no-alternative title

ក្រុមហ៊ុន Huawei មានគម្រោងនាំចេញស្មាតហ្វូនរបស់ខ្លួនអោយបានចំនួន 200 លានគ្រឿងនៅក្នុងឆ្នាំ 2018 នេះ

ថ្មីៗនេះ Huawei ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុត និងកំពុងតែឈរនៅចំណាត់ថ្នាក់លេខរៀងទី 3 នៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា Samsung និង Apple នោះ បានប្រកាសថា ខ្លួនមានគម្រោងក្នុងការនាំចេញស្មាតហ្វូនចំនួន 200 លានគ្រឿងនៅក្នុងឆ្នាំ 2018 នេះ។ កាលពីឆ្នាំ 2017 ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ មានការនាំចេញស្មាតហ្វូនយ៉ាងច្រើនគឺដល់ទៅ 153 លានគ្រឿងនៅជុំវិញពិភពលោក។ នៅក្នុងព្រឹត្តិការណ៍ក្នុងការបង្ហាញចេញនូវស្មាតហ្វូន Honor Play លោក Yu Chengdong ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ បាននិយាយថា Huawei មានគម្រោងក្នុងការនាំចេញស្មាតហ្វូនចំនួន 200 លានគ្រឿងនៅក្នុងឆ្នាំ 2018 នេះ។

ការនាំចេញសម្រាប់ក្រុមហ៊ុននេះ គឺមានចំនួនច្រើនជាង 30% បើធៀបទៅនឹងឆ្នាំមុននេះ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនHuawei ជឿជាក់ថា ក្រុមហ៊ុនមានការបង្កើននូវតួរលេខនៃអាជីវកម្មរបស់ខ្លួនដល់ទៅ 51 ដងនៅក្នុងរយៈពេល 7 ឆ្នាំចាប់តាំងពីឆ្នាំ 2010 ដល់ឆ្នាំ 2017 នោះ។ ក្រៅពីក្លាយខ្លួនជាក្រុមហ៊ុនផលិតស្មាតហ្វូនចំណាត់ថ្នាក់លេខ 3 នៅលើពិភពលោកនៅក្នុងទីផ្សារនោះ ក្រុមហ៊ុន Huawei ក៏ក្លាយជាក្រុមហ៊ុនធំបំផុតនៅក្នុងប្រទេសចិនផងដែរ។ នៅក្នុងឆ្នាំ 2017 នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏ឈ្នះទៅលើក្រុមហ៊ុន Apple ប៉ុន្តែក្រុមហ៊ុន Apple នៅតែឈរនៅចំណាត់ថ្នាក់លេខរៀងទី 2 បន្ទាប់ពីការប្រកាសបង្ហាញទូរស័ព្ទ iPhones ស៊េរីថ្មីនៅចុងឆ្នាំ 2017 នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ស្មាតហ្វូនរបស់ក្រុមហ៊ុន Honor គឺស្ថិតនៅក្នុងម៉ាកយីហោកំពូលទាំង 10 នៃស្មាតហ្វូនដែលលក់ដាច់បំផុត។ ថ្មីៗនេះ វាមិនមានស្មាតហ្វូនណារបស់ក្រុមហ៊ុន Huawei ស្ថិតនៅក្នុងចំណាត់ថ្នាក់ស្មាតហ្វូនលក់ដាច់បំផុតនៅលើពិភពលោកនោះទេនៅក្នុងត្រីមាសទី 1 ឆ្នាំ 2018 នេះ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ស្ថិតនៅក្នុងចំណាត់ថ្នាក់ស្មាតហ្វូនចំណាត់ថ្នាក់លេខ 4 នៅក្នុងម៉ាកយីហោស្មាតហ្វូនដ៏ល្អបំផុតនៅលើទីផ្សារពិភពលោកជាពិសេសនៅក្នុងស្មាតហ្វូនកម្រិតខ្ពស់នោះ។ ស្មាតហ្វូននេះមានការនាំចេញចំនួន 28 លានគ្រឿងនៅក្នុងត្រីមាសទី 1 នៅក្នុងឆ្នាំ 2018 (ចាប់ពីខែមករា ដល់ខែមីនា) ។

តើអ្នកជឿជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាចិននេះនឹងមានការនាំចេញស្មាតហ្វូនដល់ទៅ ២០០ លានគ្រឿងដូចទៅនឹងការប្រកាសបង្ហាញនៅក្នុងឆ្នាំ 2018 នេះ? 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន