no-alternative title

Samsung Galaxy A8 Star ស្មាតហ្វូនជំនាន់ថ្មី កាមេរ៉ាមុខទំហំ 24 មេហ្កាភិចសែល បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសហ្វីលីពីន

កាលពីម្សិលមិញនេះ Samsung Galaxy A8 Star ដែលជាស្មាតហ្វូនស៊េរីថ្មី ត្រូវបានក្រុមហ៊ុន Samsung ប្រកាសចេញជាផ្លូវការនៅក្នុងប្រទេសហ្វីលីពីនហើយ។ គួរបញ្ជាក់ថា កាលពីសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េនេះ បានបង្ហាញចេញនូវស្មាតហ្វូនថ្នាក់កណ្តាលចំនួន 2 នៅក្នុងទីផ្សាររបស់ចិនផងដែរដែលមានស្មាតហ្វូន Galaxy A9 Star និង A9 Star Lite ។ សំរាប់ស្មាតហ្វូន A8 Star ដែលបង្ហាញខ្លួននៅពេលនេះ គឺជា Version នៃស្មាតហ្វូន A9 Star។ មានលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន A8 Star គឺដូចគ្នាទៅនឹងសិស្សច្បងដែរ។ ក្រុមហ៊ុន Samsung នឹងដាក់លក់ស្មាតហ្វូននៅក្នុងប្រទេសហ្វីលីពីនជាមួយនឹងតម្លៃ CNY 2,999 ដូចគ្នាទៅនឹងប្រទេសចិនដែរ។ 

ក្រុមហ៊ុន Samsung បានបញ្ជាក់ថា Samsung Galaxy A8 Star គឺជាស្មាតហ្វូនដែលមានអេក្រង់ធ្វើពីកញ្ចក់ដ៏ប្រណិតដែលមានគែមធ្វើពីលោហធាតុ ហើយវាមានវិមាត្រ 162.4x77x7.6mm។ អេក្រង់របស់ស្មាតហ្វូននេះ មានទំហំ 6.3 អ៊ីង ដែលមានទំហំធំជាងស្មាតហ្វូន Samsung Galaxy S9 Plus ហើយនេះ គឺជាអេក្រង់ Infinity Display ដែលមានកម្រិតភាពច្បាស់ Full HD+ resolution 1080x2160 ភិចសែល។ អ្វីដែលយើងគួរចាប់អារម្មណ៍នោះ ស្មាតហ្វូន A8 Star គឺមិនមាន Notch នោះទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធសំឡេង Dolby Atmos Speakers សម្រាប់បទពិសោធន៍ដ៏អស្ចារ្យបំផុត។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធ Facial Recognition ប៉ុន្តែប្រព័ន្ធនៃការផ្ទៀងផ្ទាត់របស់វា គឺមិនមានប្រើប្រាស់ Hardware ដូចគ្នាទៅនឹងស្មាតហ្វូន iPhone X នោះទេ។ សម្រាប់ Hardware នៅខាងក្នុងរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់នូវបន្ទះឈីប Octa-core Snapdragon 660 របស់ក្រុមហ៊ុន Qualcomm រ៉េមទំហំ 4GB និងមានម៉េមូរីទំហំ 64GB ដែលមានការបន្ថែមនូវ microSD ដែលមានទំហំ 400GB ផងដែរ។ 

ស្មាតហ្វូន A8 Star ជំនាន់ថ្មីនេះ ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 16MP+24MP ជាមួយនឹង f/1.7 aperture និងភ្លើង LED flash ដែលអាចថតរូបបានច្បាស់បំផុតពិសេសគឺ Low-Light។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ មានទំហំ 24MP ជាមួយនឹងមុខងារ f/2.0 aperture ប៉ុន្តែមិនមានភ្លើង LED flash នោះទេ។ ស្មាតហ្វូន Samsung Galaxy A8 Star មានថាមពលថ្ម 3700 mAh និងបច្ចេកវិទ្យា fast charging ដែលអាចបញ្ចូលថាមរន្ធ USB Type-C port ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធ NFC module រន្ធកាសស្តាប់ audio jack និងប្រព័ន្ធ Bluetooth 5.0 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន