no-alternative title

ក្រុមហ៊ុន OPPO បានបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មី Find X Lamborghini Edition ជាមួយនឹងបច្ចេកវិទ្យា ‘SuperVOOC’

បន្ថែមពីលើការបង្ហាញស្មាតហ្វូនស៊េរីថ្មីត្រកូល Find X របស់ខ្លួនកាលពីម្សិលមិញនេះ ក្រុមហ៊ុន Oppo ក៏បានប្រកាសចេញ នូវស្មាតហ្វូនជំនាន់ពិសេសមួយទៀតជាមួយម៉ាក Lamborghini។ ស្មាតហ្វូនស៊េរីថ្មី OPPO Find X Lamborghini Limited Edition នឹងក្លាយជាឈ្មោះផ្លូវការ ហើយនឹងប្រើប្រាស់នូវ Carbon Fiber នៅផ្នែកខាងក្រោយ និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 512GB ។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានឡូហ្គោរបស់ Lamborghini ដែលជាប្រភេទ 3D logo នោះ។

ពេលនេះ មុខងារសំខាន់មួយនៅក្នុងចំណោមមុខងារជាច្រើនរបស់ស្មាតហ្វូន OPPO Find X Lamborghini Edition គឺការប្រើប្រាស់នូវបច្ចេកវិទ្យា Super VOOC Flash Charge technology ដែលត្រូវបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) កាលពីឆ្នាំ 2016។ បច្ចេកវិទ្យា fast charging technology គឺផ្នែកទៅលើការប្រើប្រាស់នូវ voltage pulse algorithm កម្រិតទាប និងការប្រើប្រាស់នូវថាមពលថ្មកាន់តែប្រសើរដែលអភិវឌ្ឍដោយក្រុមហ៊ុននេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន OPPO បានអះអាងថា បច្ចេកវិទ្យានេះ អាចធ្វើការបញ្ចូលទៅលើថាមពលថ្ម 2,500mAh នៅក្នុងរយៈពេល 15 នាទីប៉ុណ្ណោះ។ ស្មាតហ្វូន OPPO Find X មានថាមពលថ្ម 3,400mAh ហើយក៏មានប្រើប្រាស់នូវបច្ចេកវិទ្យា Super VOOC fast charging ដោយចំណាយពេលត្រឹមតែ 35 នាទីក្នុងការបញ្ចូលថាមពលពី 0 ទៅ 100% នោះ។ ដើម្បីសម្រេចនូវគោលដៅនេះ ក្រុមហ៊ុន OPPO ភ្ជាប់ជាមួយនូវ 10V/5A (50W) Super VOOC charge នៅលើស្មាតហ្វូន OPPO Find X Lamborghini Limited Edition។ 

ក្រៅពីការប្រើប្រាស់នូវ Carbon Fiber នៅខាងក្រោយ និងឡូហ្គោ Lamborghini logo នេះ ស្មាតហ្វូន edition OPPO Find X ពិសេសនេះ គឺមានរូបរាងដូចគ្នាទៅនឹងស្មាតហ្វូន OPPO Find X។ ស្មាតហ្វូន OPPO Find X Lamborghini Edition នេះ មានការប្រើប្រាស់នូវម៉េមូរីកាន់តែធំ ហើយវាក៏មានបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនជាងស្មាតហ្វូន Find X ។

ស្មាតហ្វូនស៊េរីថ្មី OPPO Find X Lamborghini Limited Edition ត្រូវបានក្រុមហ៊ុន ប្រើប្រាស់អេក្រង់ទំហំ 6.42-inch fullHD+ (2340x1080) AMOLED display ជាមួយនឹង 19.5:9 aspect ratio ដែលក្រុមហ៊ុនហៅថា ‘Panoramic Arc’ Display ។ 

នៅផ្នែកខាងលើរបស់អេក្រង់នេះ គឺការប្រើប្រាស់នូវអេក្រង់ប្រភេទ Corning’s Gorilla Glass 5 Protection បន្ទះឈីប Snapdragon 845 64-bit octa-core processor រ៉េមទំហំ 8GB និងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo និង OPPO’s ColorOS 5.1 skin ផងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ាភ្លោះទំហំ 16MP + 20MP នៅផ្នែកខាងក្រោយ ហើយវាក៏មាននូវកាមេរ៉ាខាងមុខទំហំ 25-megapixel ផងដែរ។ ស្មាតហ្វូននេះលក់នៅក្នុងតម្លៃ €1,699 ($1,970) ។ ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងខែសីហាជាមួយនឹងស្មាតហ្វូន OPPO Find X ដែរ៕

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន