានទំហំ 12MP អាចផលិតសាច់រូបភាពបានក្នុងកម្រិត 1.25 µm pixel ដោយប្រើប្រាស់ aperture f/2.0 មានសមត្ថភាពផលិតរូបភាពបានច្បាស់គួរជាទីពេញចិត្តទោះនៅកន្លែងមានពន្លឺទាបក្តី និងកាមេរ៉ាទីពីររបស់វាមានទំហំ 5.0MP សម្រាប់ថតរូបព្រាលផ្ទៃដោយប្រើប្រាស់មុខងារ Bokeh Effect។ 

ជាមួយ Portrait Mode ទាំងកាមេរ៉ាមុខ និងកាមេរ៉ាភ្លោះទាំងពីរគ្រាប់របស់ Redmi S2 សុទ្ធតែទ្រទ្រង់នូវមុខងារ AI Beautify ដូចគ្នាដែលធ្វើអោយការផលិតសាច់ផ្ទៃមុខរបស់យើងបានស្រស់ស្អាតបែបធម្មជាតិពិតៗមិនធ្វើអោយអោយផ្ទៃមុខស្លេកខ្លាំងមិនលើសពីទម្រង់ធម្មតាឡើយ។ និយាយរួមគឺបានស្អាតដូចការ Make Up អីចឹង។

បច្ចេកវិទ្យាអេក្រង់លាតទំហំ 5.99 អ៊ីងកម្រិត ratio 18:9 

Xiaomi Redmi S2 ប្រើប្រាស់បន្ទះអេក្រង់លាតទំហំ 5.99 អ៊ីង Full Screen ជាមួយកម្រិត aspect ratio អេក្រង់ 18:9 ទ្រទ្រង់ការបង្ហាញកម្រិត HD+ ទំហំ 720 x 1440px និងមានកម្រិតដង់ស៊ីតេភាពច្បាស់ 269ppi។ ស្មាតហ្វូននេះមិនបានចូលក្នុងសម្ព័ន្ធបក្សឆកថ្ងាសលើអេក្រង់ដូចគេឡើយ។ សម្រាប់ការរចនារូបភាពផ្ទៃខាងក្រោយវិញគឺមានសណ្ឋានមូលក្តោបគែមផ្តល់ភាពងាយស្រួលក្នុងការកាន់ប្រើដោយដៃម្ខាង និងរំលេចដោយខ្សែកោងរាងអក្សរ “U” ពីរខ្សែជាប់គែមលើក្រោម។

កំលាំងម៉ាស៊ីន និងប្រព័ន្ធប្រតិបត្តិការ

ស្មាតហ្វូននេះប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 625 platform ខ្នាត 14nm ដែលមានស៊ីភីយូកម្រិត octa-core cortex-A53 ល្បឿន 2.0 GHz និងប្រើឈីបក្រាហ្វិចពពួក Adreno 506 ជាមួយមុខងារសន្សំសំចៃថាមពលថ្មបានយ៉ាងប្រសើរ។ វាមានពីរម៉ូដែលគឺម៉ូដែលប្រើរ៉េមទំហំ 3GB ជាមួយអង្គផ្ទុកទិន្នន័យ 32GB និងម៉ូដែលប្រើរ៉េមទំហំ 4GB ជាមួយអង្គផ្ទុកទិន្នន័យ 64GB។ 

 

Redmi S2 ប្រើប្រាស់ទ្រនាប់ស៊ីមកាតប្រភេទ Triple Slot ដែលអាចដាក់បានស៊ីមកាតពីរប្រព័ន្ធ និងមេម៉ូរីកាតមួយព្រមគ្នាតែម្តងដោយមិនចាំបាច់ត្រូវបោះបង់ស៊ីមទីពីរដូចស្មាតហ្វូនមួយចំនួនឡើង។ ហើយយើងក៏អាចដាក់ម៉េមូរីបន្ថែមបានដល់ទំហំ 256GB ផងដែរ។ ស្មាតហ្វូននេះដំណើរការដោយ Android 8.1 Oreo និងស្រោបដោយផ្ទៃ MIUI9.5។ ជាមួយថ្មកំលំាង 3080mAh ប្រភេទ Li-Po របស់វាអាចអោយយើងប្រើប្រាស់មុខងារទូទៅបានជិតមួយថ្ងៃដែរ ប៉ុន្តែវាមិនមានមុខងារសាកថ្មល្បឿនលឿនមកជាមួយនោះទេ។

តម្លៃ និងកាលបរិច្ឆេទចេញលក់

Xiaomi Redmi S2 នឹងត្រូវចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិននៅថ្ងៃទី 17 ខែឧសភានេះ ជាមួយជម្រើសបីពណ៌គឺទឹកមាស (Gold), ផ្កាឈូក (Rose Gold), និងប្រផេះ (Dark Gray)។ ចំពោះតម្លៃគឺប្រហែល 160 ដុល្លារសម្រាប់ម៉ូដែល 3G RAM /32GB Storage និងប្រហែល 205 ដុល្លារសម្រាប់ម៉ូដែល 4GB RAM/64GB Storage។ ហើយសម្រាប់ទីផ្សារក្រៅពីប្រទេសចិន Xiaomi មិនទាន់កំនត់ពេលវេលាក្នុងការនាំចេញទៅលក់នៅឡើយទេតែអាចធ្វើឡើងជាបន្តបន្ទាប់ក្រោយចេញលក់ក្នុងប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន