no-alternative title

គំនូសព្រាងរបស់ស្មាតហ្វូនស៊េរីថ្មី ដែលមានគែមស្តើងបំផុត ត្រូវបានគេសង្ស័យថា គឺស្មាតហ្វូន Galaxy S10

នៅឆ្នាំក្រោយនេះ នឹងមានការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy S ជំនាន់ទី 10 ហើយ។ ពេលនេះ មានការរាយការណ៍ជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងមានការផ្លាស់ប្តូរទៅលើរូបរាងជាច្រើនទៅលើការងារនៃស្មាតហ្វូនថ្មីនេះរួមទាំងគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូននេះ នៅដើមខែមករាផងដែរ ដោយសារតែស្មាតហ្វូនត្រកូល Galaxy S9 មានការលក់នៅទន់ខ្សោយ។ តាមការបញ្ជាក់របស់អ្នកទម្លាយ Ice Universe គំនូសរបស់ស្មាតហ្វូននេះ ក៏បានបែកធ្លាយរបស់ស្មាតហ្វូន Galaxy S10 នេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានអេក្រង់ប្រភេទ Infinity Display ដែលមានគែមស្តើងបំផុត ហើយវាក៏មិនមាន Notch នោះទេ។ បន្ថែមពីនេះទៀត ស្មាតហ្វូននេះគឺមានអេក្រង់ស្ទើរតែពេញទៅនឹងតួខ្លួនរបស់វាហើយ។ ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវ pop-out modules ដូចគ្នាទៅនឹងស្មាតហ្វូន Oppo Find X ។ សម្រាប់ Sensors ជាច្រើនក៏មានការលាក់នៅក្រោមអេក្រង់នេះដែលមានដូចជាប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ in-display fingerprint scanner ។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាប្រភេទ 3D-sensing ដែលអាចធ្វើការប្រកួតប្រជែងជាមួយនឹងបច្ចេកវិទ្យា Face ID របស់ក្រុមហ៊ុនApple ផងដែរ។

 

មានការរាយការណ៍ថា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.2-inch display ហើយក៏មានការប្រើប្រាស់នូវប៊ូតុង Bixby button នៅគែមផ្នែកខាងឆ្វេងជាមួយនឹងប៊ូតុង volume rocker នៅផ្នែកខាងលើ។ គំរូស្មាតហ្វូននេះ ក៏បង្ហាញថា មានប៊ូតុង power key នៅគែមផ្នែកខាងស្តាំផងដែរ។ គិតចាប់ពីថ្ងៃនេះ គឺនៅសល់រយៈពេល 6 ខែទៀតដែលជាការបង្ហាញនូវស្មាតហ្វូន Galaxy S10 នេះ។ ហើយគំរូនេះ ក៏មានការផ្លាស់ប្តូរទៅលើរូបរាងជាច្រើនពីស្មាតហ្វូន Galaxy S9ឬ S9+ ផងដែរ។ ស្មាតហ្វូននេះ នឹងមានការពង្រឹងទៅលើការលក់កាន់តែខ្លាំងក្លានៅឆ្នាំក្រោយនេះ៕

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន