no-alternative title

ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi 8 នឹងដាក់លក់នៅក្នុងទ្វីបអ៊ឺរ៉ុបនៅក្នុងខែសីហាខាងមុខនេះ

បន្ទាប់ពីស្មាតហ្វូននេះ បានបង្ហាញខ្លួននៅក្នុងប្រទេសចិននោះ ក្រុមហ៊ុន Xiaomi បានធ្វើការដាក់លក់នូវស្មាតហ្វូន Mi 8 អស់ពីស្តុកនៅក្នុងរយៈពេល មិនដល់មួយនាទីនោះទេក៏បិទឈប់លក់ភ្លាមៗ។ យោងតាមរបាយការណ៍ថ្មីមួយ ដែលបានអះអាងថា ស្មាតហ្វូនដែលមានតម្លៃថោកសមរម្យនេះ នឹងដាក់លក់នៅក្នុងទីផ្សារនៃប្រទេសអ៊ឺរ៉ុបនៅរដូវក្តៅនេះផងដែរ គឹនៅក្នុងខែសីហាខាងមុខនេះ។

តាមការបញ្ជាក់នៅក្នុងព័ត៌មាននេះ បានអោយដឹងថា នៅពេលថ្មីៗនេះ ក្រុមហ៊ុន Xiaomi មានមានគម្រោងជាច្រើនក្នុងការដាក់លក់ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi 8 ជាមួយនឹងរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ឬទំហំ 128GB។ បន្ថែមពីនេះទៀត ក្រុមហ៊ុនម៉ាកយីហោរបស់ចិននេះ ក៏មានគម្រោងដាក់លក់ស្មាតហ្វូននេះពណ៌ខ្មៅ និងពណ៌ខៀវផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូននេះក៏មានប្រភេទ Explorer Edition ដែលមានរ៉េមទំហំដល់ទៅ 8GB ឯណោះ។ ក្រុមហ៊ុន Xiaomi នឹងដាក់លក់ស្មាតហ្វូននេះ នៅក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យាចិននេះ មិនបានបង្ហាញនូវគម្រោងនៅក្នុងការប្រកាសអំពីតម្លៃរបស់ស្មាតហ្វូននេះនោះទេ នៅក្នុងទីផ្សារនៅទ្វីបអ៊ឺរ៉ុបនោះ ប៉ុន្តែសម្រាប់ទីផ្សារនៅក្នុងប្រទេសចិននោះ សម្រាប់ម៉ូដែលទំហំ 64GB លក់នៅក្នុងតម្លៃ  €365 ស្របពេលដែល ម៉េមូរីទំហំ 128GB គឺមានតម្លៃខ្ទង់  €400។ ក្រុមហ៊ុន Xiaomi អាចនឹងលក់ស្មាតហ្វូននេះ នៅក្នុងបណ្តាប្រទេសធំៗមួយចំនួន ដូចជា ប្រទេសបារាំង អ៊ីតាលី និងអេស្ប៉ាញជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន