no-alternative title

LG Stylo 4 ស្មាតហ្វូនធុនមធ្យមដែលទើបបង្ហាញខ្លួនថ្មីៗនេះមានអេក្រង់ធំទំហំ 6.2 អ៊ីង និងដំណើរការដោយ Android 8.1 Oreo ចេញពីប្រអប់ស្រាប់

ក្រុមហ៊ុន LG ទើបតែបានប្រកាសចេញនូវស្មាតហ្វូនធុនមធ្យមស៊េរីថ្មីមួយស៊េរីនៅក្នុងទីផ្សារសហរដ្ឋអាមេរិកម៉ូដែល LG Stylo 4។ ស្មាតហ្វូនស៊េរីថ្មីមួយនេះត្រូវបាន LG ធ្វើការកែលម្អរូបរាងថ្មីខុសពីស៊េរី Stylo 3 ដែលចេញកាលពីឆ្នាំទៅ។ ម៉ូដែល Stylo 4 នេះ ត្រូវបានក្រុមហ៊ុនបំពាក់ នូវកញ្ចក់អេក្រង់ IPS LCD ធំទូលាយទំហំ 6.2 អ៊ីងជាប្រភេទអេក្រង់លាតគែមខ្លីខ្នាត 18:9 aspect ratio និងអាចទ្រទ្រង់ការបង្ហាញចេញកម្រិត Full-HD+ ទំហំ1080x2160 ភិចសែល។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន ថ្មីនេះបំពាក់នូវកំលាំងម៉ាស៊ីនខ្លាំងជាងជំនាន់មុនបន្តិចដោយវាប្រតិបត្តិការលើបន្ទះឈីប Qualcomm Snapdragon 450 កម្រិត octa-core processor មានល្បឿនគណនា 1.8GHz ជាមួយរ៉េមទំហំ 2GB និងអង្គផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនទំហំ 32GB ហើយក៏អាចបង្កើនទំហំផ្ទុកបានផងដែរជាមួយម៉េមូរី microSD។ Stylo 4 មានកាមេរ៉ាក្រោយមួយគ្រាប់ជា AI Camera ទំហំ 13MP ប្រើប្រាស់កញ្ចក់លែនកាមេរ៉ាប្រភេទ QLens មាន aperture f/2.4 អមដោយអំពូលភ្លើងជំនូយពន្លឺមួយគ្រាប់ប្រភេទ autofocus LED flash និងអាចផលិតរូបភាពបែបព្រាលផ្ទៃ (Portrait) បានដូចស្មាតហ្វូនកាមេរ៉ាភ្លោះផងដែរដោយប្រើបច្ចេកវិទ្យា AI។ រីឯកាមេរ៉ាមុខសម្រាប់ថតសែលហ្វីគឺមានទំហំ 5.0MP។ 

 

ចំពោះប្រតិបត្តិការវិញ LG Stylo 4 ត្រូវបានដំឡើងមកស្រាប់ជាមួយ Android 8.1 Oreo ចេញពីប្រអប់ និងមានភ្ជាប់នូវកម្មវិធីប្រើប្រាស់ថ្មីៗយ៉ាងច្រើនផងដែរដូចជា មុខងារ Screen Off Memo ដែលអាចអោយយើងធ្វើការសរសេរគូសវាស់កំនត់ចំណាំផ្សេងៗលើផ្ទៃអេក្រង់ជាមួយប៊ិច Stylus Pen ពេលអេក្រង់បិទដូច Galaxy Note 8 ដែរ, GIF Capture ថតវីដេអូខ្លីរួចបំលែងទៅជាវីដេអូ GIF, QSlide Function អនុញ្ញាតិអោយយើងធ្វើការបែបចែកអេក្រង់របស់វាជាពីរសម្រាប់ការកម្សាន្តផ្សេងគ្នាក្នុងពេលដំណាលគ្នា, Knock On គោះលើផ្ទៃអេក្រង់ដើម្បីបិទ-បើកពន្លឺអេក្រង់, មុខងារចែករំលែកតាមរយះបច្ចេកវិទ្យា NFC និងការដោះសោរទូរស័ព្ទដោយការស្កែនក្រយ៉ៅម្រាមនៅផ្ទៃខាងក្រោយក្រោមកាមេរ៉ាផងដែរ។

 

ស្មាតហ្វូនជំនាន់ថ្មីនេះទ្រទ្រង់ប្រព័ន្ធសេវា 4G LTE ហើយវាមានថ្មកំលាំងខ្លាំងដល់ទៅ 3,300 មីលីអំពែម៉ោងជាប្រភេទថ្ម Lithium Ion ជាមួយនឹងមុខងារសន្សំសំចៃថាមពលថ្ម Battery & Power Saving និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថាមពលល្បឿនលឿនតាមរយះរន្ធដោត USB-C ថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មី LG Stylo 4 នេះត្រូវបានដាក់លក់នៅលើបណ្តាញចែកចាយ MetroPCS ក្នុងតម្លៃប្រមាណតែ $179 ប៉ុណ្ណោះដែលតម្លៃនេះគឺធ្លាក់ចុះពីតម្លៃដើមរបស់វាដែលមានតម្លៃ $239។ គេមិនទាន់ដឹងថា តើ LG នឹងបញ្ចេញស្មាតហ្វូនមួយនេះទៅចរាចរណ៍លក់ក្នុងបណ្តាទីផ្សារក្នុងប្រទេសផ្សេងក្រៅពីអាមេរិកដែរឬអត់នោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន