no-alternative title

Apple & Xiaomi នាំមុខទៅលើការនាំចេញនាឡិកាស្មាតវ៉ចនៅក្នុងត្រីមាសទី 1 ឆ្នាំ 2018 នេះស្របពេលតម្រូវការទីផ្សារកំពុងតែមានការកើនឡើង

ក្រុមហ៊ុន Xiaomi និង Apple បាននឹងកំពុងតែគ្រប់គ្រងនៅលើទីផ្សារនៃនាឡិកាស្មាតវ៉ចសម្រាប់ត្រីមាសជាប់ៗគ្នា។ នៅក្នុងរបាយការណ៍នៃត្រីមាសទី 2 កាលពីឆ្នាំ 2017 បានបង្ហាញថា ក្រុមហ៊ុន Xiaomi ឈរនៅចំណាត់ថ្នាក់កំពូលនៅលើទីផ្សារ ស្របពេលដែលទម្លាក់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ឈរនៅចំណាត់ថ្នាក់ទី 2។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនស្រាវជ្រាវ Canalys បានបញ្ជាក់នៅក្នុងរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនអំពីទីផ្សាររបស់នាឡិកាស្មាតវ៉ចសម្រាប់ត្រីមាសទី 1 ឆ្នាំ 2018 នេះ។ នៅក្នុងរបាយការណ៍ខាងលើនេះ បានបង្ហាញថា ក្រុមហ៊ុន Apple បានគ្រប់គ្រងទីផ្សារជាមួយនឹងការនាំចេញ 3.8 លានគ្រឿង ស្របពេលដែលក្រុមហ៊ុន Xiaomi មានការនាំចេញនាឡិកាបានចំនួន 3.7 លានគ្រឿងនោះ។

 

តាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ ការនាំចេញរបស់ក្រុមហ៊ុន Apple គឺមានការកើនឡើងខ្លាំងដោយសារតែវត្តមានរបស់នាឡិកាឆ្លាតវៃ Watch Series 3 និងការបន្ថែមនូវ LTE នោះ។ សម្រាប់ការនាំចេញ 90% របស់ក្រុមហ៊ុន Xiaomi គឺដោយសារតែ Mi Band ពិសេសគឺនាឡិកា Mi Band 2 ។ សម្រាប់ក្រុមហ៊ុនផ្សេងទៀតដែលជាប់ចំណាត់ថ្នាក់ដែរគឺមាន Fitbit, Garmin និង Huawei ។  សម្រាប់ទីផ្សារនាឡិកាស្មាតវ៉ចនេះមានការកើនឡើង 35% នៅពេលដែលធ្វើការប្រៀបធៀបជាមួយនឹងត្រីមាសទី 1 កាលពីឆ្នាំមុននេះ។ សម្រាប់នាឡិកាសរុបគឺមានការនាំចេញដល់ទៅ 20.5 លានគ្រឿងសម្រាប់ក្រុមហ៊ុនចែកចាយទាំងអស់។ 

 

បើទោះបីជានាឡិកាមានការពេញនិយមក៏ដោយ ការនាំចេញរបស់ក្រុមហ៊ុន Xiaomi និង Apple គឺមានការប្រកៀកគ្នាក្តី 80% នៃស្មាតវ៉ច គឺជាប្រាក់ចំណូលរបស់ក្រុមហ៊ុន។ ក៏ប៉ុន្តែប្រាក់ចំណូលដែលទទួលបានរបស់ក្រុមហ៊ុននេះ គឺមិនក្បែរគ្នានោះទេ។ ក្រុមហ៊ុន Apple នាំមុខទីផ្សារស្មាតវ៉ច ខណៈពេលដែលក្រុមហ៊ុន  Garmin ឈរនៅចំណាត់ថ្នាក់លេខ 2 ជាមួយនឹងការនាំចេញ 1 លានគ្រឿង។ យ៉ាងណាមិញ ក្រុមហ៊ុន  Canalys មិនធ្វើការទម្លាយនូវប្រាក់ចំនេញរបស់ក្រុមហ៊ុននីមួយៗនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន