no-alternative title

ពេលនេះ Xiaomi បានក្លាយជាយីហោស្មាតហ្វូនធំជាងគេបំផុតទីពីរ នៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពី Samsung

ឆ្នាំនេះ ពិតជាអស្ចារ្យមែនទែន សម្រាប់ក្រុមហ៊ុន Xiaomi ដែលបានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតលំដាប់ទី 2 នៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីក្រុមហ៊ុនយក្សមួយនេះ ទើបតែទទួលបានចំណាត់ថ្នាក់លេខ 4 លំដាប់ពិភពលោក ដែលបានផលិតទូរស័ព្ទស្មាតហ្វូនល្អបំផុត។ ទន្ទឹមនឹងនេះ យើងសង្កេតឃើញថា ក្រុមហ៊ុន Xiaomi ត្រូវបានធ្វើការពង្រីកការចែកចាយឥតឈប់ឈរនៅទូរទាំងពិភពលោក ហើយក្រុមហ៊ុនយក្សរបស់ចិនមួយនេះ បាននឹងកំពុងតែវាយលុកនៅលើទីផ្សារ ដោយបានបំបែកកំណត់ត្រានៃការលក់ទូទាំងពិភពលោក នឹងហាក់កំពុងតែប្រជែងតំណែងជាមួយក្រុមហ៊ុនយក្ស Samsung និង Apple ផងដែរ។ 

គួរបញ្ជាក់ថា ថ្មីៗនេះ អនុប្រធានជាន់ខ្ពស់ លោក Wang Xiang ទើបតែបានចេញផ្សាយរបាយការណ៍មួយរបស់ផ្តល់ដោយគេហទំព័រ Canalys ដែលបង្ហាញពីជំហរទីពីររបស់ក្រុមហ៊ុន នៅក្នុងចំណាត់ថ្នាក់ ដែលមានចំនួន 18,3 ភាគរយ នៃភាគហ៊ុននៅក្នុងត្រីមាសទី1 ឆ្នាំ 2018 គិតចាប់ពីខែមករាដល់ខែមីនា ។ ហើយក្នុងរយៈពេលចុងក្រោយនេះ មានតែក្រុមហ៊ុន Samsung តែមួយគត់ ដែលបាននាំចេញស្មាតហ្វូនច្រើនជាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិនមួយនេះ នៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលមានចំណែក 25,5 ភាគរយ។ ក្រុមហ៊ុន Samsung បានលក់ចេញសរុបចំនួន 2.3 លានគ្រឿង ស្របពេល ដែលក្រុមហ៊ុន Xiaomi មានចំនួន 1.7 លានគ្រឿង។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Xiaomi បានចុះបញ្ជីនូវកំណើន 1455% ក្នុងមួយឆ្នាំ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្រុមហ៊ុន Xiaomi បានលក់ដាច់ស្មាតហ្វូនត្រឹមតែ 107.000 គ្រឿងប៉ុណ្ណោះ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលនេះគឺពិតជាផ្នែកមួយ នៃការរីកចម្រើនមិនគួរឱ្យជឿ ដែលមិនធ្លាប់មាននៅលើទីផ្សារស្មាតហ្វូន។ ចំណែកចំណាត់ថ្នាក់ទី 3 នៃការកំណត់ចំណាត់ថ្នាក់ គឺមាន OPPO ជាមួយនឹងការលក់ដាច់ 1,5 លានគ្រឿង ដូចគ្នានឹងត្រីមាសទី1 ឆ្នាំ 2017 និងមានចំណែកទីផ្សារ 16,8%  ស្របពេលដែលចំណាត់ថា្នក់ទី 4 គឺបានទៅលើក្រុមហ៊ុន Vivo ជាមួយនឹងចំណែកទីផ្សារ 6,5% និងស្មាតហ្វូន 600,000 គ្រឿង ត្រូវបានលក់ចេញ។

អ្នកជំនាញបានបញ្ជាក់ថា ក្រុមហុន Xiaomi បានប្រើពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ដើម្បីទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងក្រុមហ៊ុន Oppo និង Vivo នៅក្នុងប្រទេសឥណ្ឌូនេស៊ី៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន