no-alternative title

រថយន្ត Mustang Shelby GT350 ស៊េរីថ្មីឆ្នាំ 2019 ត្រូវបានបន្ថែមនូវមុខងារថ្មីៗជាច្រើនកាន់តែអស្ចារ្យ និងចេញលក់នៅដើមឆ្នាំ 2019

Ford នឹងជាក្លាយជាក្រុមហ៊ុនផលិតរថយន្ត ដែលឈានមុខគេនៅលើទីផ្សារ បន្ទាប់ពីការទទួលបានជោគជ័យទៅលើការលក់រថយន្ត Mustang នាពេលកន្លងមក។ សម្រាប់រថយន្ត Ford Mustang Shelby GT350 2019 ស៊េរីថ្មីនេះ ដែលបានបង្ហាញខ្លួននៅពេលនេះ ត្រូវបានគេដឹងថា ក្រុមហ៊ុន Ford ប្រកាសដាក់លក់បន្ទាប់ពីក្រុមហ៊ុន GT500 ហើយ រថយន្តនេះ ក៏នឹងត្រូវបានការប្រើប្រាស់នូវម៉ាស៊ីនខ្លាំងក្លាជាងមុន និងបច្ចេកវិទ្យាដ៏អស្ចារ្យបំផុតជាងមុនផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

Mustang Shelby GT350 2019 ជំនាន់ថ្មីនេះ ត្រូវបានក្រុមហ៊ុន Ford Motor សម្រេចប្រើប្រាស់នូវម៉ាស៊ីនទំហំ 5.2 liter ប្រភេទ V8 ដែលមានកម្លាំងសេះទំហំ 526 horsepower ហើយនិងមានកម្លាំងរមួល 429 lb-ft។ រថយន្តស្ព័រជំនាន់ថ្មីនេះ ប្រើប្រាស់នូវចង្កឹះលេខ Tremec 6-speed manual transmission ជាមួយនឹងការពង្រឹងទៅលើកម្លាំងម៉ាស៊ីនកាន់តែមានប្រសិទ្ធិភាពនៅពេលដំណើរការ។ ជាមួយនឹងការមកដល់ថ្មីនៃ Mustang Shelby GT350 2019 នេះ ក្រុមហ៊ុន Ford ក៏មានការ Upgrade ទៅលើម៉ូដែលឆ្នាំ 2019 នេះជាច្រើនផងដែរ។ 

យោងតាមប្រភពព័ត៌មានខាងលើនេះ បញ្ជាក់ថា រថយន្តនេះ ត្រូវបានក្រុមហ៊ុន Ford ប្រើប្រាស់នូវប្រព័ន្ធ MagneRide Suspension និងប្រព័ន្ធ Electronic Stability Control ជាមួយនឹង Power-Assisted Steering ដើម្បីបង្កើនល្បឿនទៅលើរថយន្ត Ford នេះ។ រថយន្តស៊េរីថ្មី GT350 នេះមានកង់ដែលមានទំហំ 19-inch wheels ដែលផ្នែកខាងមុខទំហំ 295/35 និងផ្នែកខាងក្រោយទំហំ 305/35 ។ ក្រុមហ៊ុនFord បញ្ជាក់ថា រថយន្ត GT350 នេះគឺមានសមត្ថភាពខ្លាំងក្លាក្នុងការបើកបរនៅលើដងផ្លូវ។ រថយន្តនេះប្រើប្រាស់នូវម៉ាស៊ីនអាលុយមីញ៉ូម និងកៅអី Recaro ថែមទៀត។ 

ក្រុមហ៊ុន Ford ក៏បានបំពាក់នូវបច្ចេកវិទ្យា SYNC 3 ប្រើប្រាស់សំរាប់រថយន្តនេះផងដែរ ដោយប្រើប្រាស់នៅលើអេក្រង់ទំហំ 8-inch touchscreen ជាមួយនិងប្រព័ន្ធសម្លេងដែលមាន B&O PLAY audio system ចំនួន 12 គ្រាប់ រួមនិងប្រព័ន្ធ Dual Zone Climate Control ផងដែរ។ រថយន្តនេះ មានពណ៌ខ្មៅ ពណ៌ស និងពណ៌ខៀវ។ រថយន្តនេះ គ្រោងនឹងដាក់លក់នៅដើមឆ្នាំ 2019 ជាមួយនឹងកញ្ចប់ការប្រើប្រាស់នូវប្រព័ន្ធ Ford Performance Driving Program ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន