no-alternative title

របាយការណ៍ថ្មី៖ ស្មាតហ្វូន Samsung Galaxy Note 9 នឹងមិនប្រើប្រាស់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នោះទេ

កាលពីពេលមុននេះ មានរបាយការណ៍ជាច្រើន បានអះអាងថា ក្រុមហ៊ុន Samsung កំពុងតែធ្វើការប្រឹងប្រែងយ៉ាងខ្លាំងក្នុងការនាំយកនូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់សម្រាប់ប្រើប្រាស់នៅលើអេក្រង់របស់ស្មាតហ្វូន Galaxy Note 9 ប៉ុន្តែនៅមិនទាន់ច្បាស់នោះទេ ដែលថា ស្មាតហ្វូនណាមួយនឹងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះនោះ។ នៅក្នុងប៉ាតង់របស់ក្រុមហ៊ុន Samsung នៅដើមខែនេះ បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ កំពុងតែធ្វើការនៅលើបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ប៉ុន្តែនៅមិនទាន់មានភស្តុតាងដែលបញ្ជាក់ថា បច្ចេកវិទ្យានេះនឹងប្រើប្រាស់នៅលើស្មាតហ្វូនណាមួយនៅឡើយទេ។

ថ្ងៃនេះ មានរបាយការណ៍ជាច្រើនចេញពីប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា ក្រុមហ៊ុន Samsung នៅមិនទាន់ធ្វើការប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់នេះ សំរាប់បំពាក់នៅលើស្មាតហ្វូន Galaxy Note 9 នៅឡើយទេ ប៉ុន្តែអាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10។ ស្មាតហ្វូន Galaxy Note 9 នឹងប្រកាសបង្ហាញខ្លួននៅក្នុងខែសីហាហើយ។ គួរបញ្ជាក់ថា កន្លងមក មានការបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងចាប់ផ្តើមធ្វើការប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់នេះ នៅលើស្មាតហ្វូន Galaxy Note 9 ប៉ុន្តែក្រុមហ៊ុនក៏មានការផ្លាស់ប្តូរគំនិតក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យានេះវិញ អោយកាន់តែត្រឹមត្រូវ និងមានតម្លៃថោកជាងមុនថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

Samsung គឺបានបង្ហាញពីភាពខុសប្លែកពីក្រុមហ៊ុន Huawei និង Vivo ដែលធ្លាប់បានប្រើប្រាស់នូវបច្ចេកវិទ្យា in-display optical scanners ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Synaptics។ ជាមួយនឹងបច្ចេកវិទ្យាថ្មីនេះ ក្រុមហ៊ុន Samsung បានធ្វើការអភិវឌ្ឍន៍ទៅលើសេនស័រ in-display fingerprint ដែលផ្អែកទៅលើបច្ចេកវិទ្យា ultrasonic technology ដែលមានការផ្ទៀងផ្ទាត់មានភាពត្រឹមត្រូវ  ហើយនឹងមានតម្លៃថ្លៃក្នុងការផលិតផងដែរ។ រហូតមកដល់ពេលនេះ គឺក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ពីរទៀត ដែលបានធ្វើការអភិវឌ្ឍទៅលើបច្ចេកវិទ្យា in-display fingerprint scanners ក្នុងនោះ រួមមានដូចជាក្រុមហ៊ុន Qualcomm និង Apple ដែលបានផ្អែកទៅលើបច្ចេកវិទ្យា ultrasonic technology ដូចគ្នាផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន