no-alternative title

Leica បញ្ចេញ Leica C-Lux កាមេរ៉ាស៊េរីថ្មីដែលមានទំហំ 20MP និងមានសមត្ថភាពអាចពង្រីកបាន 15X Zoom រួមនឹងនិងវីដេអូកម្រិត 4K

នៅក្នុងការពង្រីកបានឆ្ងាយ សម្រាប់កាមេរ៉ាតូចៗ ប្រហែលជាមិនមានភាពពេញនិយមនោះទេ នៅក្នុងការថតរូបនាពេលបច្ចុប្បន្ននេះ ប៉ុន្តែទោះជាយ៉ាងណា ក៏មិនអាចបញ្ឈប់ក្រុមហ៊ុន Leica ពីការនាំយកនូវកាមេរ៉ាស៊េរីថ្មី ដែលមានរូបរាងប្រណិត និងសមត្ថភាពខ្លាំងក្លាបាននោះទេ។ សម្រាប់កាមេរ៉ាកម្រិតខ្ពស់នេះ គឺស្ថិតនៅក្នុងត្រកូលនៃម៉ូដែល C-Lux ដែលជាកាមេរ៉ាមានរូបរាងតូចជាមួយនឹងការបំពាក់នូវ Zoom Optics។

រូបភាពពាណិជ្ជកម្ម
no-alternative title

កាមេរ៉ា C-Lux ថ្មីនេះ ប្រើប្រាស់នូវកែវឡែនទំហំ 24-360 មម  F3.3-6.4 មានសមត្ថភាពអាច 15x zoom  ភ្ជាប់ជាមួយនឹង 1-inch, 20.1-megapixel sensor។ កាមេរ៉ានេះ ក៏មានការភ្ជាប់ជាមួយនឹង 49-point autofocus ដែលអាចចាប់រូបភាពបាននៅក្នុងល្បឿន 10 frames per second នៅក្នុងការថតរូបភាព ហើយនឹងអាចធ្វើការថតវីដេអូនៅក្នុងកម្រិត 4K ជាមួយនឹងល្បឿន 30fps នៅក្នុងល្បឿនកម្រិតកំពូលដល់ទៅ 100Mbps ជាមួយនឹងល្បឿន 15-minute time limit។ កាមេរ៉ានេះ មានពណ៌ Light Gold ឬពណ៌ Midnight Blue ។

នៅផ្នែកខាងក្រោយរបស់កាមេរ៉ានេះ ត្រូវបានគេ ប្រើប្រាស់នូវអេក្រង់ 3-inch touchscreen ស្របពេលដែល viewfinder មានកម្រិតភាពច្បាស់ដល់ទៅ 2.33 million-dot។ កាមេរ៉ានេះ អាចទ្រទ្រង់នូវប្រព័ន្ធ Bluetooth និង Wi-Fi សម្រាប់ធ្វើការបញ្ជូនរូបភាព ឬការបញ្ជាពីចម្ងាយបានថែមទៀត។ កាមេរ៉ាស៊េរីថ្មី C-Lux នេះ គឺជាកំណែថ្មីនៃ Versions របស់កាមេរ៉ា Panasonic’s Lumix ZS200 ។ ក្រុមហ៊ុនបច្ចេកវិទ្យាកាមេរ៉ា Leica ក៏បានបញ្ចេញនូវកាមេរ៉ា C-Lux ថ្មីនេះសម្រាប់ខែកក្កដាជាមួយនឹងតម្លៃ $1,050 ដែលមានតម្លៃថ្លៃជាង $250 បើធៀបជាមួយនឹងកាមេរ៉ា Lumix ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន