no-alternative title

ក្រុមអ្នកវិភាគ បាននិយាយថា ក្រុមហ៊ុន Samsung នឹងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងត្រីមាសទី 3 នេះ

រហូតមកដល់ពេលនេះ Samsung Electronics បានក្លាយជាក្រុមហ៊ុនមួយដែលកំពុងតែមានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកតាមដាននានា។ ថ្មីៗនេះ ភាគហ៊ុនជាច្រើនរបស់ក្រុមហ៊ុន Samsung Electronics មានការធ្លាក់ចុះនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ដោយសារតែវាមានទស្សនវិស័យអវិជ្ជមានទៅលើប្រាក់ចំណេញទាបជាងការរំពឹងទុកនៅក្នុងត្រីមាសទី 2 នេះ ដោយសារតែការលក់យឺតនៃស្មាតហ្វូនថ្នាក់ប្រណិតរបស់ស្មាតហ្វូន Galaxy S9 នោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគ បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យានេះ នឹងមានការចាប់អារម្មណ៍ខ្លាំងបំផុតនៅក្នុងត្រីមាសទី 3 រួមមានការពង្រឹងទៅលើតម្រូវការនៃ DRAM ជាមួយនឹងការដាក់លក់នូវស្មាតហ្វូន Galaxy Note 9 និងទូរស័ព្ទ iPhones ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple នៅក្នុងអំឡុងពេលខែកក្កដា និងកញ្ញា។ មួយវិញទៀត ក្រុមហ៊ុន Samsung ក៏បានធ្វើការផ្គត់ផ្គង់ទៅលើអេក្រង់ OLED Displays នៅលើទូរស័ព្ទ និងបន្ទះឈីបសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកផងដែរ។

 

លោក Choi Do-yeon ដែលជាអ្នកវិភាគរបស់ក្រុមហ៊ុន Shinhan Investment បានបញ្ជាក់ថា “ការរកប្រាក់ចំណូលនៅក្នុងត្រីមាសទី 2 នេះ នឹងមានការខកចិត្ត ប៉ុន្តែក្រុមហ៊ុននេះ ក៏បានបង្ហោះនូវប្រាក់ចំណេញនៃប្រតិបត្តិការរបស់ខ្លួននៅក្នុងតម្លៃ 17 trillion won(US$15.40 billion) នៅក្នុងត្រីមាសទី 3 នេះ ដោយសារតែការលក់បន្ទះឈីប និងអេក្រង់មានការរឹងមាំនោះ។ លោកក៏បានរក្សានូវកម្រិតនៃការទិញនៅក្នុងគោលដៅដល់ទៅ 64,000 វ៉ុន។ ក្រុមហ៊ុន វិនិយោគនៅក្នុងនានាស្រុកក៏បានធ្វើការទស្សន៍ទាយអំពីការពង្រឹងទៅលើការបង្កើនប្រាក់ចំណូលនៅក្នុងត្រីមាសទី 3 នេះដែរ។

 

ក្រុមហ៊ុន EBEST Investment & Securities និងក្រុមហ៊ុន Korea Investment & Securities បានព្យាករណ៍ថា ក្រុមហ៊ុន Samsung នឹងរកប្រាក់ចំណូលបានដល់ទៅ 16 trillion won និងតម្លៃ 16.1 trillion won ស្របពេលដែលក្រុមហ៊ុន Daishin Securities បានទស្សន៍ទាយនូវប្រាក់ចំណេញដល់ទៅ 17.6 trillion won។ ដោយសារតែស្មាតហ្វូនស៊េរីថ្មី Galaxy S9 មានការលក់ធ្លាក់ចុះនោះ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងមានប្រាក់ចំណូលទាបជាងការទស្សន៍ទាយនៅក្នុងត្រីមាសទី 2 នោះ។ 

 

ក្រុមហ៊ុន Eugene Investment & Securities ក៏មានការទស្សន៍ទាយធ្លាក់ពី 15.7 trillion won ទៅចំនួន 15.2 trillion won ស្របពេលដែលក្រុមហ៊ុន DB Financial Investment ធ្វើការប្រែប្រួលទៅលើទឹកប្រាក់ 15.8 trillion won ទៅ 14.9 trillion won ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងនេះ គឺមានទឹកប្រាក់ 14.07 trillion won នៅក្នុងខែមេសានៅខែមិថុនាកាលពីឆ្នាំមុន។

 

លោក Lee Seung-woo ដែលអ្នកវិភាគរបស់ក្រុមហ៊ុន Eugene Investment & Securities ក៏បានទស្សន៍ទាយអំពីការនាំចេញនៅក្នុងឆ្នាំទី 1 នៅក្នុងចំនួន 30 លានគ្រឿង ហើយការទាបជាងគេបំផុត គឺចាប់តាំងពី Galaxy S ជំនាន់ទី 3 ដែលចេញផ្សាយនៅក្នុងឆ្នាំ 2012 នោះ។ លោកនិយាយថា “ទោះបីជាការនាំចេញរបស់ស្មាតហ្វូន Galaxy S9 មានស្ថេរភាពនៅក្នុងត្រីមាសទី 1 ក៏ដោយ ក៏ការលក់នៅក្នុងត្រីមាសទី 2 គឺពិតជាខកចិត្តមែនទែន។ ដូច្នេះ Samsung នឹងមានការចាប់អារម្មណ៍ខ្លាំងពិតប្រាកដហើយនៅត្រីមាសទី 3 ខាងមុខនេះ៕”

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន