no-alternative title

Nokia Page បញ្ជាក់ថា Nokia X6 អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា ហើយការលក់ជាសកលលោកនឹងចាប់ផ្តើមឆាប់ៗនេះ

បើទោះបីជាមានការកើនឡើងនូវកត្តាជាច្រើន ដែលបានបញ្ជាក់អំពីការដាក់លក់ជាសកលនៃស្មាតហ្វូន Nokia X6 ក៏ដោយ តាមរយៈវេបសាយផ្លូវការ និងការទទួលបានវិញ្ញាប័នប័ត្រជាច្រើននៅតៃវ៉ាន់កាលពីពេលថ្មីៗនេះ បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global បញ្ជាក់ជាផ្លូវការអំពីវត្តមានរបស់ស្មាតហ្វូននេះ នៅក្នុងទីផ្សារបណ្តាប្រទេសជាច្រើនផ្សេងទៀត។ យោងតាមរយៈការបញ្ចេញពីគេហទំព័រ Support Page បង្ហាញ ក្រុមហ៊ុន HMD បានត្រៀមក្នុងការដាក់លក់នៅក្នុងទីផ្សារ នៅក្នុងប្រទេសឥណ្ឌាហើយ។ 

វត្តមានរបស់សារមួយនេះ បានអនុញ្ញាតឱ្យអ្នកដែលចាប់អារម្មណ៍ក្នុងការទិញស្មាតហ្វូននេះ អាចមើលនូវព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះជាមុនបានយ៉ាងស្រួល។ ព័ត៌មានខាងលើនេះ ក៏មានបញ្ជាក់ពីការប្រើប្រាស់នូវកាមេរ៉ា Pro camera mode ពីមួយជំហានទៅមួយជំហានផងដែរ។ ក្រៅពីនេះ ក៏មាន PDF version ដែលបញ្ជាក់ថា ក្រុមហ៊ុន HMD Global ធ្វើការតេស្ត៍ទៅលើសមត្ថភាពរបស់ស្មាតហ្វូនសម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌាទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ ក៏ធ្វើការពង្រីកទៅលើរលកសញ្ញាវិទ្យា radio waves ដែលចេញផ្សាយដោយនាយកដ្ឋានទូរគមនាគមន៍ផងដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global នៅមិនទាន់បញ្ជាក់អំពីគម្រោងនៃការបង្ហាញស្មាតហ្វូននេះនៅក្នុងប្រទេសឥណ្ឌានោះទេ គឺនៅមិនទាន់ច្បាស់អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ នៅឡើយទេ។ 

ទោះជាយ៉ាងណាក៏ដោយ ព័តមាននេះ គឺប្រហែលជាមិនមានការផ្លាស់ប្តូរនោះទេទៅលើលក្ខណៈសម្បត្តិរបស់ Nokia X6 នេះនោះទេ គឺប្រហែលជាប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 636 រ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ក្នុងនោះស្មាតហ្វូននេះ ក៏មានប្រភេទរ៉េមទំហំ 6GB និងម៉េមូរីទំហំ 64GB ផងដែរ។  នៅក្នុងពេលបច្ចុប្បន្ននេះ សម្រាប់ជំនាន់របស់ស្មាតហ្វូន Nokia X6 លក្ខណៈអន្តរជាតិនោះត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅខែក្រោយនេះ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ដែលស្ថិតនៅក្នុងគម្រោង Android One នោះ៕

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន