no-alternative title

កាលបរិច្ឆេទនៃការបង្ហាញ OPPO Find X នៅក្នុងប្រទេសចិន នឹងធ្វើឡើងនៅចុងខែនេះហើយ ក្រុមហ៊ុន JD ក៏បានចាប់ផ្តើមទទួលការកក់ដែរ

កាលពីម្សិលមិញនេះ ក្រុមហ៊ុន OPPO បង្ហាញនូវការមកដល់នៃស្មាតហ្វូនស៊េរីថ្មី OPPO Find X តាមរយៈព្រឹត្តិការណ៍នៃការប្រកាសបង្ហាញនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ស្មាតហ្វូននេះ អាចរកទិញបាននៅទីផ្សារជាច្រើននៅអ៊ឺរ៉ុបដូចជាប្រទេសបារាំង អ៊ីតាលី អេស្ប៉ាញ និងហូឡង់ ចាប់ពីខែសីហានេះតទៅ។ ស្មាតហ្វូនស៊េរីថ្មី Find X នេះក៏អាចរកទិញបាននៅសហរដ្ឋអាមេរិកផងដែរ។ នៅថ្ងៃនេះ ក្រុមហ៊ុនលក់រាយ Jingdong របស់ចិន ក៏បានបញ្ជាក់អំពីការមកដល់របស់ស្មាតហ្វូន Find X នៅក្នុងប្រទេសចិនផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្ងៃនេះ ក្រុមហ៊ុនលក់រាយនេះ បានចាប់ផ្តើមការទទួលកក់មុនរបស់ស្មាតហ្វូននេះ នៅក្នុងប្រទេសនេះ ដែលការលក់ជាផ្លូវការរបស់ស្មាតហ្វូននេះ នឹងចាប់ផ្តើមនៅថ្ងៃទី 29 ខែមិថុនាខាងមុខនេះ។ បើទោះបីជាក្រុមហ៊ុន OPPO និងក្រុមហ៊ុន Jingdong បានបញ្ជាក់អំពីកាលបរិច្ឆេទនៃការប្រកាសស្មាតហ្វូននេះនៅថ្ងៃទី 29 ខែមិថុនានេះ សម្រាប់ស្មាតហ្វូន Find X នៅក្នុងប្រទេសចិន រួមនឹងតម្លៃរបស់ស្មាតហ្វូននេះ នៅមិនទាន់បញ្ជាក់នៅឡើយទេ ប៉ុន្តែនឹងបញ្ជាក់អោយដឹងនៅថ្ងៃទី 29 ខែមិថុនាខាងមុខនេះ។ សម្រាប់ទីផ្សាររបស់អ៊ឺរ៉ុបនោះ តម្លៃរបស់ស្មាតហ្វូន Find X គឺ 999 euros (~$1,155) ស្របពេលដែលម៉ូដែលប្រភេទ Lamborghini Edition មានតម្លៃ 1,699 euros (~$1,963)។

ស្មាតហ្វូន OPPO Find X នេះមានអេក្រង់ទំហំ 6.42-inch Super AMOLED dual edge curved display ដែលមានកម្រិត  aspect ratio ទំហំ 19.5:9 ដែលមានទំហំ 93.8% បើធៀបទៅនឹងតួខ្លួន ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺធ្វើពីកញ្ចក់ និងមានគែមកោង។ ស្មាតហ្វូននេះ អាចរកទិញបានជាមួយនឹងពណ៌ Bordeaux Red និង Glacier Blue។ លក្ខណៈពិសេសមួយនៃស្មាតហ្វូន OPPO Find X នេះ ក៏មានការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាជាមួយនឹងបច្ចេកវិទ្យា 3D scanning ហើយវាមាន 0.5 seconds ថែមទៀត។ ស្មាតហ្វូននេះ ក៏មានប្រើប្រាស់នូវប្រព័ន្ធ fingerprint scanner ដែលប្រើប្រាស់នូវបច្ចេកវិទ្យា  3D structured light facing scanning module ផងដែរ។

ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប Snapdragon 845 ជាមួយនឹងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB ជាមួយនឹងរន្ធដោតម៉េមូរី microSD card និងថាមពលថ្ម  3,730mAh ។ ស្មាតហ្វូននេះប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 16MP+20MP Dual Camera និងកាមេរ៉ាខាងមុខទំហំ 25MP។ OPPO Find X Lamborghini Edition ដែលមានការប្រើប្រាស់នូវឡូហ្គោ  Lamborghini logo នៅផ្នែកខាងក្រោយ គឺមានប្រើប្រាស់នូវបច្ចេកវិទ្យា 5V/10A (50W) fast charging និងម៉េមូរីទំហំ  512GB៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន