no-alternative title

ដំណឹងល្អ! Nokia X6 ស្មាតហ្វូនស៊េរីថ្មី នឹងដាក់លក់នៅលើពិភពលោក ក្រោយទទួលស្គាល់ពី NCC នៅកោះតៃវ៉ាន់រួចមក

កាលពីខែមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ទើបតែប្រកាសចេញស្មាតហ្វូនថ្នាក់កណ្តាល Nokia X6 នៅក្នុងប្រទេសចិន។ ឥលូវនេះ ស្មាតហ្វូននេះ ត្រូវបានគេដឹងថា នឹងត្រៀមខ្លួនក្នុងការដាក់លក់ជាលក្ខណៈសកលលោកនៅក្នុងពេលឆាប់ៗនេះហើយ ដោយសារតែស្មាតហ្វូននេះ ទើបតែទទួលបានការទទួលស្គាល់ពីស្ថាប័ន NCC នៅកោះតៃវ៉ាន់។ NCC គឺមានពាក្យពេញថា National Communications Commission។ ស្មាតហ្វូននេះ បាបបង្ហាញខ្លួននៅ NCC ជាមួយនឹងម៉ូដែល Nokia TA-1103 ស្របពេលដែលនៅក្នុងប្រទេសចិន ស្មាតហ្វូននេះ មានលេខម៉ូដែល TA-1099 ។

ស្មាតហ្វូន Nokia TA-1103 ពិតជាទទួលបាននូវវិញ្ញាប័នប័ត្រ Bluetooth នៅក្នុងពេលថ្មីៗនេះ ហើយនៅក្នុងបញ្ជីនេះ Nokia X6 គឺជាម៉ូដែលអន្តរជាតិរបស់ស្មាតហ្វូន Nokia X6 ។ NCC មិនធ្វើការទម្លាយនូវព័តមានច្រើន របស់ស្មាតហ្វូននេះ ទេ ប៉ុន្តែស្ថាប័ននេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងទ្រទ្រង់នូវប្រព័ន្ធ 4G LTE connectivity។ Nokia X6 គឺជាស្មាតហ្វូនដែលមានការពេញនិយមនៅក្នុងប្រទេសចិន ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា HMD Global លក់អស់ពីស្តុករបស់ស្មាតហ្វូន Nokia X6 នៅក្នុងរយៈពេលត្រឹមតែ 10 វិនាទីប៉ុណ្ណោះនៅក្នុងប្រទេសនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Juho Sarvikas ដែលជាប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុននេះ ក៏ធ្វើការស្ទាបស្ទង់កាលពីខែមុននេះ ដោយបានធ្វើការស្នើសួរទៅកាន់មនុស្សដែលចាប់អារម្មណ៍ទៅលើស្មាតហ្វូន Nokia X6 នោះ។ នៅក្នុងការបោះឆ្នោតជាង 6000 គឺមានអ្នកប្រើប្រាស់ប្រមាណជា 91% ឆ្លើយថាចាប់អារម្មណ៍។ ស្មាតហ្វូន Nokia X6 សម្រាប់ដាក់លក់ជាលក្ខណៈអន្តរជាតិនោះគឺមានលក្ខណៈដូចគ្នាទៅនឹងស្មាតហ្វូនដាក់លក់នៅក្នុងប្រទេសចិនដែរ។ ស្មាតហ្វូននេះ នឹងមានប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយផងដែរ។ ស្មាតហ្វូន Nokia X6 នឹងមានគែមស្តើង ហើយនឹងមានអេក្រង់ Notch ផងដែរ។ 

ស្មាតហ្វូន Nokia X6 របស់ចិននេះ មានអេក្រង់ទំហំ 5.8-inch fullHD+ display រ៉េមផ្ទុកទិន្នន័យទំហំ 4GB/6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB/64GB ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 636 64-bit និងថាមពលថ្មទំហំ 3,060mAh។ ស្មាតហ្វូននេះ មានកាមេរ៉ាភ្លោះទំហំ 16MP+5MP និងកាមេរ៉ាខាងមុខទំហំ 16MP ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo និងបច្ចេកវិទ្យា Qualcomm’s Quick Charge 3.0 fast charging ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន