no-alternative title

vivo NEX S បង្ហាញខ្លួនជាផ្លូវការជាមួយនឹងអេក្រង់លាត ហើយនិងប្រើប្រាស់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់

គំរូផលិតស្មាតហ្វូន APEX របស់ក្រុមហ៊ុន vivo ដែលក្រុមហ៊ុនបានប្រកាសនាពេលកន្លងមកឥលូវនេះ គឺបានក្លាយជាការពិតហើយ ដោយពេលនេះក្រុមហ៊ុនចិមួយនេះបានធ្វើការប្រកាសចេញនូវស្មាតហ្វូនដែលស្ថិតក្នុងគំរូនេះជាផ្លូវការណ៍ហើយដែលមានម៉ូដែល vivo NEX S ជាកំពូលស្មាតហ្វូនកំលាំងខ្លាំង និង NEX A ជាស្មាតហ្វូនធុនមធ្យម។ ដូច្នេះ ចង់ដឹងថាកំពូលស្មាតហ្វូន vivo NEX S មានចំនុចប្លែក ខ្លាំង និងទំនើបអ្វីខ្លះ? ខាងក្រោមនេះក្រុមការងារយើងនឹងលើយកចំនុចពិសេសមួយចំនួនរបស់វាមកបង្ហាញជូន៖

រូបរាង និងការរចនាដ៏ប្រណិតជាមួយកញ្ចក់អេក្រង់លាតពេញផ្ទៃខាងមុខតែម្តង

រូបភាពពាណិជ្ជកម្ម
no-alternative title

តួរខ្លួនរបស់ vivo NEX S ត្រូវបានបង្គុំឡើងដោយលោហះធាតុ និងកញ្ចក់ហើយផ្ទៃខាងក្រោយរបស់វាមានស្នាមក្រឡាល្អិតតូចៗបង្កប់នៅក្រោមកញ្ចក់។ ស្មាតហ្វូននេះមានទំហំវិមាត្ររួម 162x77x8 មីលីម៉ែត្រ និងទំងន់ 199 ក្រាម។ ផ្ទៃខាងមុខរបស់វាត្រូវបានក្រាលពេញដោយកញ្ចក់អេក្រង់លាតទំហំធំដល់ទៅ 6.59 អ៊ីងឯណោះប្រភេទកញ្ចក់ Super AMOLED Display ដែលមានវិមាត្រ 19.3:9 ratio ជាមួយកម្រិតដង់ស៊ីតេភាពម៉ដ្ឋ 388ppi និងទ្រទ្រង់ការបង្ហាញចេញក្នុងកម្រិត Full-HD+ ទំហំ 2316 x 1080 ភិចសែលនៅលើផ្ទៃកញ្ចក់បង្ហាញសរុប 91.24%។ 

ហើយល្អម្យ៉ាងដែរដោយកញ្ចក់អេក្រង់របស់វាមិនមែនជាអេក្រង់មានឆក (notch) ដូច្នេះលោកអ្នកអាចធ្វើការទស្សនាវីដេអូ និងលេងហ្គេមបានច្បាស់ពេញផ្ទៃអេក្រង់តែម្តង។ vivo ហៅអេក្រង់របស់ NEX S ថា Ultra FullView Display ព្រោះថាវាមានសមត្ថភាពខ្ពស់ក្នុងការបង្ហាញចេញផ្ទាំងរូបភាពបានក្នុងទំហំធំទូលាយពេញផ្នែក និងមានពណ៌ច្បាស់ដិតល្អបំផុត។ ស្មាតហ្វូនមួយនេះប្រើប្រាស់បច្ចេកវិទ្យាសំគាល់ក្រយ៉ៅម្រាមដៃបង្កប់ក្រោមកញ្ចក់អេក្រង់ (In-Display Sensor) ដូចម៉ូដែល X21 UD ដែរ។ NEX S មិនមានឧប៉ាល័រសម្រាប់ស្តាប់ការសន្ទនាទេគឺវាប្រើប្រាស់រលកសំឡេងចេញពីតួរខ្លួន vibrating screen តែម្តងដូចស្មាតហ្វូន Xioami Mi Mix ដែរ ដោយ ViVo បានបញ្ជាក់ថារលកសំឡេងនេះប្រើប្រាស់នូវបច្ចេកវិទ្យា Screen SoundCasting Technology ដែលធ្វើអោយរលកសំឡេងរបស់វាលឺច្បាស់ល្អផងដែរ។ 

ម្យ៉ាងទៀតសម្រាប់កាមេរ៉ាមុខវិញត្រូវបានបង្កប់ចូលក្នុងតួរគែមខាងលើរបស់វាតែម្តងហៅថា Elevating Camera ដែលវាលេនចេញ-ចូលនៅពេលបើក-បិទដំណើរការកាមេរ៉ាសែលហ្វី។ នៅខាងក្រោមមានរន្ធដោត USB-C ឧប៉ាល័របំពងសំឡេង និងរន្ធស៊កបញ្ចូលទ្រនាប់ស៊ីមកាត, រន្ធដោតកាសខ្នាត 3.5mm ស្ថិតនៅខាងលើ, ចំហៀងខាងស្តាំមានប៊ូតុងសំឡេង និងប៊ូតុងចាក់សោរ រីនៅខាងឆ្វេងមានប៊ូតុងបញ្ជាមុខងារជំនួយការសំឡេង (Jovi digital assistant) ដែលវាដំណើរការស្រដៀង Bixby របស់ Samsung ដែរ។

ប្រព័ន្ធកាមេរ៉ាភ្លោះមានភ្ជាប់នូវមុខងារថតរូបឆ្លាតវៃ AI ទៀត

កាមេរ៉ាខាងក្រោយរបស់ ViVo NEX S ជាប្រភេទកាមេរ៉ាភ្លោះដាំបញ្ឈរក្បែរគែមខាងឆ្វេងឈៀងខាងលើ។ កាមេរ៉ារបស់វាមួយគ្រាប់ប្រើប្រាស់កែវលែនដែលមាន សែនស័រទំហំ 12MP ជាមួយ aperture f/1.8 និងមួយគ្រាប់ទៀតប្រើប្រាស់កែវលែនដែលមានសែនស័រទំហំ 5.0MP ជាមួយ aperture f/2.4។ កាមេរ៉ាភ្លោះរបស់វាភ្ជាប់នូវបច្ចេកវិទ្យាទប់លំនឹង OIS  និងមុខងារ Dual Pixel AF ថែមទៀតផង។ សម្រាប់កាមេរ៉ាមុខវិញគឺមានទំហំ 8.0MP មាន aperture f/2.0 ជាប្រភេទលែនកាមេរ៉ា motorized popup platform ដែលបង្កប់ចូលក្នុងតួរនៅគែមខាងលើដោយវានឹងលេនចេញនៅពេលដំណើរកាមេរ៉ាថតសែលហ្វី។

កំលាំងម៉ាស៊ីនស្ថិតក្នុងលំដាប់កំពូលស្មាតហ្វូន

vivo NEX S គឺជាកំពូលស្មាតហ្វូនជំនាន់ថ្មីចុងក្រោយរបស់ vivo ដែលបំពាក់នូវបន្ទះឈីបដ៏ខ្លាំងរបស់ Qualcomm គឺ Snapdragon 845។ កំលាំងម៉ាស៊ីនរបស់វារត់បានក្នុងកម្រិត 8-core ដោយ 4-core មានកំលាំងល្បឿន 2.8GHz Kryo Gold និង 4-core ទៀតមានកំលាំងល្បឿន 1.7GHz Kryo Silver។ កំលាំងម៉ាស៊ីនរបស់ វាអមល្បឿនដោយរ៉េមទំហំធំដល់ទៅ 8GB និងឈីបក្រាហ្វិចស៊េរី Adreno 630។ NEX S មានទំហំម៉េមូរីផ្ទុកក្នុងម៉ាស៊ីនពីរជម្រើសគឺទំហំ 128GB និង 256GB។ សម្រាប់ប្រព័ន្ធប្រតិបត្តិការវិញគឺវាបានដំឡើងមកជាមួយ Funtouch OS4.0 ដែលទ្រទ្រង់ដោយ Android Oreo ចេញពីប្រអប់។

កំលាំងថ្មខ្លាំងសមនឹងតួរខ្លួន

ជាមួយតួរខ្លួនដែលក្រាលដោយកញ្ចក់អេក្រង់ធំទូលាយស្មាតហ្វូននេះក៏ត្រូវបាន  vivo បុកបញ្ចូលថ្មប្រភេទ Li-Ion ដែលមានកំលាំងផ្ទុកថាមពលធំដល់ទៅ 4,000 មីលីអំពែម៉ោងដែលធ្វើអោយការប្រើប្រាស់កាន់បានយូរ និងជាពិសេសថ្មរបស់វាក៏ទ្រទ្រង់នូវបច្ចេកវិទ្យាសាកថាមពលល្បឿនលឿន Fast Battery Charge កំលាំង 22.5V ថែមទៀតផង។

កាលបរិច្ឆេទចេញលក់ និងតម្លៃ

vivo បានដាក់អោយធ្វើការបញ្ជាទិញមុនបានសម្រាប់ស្មាតហ្វូន vivo NEX S នេះចាប់ពីថ្ងៃទី 13 ខែមិថុនានេះទៅ ហើយស្មាតហ្វូនមួយនេះនឹងអាចរកជាវបានតាមបណ្តាហាងលក់នៅថ្ងៃទី 23 ខែមិថុនានេះផងដែរសម្រាប់ទីផ្សារប្រទេសចិន ប៉ុន្តែក្រុមហ៊ុនមិនបានបង្ហើបពីលទ្ធភាពដែលស្មាតហ្វូននេះនឹងចេញវាយលុក លើទីផ្សារសលកនៅឡើយទេ។ ចំពោះតម្លៃរបស់វាគឺម៉ូដែល 128GB មានតម្លៃប្រមាណ CNY 4,498 ប្រហែល $702 និងម៉ូដែល 256GB មានតម្លៃប្រមាណ CNY 4,998 ប្រហែល $780។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន