no-alternative title

អ្នកជំនាញផ្នែករចនាម៉ូដ និយាយថា ការដែល Huawei Mate RS មិនមានការភ្ជាប់ Notch នោះ គឺមិនចង់អោយមានការរំខានដល់ការកំសាន្តរបស់អតិថិជន

ក្រុមហ៊ុន Huawei ទើបតែបានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីដ៏ល្អបំផុតរបស់ខ្លួនម៉ូដែល P20, Mate 20 Pro និង Mate RS Porsche Design នៅក្នុងខែមីនាកន្លងទៅ ស្របពេលដែលស្មាតហ្វូន P20 និង P20 Pro មានការប្រើប្រាស់នូវ Notch ហើយស្មាតហ្វូន Mate RS គឺមិនមានភ្ជាប់ជាមួយនឹង Notch នោះទេ។ នាយកប្រតិបត្តិរបស់ស្មាតហ្វូន Porsche Design ពេលនេះ បានទម្លាយចេញនូវហេតុផលទៅលើការផ្លាស់ប្តូរនៅលើស្មាតហ្វូន Porsche Design Mate RS នេះហើយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្លែងប្រាប់ទៅកាន់សារព័ត៌មាន Digital Trends កាលពីពេលថ្មីៗនេះ លោក Christian Schwamkrug ដែលជាប្រធានផ្នែករចនាម៉ូដ នៃស្មាតហ្វូននេះ បានមានប្រសាសន៍ថា ការមិនប្រើប្រាស់នូវ Notch នៅលើស្មាតហ្វូន Porsche Design នេះ គឺខ្លាចប៉ះពាល់ទៅលើការរចនានៃអេក្រង់របស់ស្មាតហ្វូននេះ ពិព្រោះថា វានឹងអាចធ្វើអោយការបង្ហាញនូវរូបភាពមិនពេញលេញ។ ហើយការបង្ហាញព័ត៌មាននេះ គឹត្រូវបានធ្វើការវាស់ស្ទង់ទៅលើអ្នកប្រើប្រាស់ជាច្រើននាក់ ដោយគ្រប់គ្នា បានបញ្ជាក់ថា ការប្រើប្រាស់នូវ Notch នេះ គឺនឹងមានការប៉ះពាល់ទៅដល់អេក្រង់ នៅពេលដែលអ្នកប្រើប្រាស់កំពុងតែធ្វើការទស្សនាវីដេអូ ឬការលេងហ្គេមជាដើម។  ស្មាតហ្វូន Mate RS Porsche Design នឹងដាក់លក់នៅក្នុងតម្លៃ €2095 (~$2599) សម្រាប់ម៉ូដែល 512GB ស្របពេលដែលស្មាតហ្វូនទំហំ 256GB មានតម្លៃ €1,695 (~$2,103) នោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន