no-alternative title

ទូរស័ព្ទ iPhone ចំនួន 440 លានគ្រឿង នឹងត្រូវលក់ចេញនៅក្នុងឆ្នាំ 2018 និង 2019 នេះបើយោងតាមអ្នកវិភាគព្យាករណ៍នៅពេលនេះ

បើទោះបីជាមានការអះអាងជាច្រើនថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅជ្រលងភ្នំ Silicon កំពុងតែប្រឈមនឹងការលក់ធ្លាក់ចុះ ដោយសារតម្លៃរបស់ទូរស័ព្ទ iPhone X ថ្លៃខ្ពស់ពេកក៏ដោយក៏ដោយ ក៏អ្នកវិភាគ Gene Munster បានបញ្ចេញនូវការព្យាករណ៍ថា ម៉ាកសញ្ញានេះ នឹងនៅតែអាចទ្រទ្រង់បរិមាណលក់ខ្ពស់ក្នុងកំឡុងឆ្នាំនេះ និងឆ្នាំក្រោយ ជាមួយនឹងរបាយករណ៍របស់ខ្លួន ដែលមានខ្លឹមសារថា ក្រុមហ៊ុន Apple អាចនឹងលក់ទូរស័ព្ទ iPhone សរុបចំនួនប្រមាណ 440 លានគ្រឿង នៅឆ្នាំ 2018 និងឆ្នាំ 2019 ខាងមុខនេះ ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅឆ្នាំនេះ អ្នកវិភាគកំពុងព្យាករណ៍ពីការលក់ទូរស័ព្ទ iPhone បានចំនួន 220 លានគ្រឿង នៅក្នុងឆ្នាំ 2018 និង 2019 ដែលស្របគ្នាជាមួយការប៉ាន់ប្រមាណរបស់លោក Wall Street ផងដែរ ។ ហេតុផលដែលនៅពីក្រោយបញ្ហានេះ គឺដំណាក់កាលថ្មីនៃ  “greater iPhone visibility” ដែលគួរតែពង្រឹងការលក់នាពេលអនាគត បើទោះបីជាតម្លៃខ្ពស់ ហើយចុងក្រោយ នឹងនាំមកនូវមូលដ្ឋានអ្នកប្រើប្រាស់ទូរស័ព្ទ iPhone របស់ Apple អាចកើនដល់ 800 លាននាក់នៅទូទាំងពិភពលោក ដែលតំណាងឱ្យតួលេខដែលទំនងជានឹងត្រូវបានរក្សាទុកក្នុងរយៈពេលបន្ទាប់។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុន អាមេរិក មួយនេះ បានបង្ហាញពីអត្រារក្សាទុកជាប្រវត្តិសាស្ត្រជាង 90% នៅពេលអ្នកប្រើប្រាស់ iPhone បានបង្ហាញថា ជាម៉ាកសញ្ញាដែលគ្មានបញ្ហាក្នុងការប្រើប្រាស់ ដែលអាចរក្សាអតិថិជនរបស់ខ្លួននិងធ្វើឱ្យសប្បាយរីករាយក្នុងការប្រើប្រាស់។

ទោះយ៉ាងណាក៏ដោយ ក្រៅពីឆ្នាំ 2019 លោក Gene Munster មិនបានរំពឹងថា ការលក់របស់ទូរស័ព្ទ iPhone ឬកំណើនប្រាក់ចំណូល មានការកើនឡើងខ្ពស់នោះទេ។ អ្នកវិភាគរូបនេះ ជឿជាក់ថា ការធ្វើឱ្យប្រសើរឡើងរបស់ទូរស័ព្ទ iPhone របស់ Apple កំពុងស្ថិតស្ថេរជាបន្តបន្ទាប់ ហើយប្រហែលជាឈានដល់កម្រិតខ្ពស់បំផុត បើទោះបីជាយីហោនៅតែអាចកើនឡើងពី 0% ទៅ 5% ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការចេញលក់ទូរស័ព្ទ iPhone នឹង មិនក្លាយជាចំណុចសំខាន់នៃរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple នោះទេ។ ផ្ទុយទៅវិញ ប្រាក់ចំណូលដែលមានស្ថេរភាពរបស់ម៉ាកយីហោរបស់ក្រុមហ៊ុននេះ នឹងក្លាយជាចំណុចកណ្តាលនាពេលអនាគត ជាមួយនឹងការវិនិយោគរបស់ក្រុមហ៊ុន និងការរីកចម្រើននៅក្នុងវិស័យទីផ្សារដទៃ ជាពិសេសសេវាកម្មនៃម៉ាកសញ្ញាតែម្តង។

ទោះបីជាមានការព្យាករណ៍ទុកទាំងនេះ ក៏ដោយ ក៏ Apple ហាក់ដូចជាទទួលបានជោគជ័យចុងក្រោយបង្អស់ ក្នុងការបង្កើនការលក់ទូរស័ព្ទ iPhone របស់ខ្លួន និងប្រាក់ចំណូលមានការកើនឡើងយ៉ាងខ្លាំងក្នុងខែកញ្ញា។ យ៉ាងណាមិញ ម៉ាកយីហោដ៏ពេញនិយមនេះ ត្រូវបានគេ និយាយថា នឹងបង្ហាញចេញនូវទូរស័ព្ទចំនួនបួនម៉ូដែលថ្មី ដោយនឹងត្រូវបញ្ចូលទាំងការផ្តល់ជូនពិសេសជាមួយកញ្ចក់ OLED ចំនួនពីរម៉ូដែល ដែលបច្ចុប្បន្នត្រូវបានគេដាក់ឈ្មោះថា iPhone X (2018) និង iPhone X Plus (2018) ដែលជា ស្មាតហ្វូនតម្លៃទាប ដែលហៅថា iPhone (2018) និងកំណែប្រែថ្មីរបស់ iPhone SE ដែលត្រូវបានគេហៅថា iPhone SE ( 2018) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន