no-alternative title

Smartisan R1 ស្មាតហ្វូនដំបូងបំផុត ដែលមានម៉េមូរីទំហំ 1TB បានបង្ហាញខ្លួនជាផ្លូវការហើយ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Smartisan ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីម៉ូដែល Smartisan R1 ទំនើបទាន់សម័យ ចុងក្រោយបំផុត។ ស្មាតហ្វូននេះមិនត្រឹមតែមានរូបរាងស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបំបែកនូវកំណត់ត្រាពិភពលោកថែមទៀតផង ហើយមិនយូរនោះទេ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននឹងចាប់ផ្តើមផលិតនូវស្មាតហ្វូនដែលមានសមត្ថភាពខ្លាំងក្លាបែបនេះជាក់ជាមិនខាន។ Smartisan គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយដែលផ្តោតទៅលើការរចនារូបរាងរបស់ស្មាតហ្វូន ហើយស្មាតហ្វូនស៊េរីថ្មី R1 ពិតជាមិនធ្វើអោយអ្នកខកចិត្តនោះទេ។ 

ក្រុមហ៊ុន Smartisan បានសម្រេចចិត្តធ្វើការរចនារូបរាងរបស់ស្មាតហ្វូនស្រដៀងគ្នាទៅនឹងស្មាតហ្វូន Essential PH-1 ។ អេក្រង់របស់ស្មាតហ្វូននេះគឺមានទំហំកាន់តែធំ ហើយនៅផ្នែកខាងលើនៃអេក្រង់របស់ស្មាតហ្វូននេះគេសង្កេតឃើញមានកាមេរ៉ា Selfie រន្ធស្តាប់ឧបាល័រខាងមុខផងដែរ។ ស្មាតហ្វូននេះមានស៊ុមព័ទ្ធអេក្រង់ស្តើងបំផុតនៅផ្នែកខាងក្រោមដែលអេក្រង់របស់ស្មាតហ្វូន Smartisan R1 គឺមានទំហំដល់ទៅ 84% បើធៀបទៅនឹងតួខ្លួនរបស់វានោះ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានការរចនារូបរាងធ្វើឡើងពីកញ្ចក់ 3D Glass និងអាលុយមីញ៉ូម  grade 7 aluminum frame ផងដែរ។ ស្មាតហ្វូននេះគឺមានការប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Scanner នៅក្រោមឡូហ្គោ Smartisan logo និងប៊ូតុងរាងរង្វង់នោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Smartisan ធ្វើការពង្រឹងទៅលើសមត្ថភាព និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះកាន់តែប្រសើរ។ នេះគឺជាស្មាតហ្វូនដំបូងបំផុតនៅក្នុងប្រវត្តិសាស្រ្តដែលប្រើប្រាស់នូវម៉េមូរីទំហំ 1TB ហើយវាប្រើប្រាស់នូវរន្ធដោត UFS 2.1 ផងដែរ។ សម្រាប់លក្ខណៈពិសេសផ្សេងទៀតរបស់ស្មាតហ្វូននេះពិតជាស្រស់ស្អាតទាក់ទាញមិនធម្មតានោះទេ។ ស្មាតហ្វូននេះមានអេក្រង់ 6.17-inch pressure sensitive display ជាមួយនឹងកម្រិតភាពច្បាស់ 2242 x 1080 និងកម្រិត  18.7:9 aspect ratio ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវកញ្ចក់ Gorilla Glass 3 1500:1 contrast ratio, និង 96% color gamut (DCI-P3) ។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 ដែលមានល្បឿន 2.8GHz និងក្រាហ្វិកកាតប្រភេទ  Adreno 630 GPU ។

Smartisan R1 គឺជាស្មាតហ្វូនដែលប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ។ កាមេរ៉ាខាងក្រោយរបស់វាមានទំហំ 12MPSony IMX363 sensor ជាមួយនឹង  f/1.8 aperture, 1.4 μm pixel size, 4-axis OIS និង dual PD extreme focus ។ សម្រាប់កាមេរ៉ាមួយទៀតគឺមានទំហំ 20MP Sony IMX350 ភ្ជាប់ជាមួយនឹង f/1.75 aperture, 1μm pixel size និង 6P lens ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 24MP sensor ភ្ជាប់ជាមួយនឹងមុខងារ f/2.0 aperture ArcSoft ray algorithm និង AI real-time beauty mode ផងដែរ។ ស្មាតហ្វូន R1 ទ្រទ្រង់នូវប្រព័ន្ធ Bluetooth 5.0, dual-band Wi-Fi, NFC+eSE និង USB-C port ជាមួយនឹង Display Port 1.4 ផងដែរ។ ស្មាតហ្វូននេះ មានជាប្រភេទ Dual SIM និង LTE ផងដែរ។

ស្មាតហ្វូន Smartisan R1 ទ្រទ្រង់នូវបច្ចេកវិទ្យា Quick Charge 4+ ដែលមានន័យថា សម្រាប់ការបញ្ចូលថាមពលថ្ម 3600mAh គឺពិតជាលឿនបំផុត។ ស្មាតហ្វូននេះ ក៏ទ្រទ្រង់នូវបច្ចេកវិទ្យា Power Delivery 3.0 និង 10W wireless charging ផងដែរ។ ស្មាតហ្វូន Smartisan R1 មានពណ៌ Pure White និងពណ៌ Carbon Black ។ សម្រាប់ស្មាតហ្វូន Pure White គឺមានតែទំហំ 6GB RAM + 128GB និង 8GB RAM + 128GB models ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះគឺ៖ ស្មាតហ្វូន  Smartisan R1 អាចធ្វើការកម្មង់ទិញមុនបាននៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុន និងវេបសាយ JD.com ៕

ស្មាតហ្វូននេះមាន 4 ទំហំសម្រាប់ជ្រើសរើសគឺ៖

6GB RAM + 64GB storage តម្លៃប្រហែល $549

6GB RAM + 128GB storage តម្លៃប្រហែល $627

8GB RAM + 128GB storage តម្លៃប្រហែល $705

8GB RAM + 1TB storage  តម្លៃប្រហែល $1388

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន