no-alternative title

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន LG Electronics ប្រកាសថា នឹងនិយាយអំពីចក្ខុវិស័យនៃបច្ចេកវិទ្យា AI នៅក្នុងព្រឹត្តិការណ៍ IFA 2018

លោក Cho Seog-jin ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន LG Electronics និងលោក Park il-pyeong ដែលជា CTO របស់ក្រុមហ៊ុននេះ គ្រោងនឹងធ្វើការចែក ចាយនូវសុន្ទរកថាមួយ នៅក្នុងពិពរណ៍ IFA electronics trade fair ដែលនឹងធ្វើឡើងនៅថ្ងៃទី 31 ខែសីហាដល់ថ្ងៃទី 5 ខែកញ្ញា នៅក្នុងទីក្រុងប៊ែកឡាំង។ ការប្រកាសបែបនេះនេះ គឺយោងទៅតាមការបញ្ជាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េ កាលពីថ្ងៃទី 20 ខែមិថុនាម្សិលមិញនេះ។ សូមជំរាបថា នេះគឹជាលើកដំបូងបំផុតសម្រាប់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន LG ក្នុងការប្រកាសបង្ហាញអំពីព័ត៌មាននៅក្នុងកម្មវិធីពិពរណ៍នេះ។

នៅក្នុង theme មួយដែលប្រើប្រាស់ពាក្យថា “Think Wise. Be Free: Living Freer with AI,” ការនិយាយរបស់លោក Cho គឺផ្តោតទៅលើយុទ្ធសាស្រ្តជាច្រើនរបស់ក្រុមហ៊ុន LG នៅក្នុងការស្រាវជ្រាវរកអ្វីដែលថ្មី ទៅលើបច្ចេកវិទ្យា AI បច្ចេកវិទ្យានៃការតភ្ជាប់ និងការបើកបរដោយស្វ័យប្រវត្តិនោះ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនLG និយាយថា “ក្រុមហ៊ុន LG នឹងប្រកាសបង្ហាញអំពីរបៀបដែលក្រុមហ៊ុនធ្វើការប្រើប្រាស់នូវបច្ចេកវិទ្យា AI នៅក្នុងអាជីវកម្មរបស់ខ្លួននោះ និងរបៀបដែលបច្ចេកវិទ្យានេះគឺមានអត្ថប្រយោជន៍សម្រាប់អតិថិជនរបស់ខ្លួននោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទាប់ពីការថ្លែងសុន្ទរកថារបស់នាយកប្រតិបត្តិនេះ CTO របស់ក្រុមហ៊ុន LG ក៏ធ្វើការប្រកាសបង្ហាញអំពីបច្ចេកវិទ្យា AI platform ThinkQ សម្រាប់ស្មាតហ្វូន និងទូរទស្សន៍នោះ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូងនេះក៏មានការពង្រឹងទៅលើបច្ចេកវិទ្យា AI តាមរយៈការទិញ និងការវិនិយោគទៅលើអាជីវកម្មជាច្រើន និងការបង្កើតនូវមន្ទីរពិសោធន៍ស្រាវជ្រាវជាសកលផងដេរ។

កាលពីខែមុននេះ ក្រុមហ៊ុន LG Electronics ក៏បង្ហាញអំពីគម្រោងរបស់ខ្លួនក្នុងការវិនិយោគទឹកប្រាក់ 53.6 billion won (US$48.40 million) នៅក្នុងការ ទិញយកភាគហ៊ុនចំនួន 1.95 million របស់ក្រុមហ៊ុនផលិតមនុស្សយន្ត Robostar របស់ប្រទេសកូរ៉េខាងត្បូងនៅក្នុងខែកក្កដានៅពេលដែលក្រុមហ៊ុនផលិតមនុស្សយន្តនេះបញ្ចេញនូវភាគហ៊ុនថ្មី និងការទិញយកភាគហ៊ុននៅឆ្នាំក្រោយនេះ។ ក្រុមហ៊ុនបានក៏វិនិយោគទឹកប្រាក់ 1 billion won ទៅលើក្រុមហ៊ុន AI startup Acryl ដែលជាអ្នកចំនាញទៅលើដំណោះស្រាយនៃ emotion recognition solutions នៅដើមខែនេះ ហើយក៏ទិញនូវភាគហ៊ុនចំនួន 10% នៅក្នុងដំណោះស្រាយទៅលើមនុស្សយន្ត Robotis ផងដែរ៕

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន