no-alternative title

ក្រុមហ៊ុន Hyundai សហការជាមួយនឹងក្រុមហ៊ុន Audi ផលិតរថយន្តប្រើប្រាស់កោសិកាប្រេងសាំង (Fuel Cell Car)

នៅថ្ងៃទី 20 ខែមិថុណា នេះ ក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ប្រទេសកូរ៉េ Hyundai Motor Group បានបញ្ជាក់ថា ខ្លួនបានធ្វើការសហការជាមួយនឹងក្រុមហ៊ុនផលិតរថយន្ត Audi របស់អាល្លឺម៉ង់ នៅគម្រោងអភិវឌ្ឍទៅលើរថយន្តកោសិកាប្រេងដែលផ្អែកទៅលើ hydrogen ប្រភេទអេឡិចត្រូនិក។ រថយន្តស៊េរីថ្មីនេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យា FCEV ហើយក៏មានជាប្រភេទរថយន្ត Kia Motors និងរថយន្ត Volkswagen របស់ក្រុមហ៊ុន Audi ផងដែរ។ នៅក្នុងប៉ាតង់នៃកិច្ចព្រមព្រៀងជាច្រើនឆ្នាំនេះអនុញ្ញាតឱ្យក្រុមហ៊ុនទាំងពីរ ធ្វើការពង្រីកទៅលើ R&D វិញ្ញាប័នប័ត្រប៉ាតង់ជាមួយនឹងគោលដៅក្នុងការអភិវឌ្ឍទៅលើរថយន្តប្រើប្រាស់នូវកោសិកាប្រេងជាមួយគ្នា។ នៅក្នុងរយៈពេលនៃកិច្ចព្រមព្រៀងនេះ នៅមិនទាន់មានអ្នកណាដឹងនៅឡើយទេ។

លោក Chung Eui-sun ដែលជាអនុប្រធានរបស់ក្រុមហ៊ុន Hyundai Motor Group បាននិយាយថា “កិច្ចព្រមព្រៀងនេះ គឺជាឧទាហរណ៍នៃកិច្ចខិតខំប្រឹងប្រែងយ៉ាងរឹងមាំរបស់ក្រុមហ៊ុន Hyundai នៅក្នុងការបង្កើតអនាគតមួយប្រកបដោយនិរន្តរភាពស្របពេលដែលក្រុមហ៊ុន មានគោលដៅក្នុងការបង្កើនជីវភាពរស់នៅរបស់អតិថិជន ជាមួយនឹងរថយន្ត ដែលដើរដោយថាមពលអ៊ីត្រូសែននោះ។ យើងជឿជាក់ថា កិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន Hyundai Motor Group-Audi នឹងមានការបង្ហាញអំពីចក្ខុវិស័យ និងអត្ថប្រយោជន៍របស់ FCEVs ចំពោះសង្គមពិភពលោក។”

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការចាប់ផ្តើមនៃជំហាននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Hyundai នឹងផ្តល់លទ្ធភាពអោយក្រុមហ៊ុន Audi ក្នុងការចូលទៅដំណើរការទៅលើផ្នែកជាច្រើនរបស់ក្រុមហ៊ុន Hyundai ចេញពីការអភិវឌ្ឍនៃ ix35 ដែលជារថយន្ត FCEV ដំបូងបំផុត នៅក្នុងពិភពលោករួមទាំងការផលិតទ្រង់ទ្រាយធំទៅលើរថយន្តកោសិកាប្រេង SUV Nexo ។ ក្រុមហ៊ុន Audi ដែលទទួលខុសត្រូវទៅលើការអភិវឌ្ឍទៅលើបច្ចេកវិទ្យាកោសិកាប្រេងនៅក្នុងក្រុមហ៊ុន VW Group នឹងទទួលបានអត្ថប្រយោជន៍ចេញពីសមាសភាគជាច្រើននៃកោសិកាប្រេងរបស់ក្រុមហ៊ុន Hyundai ។ លោក Peter Mertens ដែលជាសមាជិកនៃក្រុមអ្នកអផិវឌ្ឍន៍ផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន Audi “នៅក្នុងផែនទីបង្ហាញផ្លូវរបស់ FCEV យើងកំពុងតែចូលរួមជាមួយនឹងដៃគូដ៏រឹងមាំដូចជាក្រុមហ៊ុន Hyundai ។” 

ក្រុមហ៊ុន Hyundai សង្ឃឹមថាការសហការគ្នានេះនឹងកាត់បន្ថយទៅលើការចំណាយនៃបច្ចេកវិទ្យាកោសិកាប្រេងជាមួយនឹងការនាំយកនូវបច្ចេកវិទ្យា FCEV នៅក្នុងទីផ្សារ។ នៅក្នុងខែមីនា ក្រុមហ៊ុនផលិតរថយន្ត Hyundai ដំណើរការនូវរថយន្ត Nexo នៅក្នុងប្រទេសកូរ៉េជាមួយនឹងគម្រោងក្នុងការអភិវឌ្ឍទីផ្សារពិភពលោកនៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុន Audi ធ្វើការទម្លាយអំពីរថយន្តដែលប្រើប្រាស់នូវអ៊ីដ្រូសែនដែលគ្រោងនឹងពង្រីកទីផ្សារនៅឆ្នាំ 2020 ៕

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន