no-alternative title

ដំណឹងថ្មី! ពេលនេះ Huawei និង BOE បានចាប់ដៃគ្នា នៅក្នុងការផលិតចេញនូវស្មាតហ្វូន ដែលអាចបត់បានមានអេក្រង់ទំហំ 8 អ៊ីង

យើងបានដឹងរួចមកហើយថា ក្រៅពីក្រុមហ៊ុន Samsung ក្រុមហ៊ុន Huawei ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ក៏កំពុងតែធ្វើការនៅលើស្មាតហ្វូនដែលអាចបត់បាន។ ជាក់ស្តែង នៅក្នុងពេលថ្មីៗនេះ មានការរាយការណ៍ថា ក្រុមហ៊ុន Huawei មានគោលដៅក្នុងការបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងខែវិច្ឆិកានៅឆ្នាំនេះ ហើយក្រុមហ៊ុននេះ ក៏មានគោលដៅក្នុងការយកឈ្នះក្រុមហ៊ុន Samsung ដែលគ្រោងបញ្ចេញនូវស្មាតហ្វូនដែលអាចមានអេក្រង់បត់បានដំបូងបំផុតរបស់ខ្លួនផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរបាយការណ៍ចុងក្រោយបំផុតនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei បានចាប់ដៃជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាមួយផ្សេងទៀត គឺក្រុមហ៊ុនផលិតអេក្រង់របស់ចិន BOE ក្នុងការបង្កើតនូវស្មាតហ្វូនដែលមានអេក្រង់បត់បានទំហំ 8 អ៊ីង។ ក្នុងនោះមានការបញ្ជាក់ថា ក្រុមហ៊ុន BOE នឹងធ្វើការទទួលខុសត្រូវក្នុងការផលិតនូវអេក្រង់ដែលអាចបត់បាន ស្របពេលដែលកក្រុមហ៊ុន Huawei នឹងគិតទៅលើផ្នែកផ្សេងទាំងស្រុងនោះ។ សម្រាប់អ្នកដែលនៅមិនទាន់ដឹងនោះ គឺក្រុមហ៊ុន BOE គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់ចិន ដែលឈានមុខគេនៅក្នុងវិស័យផលិតអេក្រង់នេះ។ ក្រុមហ៊ុននេះ មានការនាំមុខគេទៅលើការផលិតអេក្រង់ LED Display ដែលយកឈ្នះទៅលើក្រុមហ៊ុន Samsung និង LG នៅលើទីផ្សារផងដែរ។ 

 

 

ទៅថ្ងៃមុខ ក្រុមហ៊ុន BOE មានគោលដៅក្នុងការចាប់យកចំណែកទីផ្សារនៃអេក្រង់ OLED Displays ជំនាន់បន្ទាប់ និងការចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនៃអកេ្រង់ OLEDs ដែលអាចបត់បាន។ កិច្ចសហការជាមួយនឹងក្រុមហ៊ុន Huawei នោះ ក្រុមហ៊ុន BOE ត្រូវគេរាយការណ៍ថា កំពងតែធ្វើការជាមួយនឹងក្រុមហ៊ុនស្មាតហ្វូនចំនួន 3 ផ្សេងទៀតផងដែរ។ ស្របពេលដែលរឿងនេះ នៅមិនទាន់បញ្ជាក់នោះ ក្រុមហ៊ុន 3 ផ្សេងទៀតនោះអាចជាក្រុមហ៊ុន Samsung, Xiaomi, Oppo ជាដើម។ រហូតមកដល់ពេលនេះ គឺមានតែ Samsung មួយប៉ុណ្ណោះ ត្រូវបានគេដឹងថា កំពុងតែធ្វើការនៅលើស្មាតហ្វូនដែលមានអេក្រង់បត់បាន ហើយក្រុមហ៊ុន Xiaomi និង Oppo ទើបតែចុះសុំប៉ាតង់ទៅលើអេក្រង់បែបនេះសម្រាប់ស្មាតហ្វូនរបស់ខ្លួនប៉ុណ្ណោះ។

 

កន្លងមក មានរបាយការណ៍ជាច្រើនបានបញ្ជាក់ថា ស្មាតហ្វូនដែលមានអេក្រង់បត់បានរបស់ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវអេក្រង់ AMOLED Panel របស់ក្រុមហ៊ុនបច្ចេកវិទ្យា LG។ សម្រាប់ក្រុមហ៊ុន Samsung វិញ គឺប្រើប្រាស់អេក្រង់ OLED Screen របស់ក្រុមហ៊ុន Samsung Display។ ដូចគ្នាទៅនឹងស្មាតហ្វូនដែលមានអេក្រង់បត់បានរបស់ក្រុមហ៊ុន Samsung នោះ នៅក្នុងឆ្នាំ 2017 ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ស្នើសុំនូវប៉ាតង់មួយសម្រាប់ស្មាតហ្វូនដែលអាចបត់បាននេះ។ នៅពេលដែលស្មាតហ្វូននេះ មិនបត់នោះ នឹងអាចប្រើប្រាស់បានជាថេប្លេត។ យ៉ាងណាមិញ នៅមិនទាន់មានព័ត៌មានជាក់លាក់អំពីស្មាតហ្វូននេះនៅឡើយទេ។

 

នៅក្នុងព្រឹតិ្តការណ៍តាំងពិពរណ៍ SID Display Week expo នៅក្នុងទីក្រុង Los Angeles ក្រុមហ៊ុនបច្ចេកវិទ្យា BOE បង្ហាញនូវអេក្រង់ដែលអាចបត់បាននៅក្នុងស្តង់របស់ខ្លួន ហើយវាខ្លួយនឹងប្រកាសបង្ហាញនូវស្មាតហ្វូនដែលមានអេក្រង់បត់បានទំហំ 5.99-inch និងថេប្លេតដែលមានអេក្រង់បត់បាន 7.56-inch ផងដែរ។ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវអេក្រង់ដែលអាចបត់បានប្រភេទ WQHD AMOLED ផងដែរ។ ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung និងHuawei កំពុងតែនាំមុខនៅក្នុងការផលិតស្មាតហ្វូនដែលមានអេក្រង់អាចបត់បាននេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតដូចជា Lenovo និង LG ក៏កំពុងតែធ្វើការនៅលើអេក្រង់ដែលអាចបត់បាននេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន