no-alternative title

Ford Everest 2019 បំពាក់នូវម៉ាស៊ីនជំនាន់ថ្មី មានសំឡេងស្ងាត់ និងមានកំលាំងខ្លាំងផ្តល់នូវភាពងាយស្រួលនៅក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ

ថ្មីៗនេះក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្តា្រលី បានដាក់បង្ហាញចេញនូវរថយន្ត Ford Ranger ស៊េរីថ្មីម៉ាក Ford Everest 2019 ដែលប្រភេទរថយន្ត Off-Road SUV ដែលមានការកែប្រែបង្កើនគុណភាព ប្រសិទ្ធិភាព សមត្ថភាពកាន់តែប្រសើរទ្វេរដង និងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ជាច្រើន ដោយរួមបញ្ចូលទាំងប្រព័ន្ធហ្រ្វាំង បង្ការគ្រោះឧបសគ្គដោយស្វ័យប្រវត្តិប្រភេទ AEB (Autonomous Emergency Braking) ដែលធ្វើអោយការបើកបរកាន់តែមានសុវត្ថិភាពខ្ពស់បំផុត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការដឹកនាំខាងផ្នែករចនាដោយក្រុមវិស្វ័កររបស់ក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្រា្តលី ដែលមានជំនាញ និងសមត្ថភាពខ្ពស់បំផុតបានធ្វើអោយរថយន្ត Off-Road SUV ស៊េរីថ្មីមួយនេះ មានលក្ខណះកាន់តែប្រសើរ ដោយរថយន្តនេះ ត្រូវបានឆ្លងកាត់ការធ្វើតេស្ត៍លើគុណភាព សមត្ថភាព សុវត្ថិភាពជាច្រើនដំណាក់កាលនៅក្នុងតំបន់ You Yangs Provings Ground របស់ Ford ផ្ទាល់នៅក្នុងទីក្រុង Victoria។

នៅលើផ្ទាំងផ្សព្វផ្សាយទំហំ 4x4 នៃរថយន្ត Ford Everest 2019 វាបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងទៅលើសមត្ថភាពក្នុងការបើកបរជាមួយប្រព័ន្ធទប់លំនឹងរថយន្ត Terrain Management System, tuned suspension, សំបកកង់ និងយ៉ាន់ ដែលត្រូវបានរចនាឡើងយ៉ាងពិសេសស័ក្តិបំផុតជាមួយទំហំរថយន្ត និងទំងន់ 3,100 គីឡូក្រាមរបស់រថយន្តនេះ។ រថយន្ត Ford Everest កាន់តែមានវិសាលភាពទូលំទូលាយនៅក្នុងទីផ្សារប្រទេសអូស្រ្តាលី។ 

លោក Graeme Whickman ដែលជាប្រធាន និងជានាយកប្រតិបត្តិជាន់ខ្ពស់មួយរូបរបស់ Ford ប្រចាំប្រទេសអូស្តា្រលី បានមានប្រសាសន៍លើកឡើងថា “ម៉ាករថយន្ត Ford Everest នៅតែជាម៉ាករថយន្តថ្មីមួយនៅក្នុងប្រទេសអូស្តា្រលី ដែលយើងបានទទួលការឆ្លើយតបជាវិជ្ជមានពីអតិថិជន ស្របពេលដែលយើងបាននឹងកំពុងលើកស្ទូយការតម្រង់ទិសដៅរបស់យើងដោយផ្អែកទៅលើការរិះគន់របស់អតិថិជន ដើម្បីធ្វើអោយកាន់តែប្រសើរឡើងតាមអ្វីដែលជាការចង់បានរបស់ពូកគេ”។ 

លោកបន្តទៀតថា “ការឆ្លើយតបទៅតាមតម្រូវការនៃអ្នកប្រើប្រាស់គឺវារឹតតែធ្វើអោយបានភាពប្រសើរអស្ចារ្យបំផុតដល់អតិថិជនដែលបាននឹងកំពុងសំឡឹងមើលប្រភេទរថយន្តដែលគាំទ្របានសម្រាប់ការបើកបរនៅផ្លូវលំបាកៗ (Off-Road) ដោយរថយន្ត Ford Everest គឺជាការបង្ហាញយ៉ាងច្បាស់ពីការឆ្លើយតបតាមអ្វីដែលអតិថិជន Ford ចង់បាន”។

Ford Everest 2019 ត្រូវបានផលិតឡើយដោយផ្អែកទៅលើភាពជោគជ័យនៃស្រឡាយរថយន្ត Everest ដែលបានឈ្នះពានរង្វាន់ បីឆ្នាំជាប់គ្នាមានដូចជាពាន Drive’s Best 4x4 award for 2015, 2016 & 2017, Drive ‘Car of the Year’ award for 2015 និង 4x4 Australia’s 4x4 of the Year 2016។ គួរបញ្ជាក់ថា រថយន្ត Ford Everest 2019 ម៉ូដែលថ្មីនេះ ត្រូវបានគេដឹងថា ក្រុមហ៊ុន Ford គ្រោងនឹងបង្ហាញវត្តមាននៅកម្ពុជា នាពេលឆាប់ៗនេះហើយ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន