no-alternative title

បែកធ្លាយរូបរាងរបស់ស្មាតហ្វូនស៊េរីថ្មី Huawei Mate 20 នៅក្នុងរូបភាពគំនូសព្រាងមួយ

ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យា CESA tech នៅក្នុងទីក្រុងស៊ាងហៃ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ខ្លួននឹងរៀបចំនូវការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Mate 20 series នៅក្នុងខែតុលា ដូចគ្នាទៅនឹងការបង្ហាញស្មាតហ្វូន ត្រកូល Mate 10 series នៅក្នុងខែតុលាឆ្នាំ 2017 អញ្ចឹងដែរ។ នៅថ្ងៃនេះ មានរូបភាពបែកធ្លាយមួយ របស់ស្មាតហ្វូន Mate 20 ត្រូវបានចែកចាយ។ ទោះបីជាគុណភាពនៃរូបភាពនេះ មិនសូវច្បាស់ក៏ដោយ វាក៏មានការទម្លាយថា ស្មាតហ្វូននេះ នឹងមានរូបរាងជាមួយនឹងគែមខាងលើ និងខាងក្រោមស្តើងបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅគែមរបស់ស្មាតហ្វូន Huawei Mate 20 គឺពិតជាមិនមាននោះទេ។ស្មាតហ្វូននេះ មានអេក្រង់គែមកោងដូចគ្នាទៅនឹងស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុន Samsung ដែរ។ ស្មាតហ្វូននេះ មិនមានភ្ជាប់ជាមួយនឹង Notch Display ដែលត្រូវ បង្ហាញនៅលើស្មាតហ្វូន Huawei នៅលើស្មាតហ្វូនត្រកូល P20 series ដែលបានប្រកាសចេញនៅក្នុងខែមីនាឆ្នាំនេះ។ សម្រាប់ទំហំពិតប្រាកដរបស់ស្មាតហ្វូន Mate 20 នៅមិនទាន់ដឹងនោះទេ។ ចាប់តាំងពីស្មាតហ្វូន Mate 10 ប្រើប្រាស់នូវអេក្រង់ 5.99-inch display នោះ ស្មាតហ្វូនជំនាន់បន្ទាប់នេះ នឹងមានទំហំអេក្រង់ដូចគ្នា ឬធំជាងបន្តិច។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវអេក្រង់ OLED panels សម្រាប់ស្មាតហ្វូន Mate 20 series ។

 

រូបភាពគំនូសមួយបង្ហាញអំពីផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ស្មាតហ្វូន Mate 20 ដូចគ្នាទៅនឹងរូបភាពផ្នែកខាងមុខដែលបែកធ្លាយនៅថ្ងៃនេះ។ ការរចនាផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺដូចគ្នាទៅនឹងរូបភាពបែកធ្លាយរបស់ស្មាតហ្វូន Mate 20 ។ ស្មាតហ្វូននេះក៏ប្រើប្រាស់ម៉ាកយីហោ Huawei ហើយវាក៏មានប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរផងដែរជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint scanner នៅខាងក្រោម។ ស្មាតហ្វូននេះប្រហែលជាប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់ដូចគ្នាទៅនឹងស្មាតហ្វូន P20 Pro ដែរ។

 

មិនមានព័ត៌មានជាក់លាក់អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Huawei Mate 20 នោះទេ។ កាលពីពីរខែមុននេះ ស្មាតហ្វូននេះបង្ហាញខ្លួននៅលើ AnTuTu ជាមួយនឹងពិន្ទុដល់ទៅ 356,819 ។ ស្មាតហ្វូន Mate 20 និង Mate 20 Pro នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប Kirin 980 SoC និងរ៉េមទំហំ 6GB ។  របាយការណ៍មុននេះ បានបញ្ជាក់ថា ស្មាតហ្វូន Huawei Mate 20 Pro នេះនឹងមានអេក្រង់ទំហំ 6.9 inches OLED។ ស្មាតហ្វូន Mate 20 Pro ឬ Porsche Design អាចនឹងប្រើប្រាស់អេក្រង់ថ្មីផងដែរសម្រាប់ផ្តល់នូវកម្រិតភាពច្បាស់ខ្ពស់បំផុត៕

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន