no-alternative title

ការរចនាទាំងរូបរាងខាងក្រៅ និងផ្នែកខាងក្នុងរបស់រថយន្ត Isuzu D-Max X-Series 2018 មើលទៅគឺពិតអស្ចារ្យមែនទែន!

ក្រុមហ៊ុនផលិតរថយន្ត Isuzu ត្រូវបានគេមើលឃើញថា កំពុងតែមានដំណើរការយ៉ាងល្អនៅក្នុងទីផ្សារប្រទេសថៃ និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ ដែលជោគជ័យខ្លាំងបំផុតទៅលើប្រភេទរថយន្តត្រកូល V-Cross ដែលបានផ្តោតជាពិសេសសម្រាប់ការធ្វើដំណើរទៅកាន់តំបន់ននា ដែលមានផ្លូវលំបាកៗនោះ។ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីបន្ថែមនូវភាពជោគជ័យមួយកម្រិតទៀតនោះ ក្រុមហ៊ុន Isuzu បង្ហាញចេញនូវរថយន្តស៊េរីថ្មី ដែលមានជាប្រភេទ Sports ដែលត្រូវបានក្រុមហ៊ុនរថយន្តជប៉ុនមួយនេះ ហៅឈ្មោះថា D-Max X-Series ដោយពេលនេះ គឺកំពុងតែមានការពេញនិយមខ្លាំងមែនទែន នៅក្នុងបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន។

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត X-Series ថ្មីនេះ មានការរចនារូបរាងយ៉ាងពិសេសនៅក្នុងផ្នែកខាងក្នុង និងផ្នែកខាងក្រៅរបស់រថយន្ត។ បើនិយាយអំពីផ្នែកខាងក្រៅរបស់រថយន្តស៊េរីថ្មីនេះ រថយន្ត X-Series បង្ហាញខ្លួនជាមួយនឹង 3 ពណ៌សម្រាប់ជ្រើសរើសគឺ Cosmic Black, Venetian Red និង Splash White ផងដែរ។ ក្រៅពីការបីទស្ទីកក័រយ៉ាងស្រស់នៅផ្នែកខាងមុខ និងនៅផ្នែកខាងក្រោយនៃរថយន្តនេះ គេក៏ឃើញមានការប្រើប្រាស់នូវម៉ាកសញ្ញា Isuzu ពណ៌ក្រហម នៅផ្នែកខាងមុខយ៉ាងទាក់ទាញបំផុតផងដែរ មើលទៅ គឺដូចជាប្រភេទរថយន្តស្ព័រទំនើបអញ្ចឹង។ ហើយរថយន្ត Isuzu D-Max X-Series ជំនាន់ថ្មីនេះ ត្រូវបានក្រុមហ៊ុនសម្រេចប្រើប្រាស់នូវកង់ប្រភេទ 18-inch។

បើនិយាយអំពីផ្នែកខាងក្នុងរបស់រថយន្តនេះវិញនោះ កៅអីរបស់រថយន្តនេះ គឺជាប្រភេទកៅអីស្បែកពណ៌ខ្មៅដ៏ទាក់ទាញបំផុតនៅពេលដែលអ្នកបានអង្គុយនៅក្នុងរថយន្តដ៏ទំនើបនេះ។ សម្រាប់រថយន្តខ្លះ គឺប្រើប្រាស់នូវពណ៌ piano black សម្រាប់កៅអីអង្គុយផងដែរ។  បើនិយាយអំពីផ្នែកម៉ាស៊ីនវិញនោះ រថយន្ត X-Series នេះ ប្រើប្រាស់នូវម៉ាស៊ីនម៉ាសូត 3.0-liter, four-cylinder turbocharged diesel engine ដែលមានកម្លាំងម៉ាស៊ីន 163bhp និងកម្លាំងរមួល 380Nm ដែលម៉ាស៊ីននេះ គឡប្រើប្រាស់នូវ 5-speed manual gearbox ឬ 5-speed automatic unit ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន