no-alternative title

OPPO Find X បានបង្ហាញខ្លួនជាផ្លូវការហើយ ជាមួយនឹងអេក្រង់កោង កាមេរ៉ារុញ និងបច្ចេកវិទ្យា 3D Face Unlock

ថ្ងៃនេះ ស្មាតហ្វូនស៊េរីថ្មី  OPPO Find X បានបង្ហាញខ្លួនសារជាថ្មី បន្ទាប់ពីការបង្ហាញខ្លួននៅក្នុងឆ្នាំ 2014 ម្តងរួចមកហើយ សម្រាប់ពេលនេះ ស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO មានការរចនារូបរាងថ្មីជាមួយនឹងលក្ខណៈសម្បត្តិកាន់តែអស្ចារ្យថែមទៀត។ ស្មាតហ្វូន Find X នេះមានអេក្រង់ទំហំ 6.4-inch ស្របពេលដែលស្មាតហ្វូន Find 7 និង Find 7a ដែលមានអេក្រង់ទំហំ 5.5-inch ប៉ុន្តែស្មាតហ្វូននេះ គឺមានគែមស្តើងថែមទៀត ប៉ុន្តែមិនសូវខុសប្លែកពីស្មាតហ្វូន ពីរម៉ូដែលខាងលើនេះនោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្នែកខាងមុខរបស់ស្មាតហ្វូន  OPPO Find X គឺមានប្រើប្រាស់ជាមួយនឹងកាមេរ៉ាខាងមុខ សេនស័រ និងរន្ធកាសស្តាប់។ វាពិតជាខុសប្លែកពីស្មាតហ្វូន Vivo NEX ដែលមានកាមេរ៉ាខាងមុខ Pop-up នោះ។ ស្មាតហ្វូននេះ ក៏មានកាមេរ៉ាខាងមុខ និងប្រព័ន្ធ 3D face scanning sensors សម្រាប់ការដោះសោរនៅលើស្មាតហ្វូន ហើយក៏មានការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ និងភ្លើង LED flash ផងដែរ។ ស្មាតហ្វូន  Find X មិនមានប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint scanner នោះទេ។ ស្មាតហ្វូននេះ មានការប្រើប្រាស់នូវ  Face Unlock or pin/pattern/password ។

ស្មាតហ្វូន OPPO Find X មានអេក្រង់កោងទំហំ 6.4-inch ដែលមានកម្រិតភាពច្បាស់ 1080p OLED Display ដែលមានទំហំ  92.25%។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 ជាមួយរ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB ផងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 25MP និងកាមេរ៉ាខាងក្រោយភ្លោះ ទំហំ 16MP+20MP។ ស្មាតហ្វូននេះ ប្រើប្រាស់នូវរន្ធដោត USB-C port ប៉ុន្តែមិនមានរន្ធដោតកាសស្តាប់ audio jack នោះទេ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 3,730mAh ជាមួយនឹងប្រព័ន្ធ OPPO’s VOOC fast charging។ ស្មាតហ្វូន Find X ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo និង ColorOS។

ក្រុមហ៊ុន Oppo បានបញ្ជាក់ថា ខ្លួននឹងដាក់លក់ស្មាតហ្វូននេះនៅបណ្តាប្រទេសធំៗ នៅក្នុងតំបន់អ៊ឺរ៉ុប ហើយតម្លៃរបស់វអាចនឹងមានស្ថិតនៅក្នុងចន្លោះប្រហាក់ប្រហែល €999 ៕

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន