no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ព័ត៌មានថ្មី៖ ក្រុមហ៊ុន Samsung Display នឹងធ្វើការផ្គត់ផ្គង់អេក្រង់ប្រភេទ OLED ទំហំ 6.9 អ៊ីង ទៅអោយក្រុមហ៊ុន Huawei

យោងតាមការបញ្ជាក់របស់សារព័ត៌មាន The Bell នៅថ្ងៃទី 12 ខែមិថុនាម្សិលមិញនេះ បានអោយដឹងថា ក្រុមហ៊ុន Samsung Display បានធ្វើការតេស្ត៍សាកល្បងគុណភាព និងសមត្ថភាព រួចមកហើយ ទៅលើអេក្រង់ប្រភទេ OLED ទំហំ 6.9 អ៊ីង ដែលត្រូវបានគេដឹងថា ក្រុមហ៊ុនកូរ៉េមួយនេះ បានត្រៀមធ្វើការផ្គត់ផ្គង់ទៅកាន់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei។ 

 

នៅក្នុងរបាយការណ៍ខាងលើនេះ បានបញ្ជាក់ទៀតថា ការនាំចេញអេក្រង់នេះទៅកាន់ប្រទេសចិន នឹងត្រូវបានគេរំពឹងថាអាចនឹងចាប់ផ្តើមការនាំចេញនៅក្នុងត្រីមាសទី 3 នៅក្នុងឆ្នាំនេះ មានន័យថា ស្មាតហ្វូនថ្មីដែលនឹងបំពាក់ជាមួយនឹងអេក្រង់ OLED ថ្មីនេះ នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ ឬនៅដើមឆ្នាំក្រោយ។ ស្មាតហ្វូនស៊េរីថ្មីនេះ ទំនងជាស្មាតហ្វូនត្រកូល  Mate Series របស់ក្រុមហ៊ុន Huawei ឬម៉ូដែលផ្សេងទៀត។ ស្មាតហ្វូនថ្មីនេះ នឹងក្លាយជាស្មាតហ្វូនដែលមានអេក្រង់ធំបំផុតនៅលើទីផ្សារ ហើយនឹងធ្វើការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនរបស់ក្រុមហ៊ុន  Samsung Electronics និងក្រុមហ៊ុន Apple នៅឆ្នាំនេះជាក់ជាមិនខាន។

 

គួរបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Galaxy Note 9 របស់ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.38 អ៊ីង ស្របពេលដែលទូរស័ព្ទ iPhones ស៊េរីថ្មីចំនួន 3 ម៉ូដែល នឹងបង្ហាញខ្លួននៅឆ្នាំនេះ ដែលក្នុងចំណោមនោះ ក៏មានអេក្រង់ទំហំ 6.46 អ៊ីងផងដែរ។ របាយការណ៍នេះ បានបញ្ជាក់ទៀតថា ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនធំបំផុតរបស់ចិន ដែលមានចំនែកទីផ្សារច្រើនជាង 20% នោះ ប្រហែលជាសម្រេចចិត្តក្នុងការប្រកួតប្រជែងនៅលើទីផ្សារស្មាតហ្វូនថ្នាក់ប្រណិតសម្រាប់អតិថិជនដែលពេលនេះ គឺបានចាប់អារម្មណ៍ទៅលើស្មាតហ្វូនដែលមានអេក្រង់ធំនោះ។ 

 

ទាក់ទិនទៅនឹងរឿងរ៉ាវខាងលើនេះ ក៏មានលេចលឺមានពាក្យចចាមអារ៉ាមមួយដែរថា ស្មាតហ្វូន iPhone ដែលមានអេក្រង់ទំហំ 6.46 អឺង របស់ក្រុមហ៊ុន Apple មានគោលដៅសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។ សូមជំរាបថា យោងតាមការបញ្ជាក់របស់សារព័ត៌មាន Strategic Analytics បានបញ្ជាក់ថា ពេលនេះ Huawei គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតទី 3 លំដាប់ពិភពលោក ដែលមានចំណែកទីផ្សារដល់ទៅ 11.4% ស្របពេលដែលក្រុមហ៊ុន Samsung មានចំណែកទីផ្សារ 22.6% និងក្រុមហ៊ុន Apple 15.1%៕

ព័ត៌មានពាណិជ្ជកម្ម