no-alternative title

ស្មាតហ្វូនស៊េរីថ្មី Vivo Z1 បង្ហាញខ្លួនជាមួយនឹងការរចនារូបរាងយ៉ាងប្រណិត និងមានការបំពាក់នូវ Hardware មានសមត្ថភាពកាន់តែខ្លាំង

ក្រុមហ៊ុន Vivo ទើបតែប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីពណ៌ខៀវនាពេលថ្មីៗនេះ របស់ស្មាតហ្វូនត្រកូល Z Series ម៉ូដែល Vivo Z1 ដែលជាស្មាតហ្វូនស៊េរីថ្មីបំផុតដែលប្រកាសបង្ហាញខ្លួននោះ។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះ បានប្រកាសបង្ហាញស្មាតហ្វូន  Vivo Z1 នៅក្នុងប្រទេសចិន។ Z1 គឺជាស្មាតហ្វូន ដែលនឹងត្រូវដាក់លក់នៅដើមសប្តាហ៍នេះ នៅក្នុងប្រទេសចិនជាមួយនឹងតម្លៃពិសេសត្រឹមតែ 1,798 Yuan (~$282)។

ស្មាតហ្វូនស៊េរីថ្មី Vivo Z1 ភ្ជាប់ជាមួយនឹង Hardware ដ៏ខ្លាំងក្លា និងការរចនារូបរាងកាន់តែទាក់ទាញ និងស្រស់ស្អាតក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.26-inch Full-view In-cell LCD display ជាមួយនឹងកម្រិត 89.53% screen-to-body ratio។ ស្មាតហ្វូនថ្មីនេះ គឺមានការរចនាជាមួយនឹង Notch ដ៏ស្រស់ស្អាតដែលមានស៊ុមព័ទ្ធអេក្រង់ស្តើងនៅគែមរបស់វាផងដែរ។ ស្មាតហ្វូននេះ មានកម្រិត 19:9 aspect ratio និងតួខ្លួនតូចល្មមកាន់ជាមួយនឹងកម្រាស់ត្រឹមតែ 7.79mm តែប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការរចនារូបរាងរបស់ស្មាតហ្វូន Vivo Z1 គឺពិតជាស្រស់ស្អាតជាមួយនឹងតួខ្លួនធ្វើពីលោហធាតុ។ តួខ្លួនរបស់ស្មាតហ្វូននេះ គឺពិតជាមានពណ៌ទាក់ទាញជាមួយនឹងពណ៌ខ្មៅ ពណខៀវ និងពណ៌ក្រហម។ ស្មាតហ្វូននេះ មានគែម (3D arc) និងប្រព័ន្ធកាមេរ៉ាភ្លោះថែមទៀត។ កាមេរ៉ាភ្លោះ គឺមានរាងបញ្ឈរ ហើយនឹងមានភ្លើង LED flash ផងដែរ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Sensor នៅចំចំណុចកណ្តាលផងដែរ។  ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះទំហំ 13MP+2MP ហើយវាក៏ភ្ជាប់ជាមួយនឹងមុខងារ PDAF និង AI ផងដែរ។ ស្មាតហ្វូន Vivo Z1 ប្រើប្រាស់នូវកាមេរ៉ាមុខទំហំ  24-megapixel ultra-high pixel shooter ជាមួយនឹងមុខងារ AI beauty technology, AI background blur, AR cute shooting និងមុខងារជាច្រើនទៀត។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវមុខងារ Facial Recognition ថែមទៀត។

ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុន vivo ប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 660 រ៉េមផ្ទុកទិន្នន័យទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ផងដែរ។ ស្មាតហ្វូននេះអាចប្រើប្រាស់នូវ microSD ទំហំ 256GB ។ ស្មាតហ្វូន Vivo Z1 ប្រើប្រាស់នូវ Dual SIM Slots និងរន្ធ microSD កាតផ្សេងទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវ 4G VoLTE និងរន្ធដោតកាសស្តាប់ 3.5mm audio jack, speakers និង micro-USB ។ ស្មាតហ្វូន Vivo គឺជាប្រភេទស្មាតហ្វូនថ្នាក់កណ្តាលដែលដំណើរការនៅលើ TouchOS 4.0 នៅលើប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo និងថាមពលថ្ម 3260mAH ។ ស្មាតហ្វូននេះប្រើប្រាស់នូវ Jovi AI Assistant ដែលអាចធ្វើការយល់អំពីទម្លាប់របស់អ្នកប្រើប្រាស់ និងដំណោះស្រាយជាច្រើនទៀត។ ស្មាតហ្វូន Vivo Z1 អាចរកទិញបាននៅលើវេបសាយ JD.com និងលក់នៅក្នុងតម្លៃ 1,798 Yuan (~$282) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន