no-alternative title

បន្ទះឈីប Apple iPhone 11 A12 Chip នឹងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនៅមុនរដូវក្តៅខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញទូរស័ព្ទ iPhones ស៊េរីថ្មីរបស់ខ្លួនលឿនជាងការរំពឹងទុកបើធៀបជាមួយនឹង iPhone X ដែលបង្ហាញខ្លួននៅឆ្នាំមុននេះ។តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. (TSMC) ដែលជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ចាប់ផ្តើមធ្វើការផលិតទ្រង់ទ្រាយធំនៅលើបន្ទឈីប iPhone 11’s chipset ហើយ។

cover

តាមប្រភពដែលដឹងអំពីរឿងនេះប្រាប់សារព័ត៌មាន Bloomberg នៅថ្ងៃពុធនេះថា TSMC គឺចាប់ផ្តើមធ្វើការផលិតទៅលើបន្ទះឈីប A12 chip ហើយដែលត្រូវគេរំពឹងថានឹងជាពេលវេលាសម្រាប់ការប្រកាសបង្ហាញនូវ iPhones ស៊េរីថ្មីនោះ។នៅក្នុងដំណើរការនេះគឺជាការផលិតនូវបន្ទះឈីប 7-nanometer ដែលមានសមត្ថភាពលឿនជាងមុននិងប្រសិទ្ធិភាពខ្លាំងជាងបន្ទះឈីប 10-nanometer A11 Bionic SoC ដែលប្រើប្រាស់នៅលើ iPhones X ជំនាន់មុននេះ។

ដោយសារតែវាប្រើប្រាស់នូវដំណើរការនៃ 7nm នោះបន្ទះឈីប A12 chip គឺជាមានទំហំតូចជាងបន្ទះឈីប A11 Bionic ដូចនេះវានៅសល់កន្លែងទំនេរសម្រាប់ការប្រើប្រាស់នូវសមាសភាគជាច្រើនទៀតឬការ Upgrade ទៅលើផ្នែកជាច្រើននៅខាងក្នុង iPhone 11 និងម៉ូដែលឆ្នាំ 2018 ជាច្រើនទៀតនោះ។សម្រាប់ក្រុមហ៊ុន Apple និង TSMC ក៏បដិសេធមិនធ្វើការអធិប្បាយទៅលើ័ព័ត៌មានបែកធ្លាយនេះនោះទេអំពីបន្ទះឈីបថ្មីនេះ។

ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងក្លាយជាក្រុមហ៊ុនដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប TSMC’s 7nm chip ហើយវានៅមិនទាន់មានក្រុមហ៊ុនណាមួយប្រើប្រាស់នូវបច្ចេកវិទ្យានេះនៅឡើយទេ។សម្រាប់ក្រុមហ៊ុន Samsung Electronics ក៏ប្រកាសនៅថ្ងៃពុធនេះថាខ្លួនកំពុងតែធ្វើការនៅលើបន្ទះឈីប 7nm Processors ដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំនេះនៅលើស្មាតហ្វូនថ្មីៗនោះ។

ទូរស័ព្ទ iPhone 11 នឹងបង្ហាញខ្លួនជាមួយនឹង iPhones ចំនួន 2 ម៉ូដែលទៀតដែលមានមួយគ្រឿងប្រើប្រាស់អេក្រង់ OLED Display និងមួយទៀតប្រើប្រាស់អេក្រង់ LCD Screen នោះ។ក្រុមហ៊ុនបច្ចេកវិទ្យា Apple មានឱកាសច្រើនជាងក្រុមហ៊ុន Apple ផ្អែកទៅលើការប្រតិបត្តិការរបស់ខ្លួននៅក្នុងត្រីមាសទី 1 នៅឆ្នាំនេះ។ iPhone X របស់ក្រុមហ៊ុន Apple ក្លាយជាស្មាតហ្វូនដែលមានការពេញនិយមបំផុតនៅលើពិភពលោកចាប់ពីខែមករាដល់ខែមីនានេះបើតាមការបញ្ជាក់របស់ Strategy Analytics នោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន