no-alternative title

Microsoft Band នឹងបន្តធ្វើការអាប់ដេតទៅលើឧបករណ៍តាមដានសុខភាពរបស់ខ្លួន តាមរយៈប៉ាតង់ថ្មីចំនួនពីរដែលទើបតែទទួលបាន

កាលពីសប្តាហ៍មុននេះ ការិយាល័យម៉ាកសញ្ញាប៉ាតង់នៅក្នុងសហរដ្ឋអាមេរិក បានបញ្ចេញនូវទម្រង់នៃកម្មវិធីប៉ាតង់ពីរ ក្រុមហ៊ុនបច្ចេកវិទ្យា Redmond ដែលឯកសារទាំងពីរនេះ បានបង្ហាញអំពីព័ត៌មានលម្អិតនៃបច្ចេកវិទ្យាថ្មីសម្រាប់ប្រើប្រាស់នៅលើឧបករណ៍ដែលពាក់នៅដៃ ដែលក្រុមហ៊ុន Microsoft បានធ្វើការយ៉ាងសម្ងាត់។ អតិថិជនជាច្រើននៅមិនទាន់ដឹងព័ត៌មាននៃ Microsoft Band របស់ក្រុមហ៊ុន Microsoft នៅឡើយទេ។ សម្រាប់ប៉ាតង់ថ្មីចំនួន 2 នេះ អាសចទំនងជាកំណែ Version ថ្មី សម្រាប់ឧបករណ៍តាមដានសុខភាពនេះសម្រាប់ការងារនេះ។

សម្រាប់ប៉ាតង់ទីមួយ US 2018/0116547 គឺជាប្រភេទ ring-shaped skin sensor ដែលបង្កើតឡើងសម្រាប់ការទំនាក់ទំនងនៃប្រព័ន្ធអេឡិចត្រូនិកជាមួយនឹងស្បែករបស់មនុស្ស។ សម្រាប់ព័ត៌មានលម្អិតនៃប៉ាតង់នេះ បង្ហាញថា សេនស័រនេះ ប្រើប្រាស់សម្រាប់ការចាប់ទៅលើកម្រិតនៃការមួម៉ៅ ឬអត្តចរឹកនៃអ្នកពាក់នាឡិកាដៃនេះតាមរយៈការបង្កើតនូវសញ្ញាអេឡិចត្រូនិកនោះ។ ដោយសារតែការប្រើប្រាស់នូវ skin sensor នៅមិនទាន់គ្រប់គ្រាន់នៅពេលដែលអ្នកពាក់នាឡិកាដៃផ្លាស់ទីនៅលើកដៃនោះ ក្រុមហ៊ុន Microsoft កំពុងតែគិតផងដែរក្នុងការដាក់នូវស្រទាប់ skin sensors ចំនួនពីរនៅលើនាឡិកានេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ skin sensors នេះ នឹងធ្វើការ Update នៅលើបច្ចេកវិទ្យាដែលមានស្រាប់ដោយសារតែវាស្ថិតនៅកន្លែងដដែលដូចគ្នាទៅនឹងសេនស័រ ដែលស្ថិតនៅលើម៉ូដែលរបស់នាឡិកា Microsoft Band ជំនាន់មុននោះ។  សម្រាប់ប៉ាតង់ទីពីរ US 2018/0116600 ដោយផ្តោតទៅលើការវាស់ទៅលើសម្ពាធឈាមផងដែរ ដែលបច្ចេកវិទ្យា blood pressure-measuring technology ត្រូវបានក្រុមហ៊ុនផ្សេងៗទៀត ធ្លាប់ធ្វើការអភិវឌ្ឍរួចមកហើយ។ នៅក្នុងឯកសារនេះ បច្ចេកវិទ្យានេះ គឺមានប្រើប្រាស់នូវមុខងារ Machine Learning និងសេនស័រផ្សេងទៀត។

ក្រុមហ៊ុន Microsoft បានដឹងអំពីការកើនឡើងនៃជំងឺលើសឈាមនៅក្នុងចំនួននៃប្រជាជនជាច្រើននៅលើពិភពលោក ដូចនេះ ការធ្វើការនៅលើបច្ចេកវិទ្យានេះ អាចផ្តល់នូវការវាស់ទៅលើសម្ពាធឈាមបានត្រឹមត្រូវជាងការប្រើប្រាស់នូវការត្រួតពិនិត្យធម្មតានោះ។ សម្រាប់នាឡិកា Apple Watch smartwatch ក៏បំពាក់នូវមុខងារវាស់សម្ពាធឈាមផងដែរ ប៉ុន្តែវាប្រើប្រាស់ជាមួយនឹងភាគីទី 3 ។ សរុបមក ក្រុមហ៊ុន Microsoft អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ដែលអនុញ្ញាតឱ្យឧបករណ៍តាមដានសុខភាពធ្វើការវាស់សម្ពាធឈាមដោយខ្លួនឯងបាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន