no-alternative title

ស្មាតហ្វូន OPPO Find X បង្ហាញវត្តមានជាមួយនឹងអេក្រង់ពេញ និងមានលក្ខណះសម្បត្តិអស្ចារ្យណាស់!

អ្វីដែលធ្វើឲ្យប្រជាជននៅទីក្រុងប៉ារីស ក៏ដូចនៅជុំវិញពិភពលោកមានការភ្ញាក់ផ្អើលចំពោះផលិតផលនៃក្រុមហ៊ុន OPPO នោះ គឺ OPPO Find X ដែលបានធ្វើការសម្ពោធនា ថ្ងៃទី 19 មិថុនានេះ។ ម៉ូដែលថ្មីរបស់ OPPO មួយនេះ ប្រើប្រាស់នូវការរចនាតួខ្លួនជាលក្ខណៈ Gradient Design (ប្រដេញពណ៌) ហើយនឹងបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗ ដែលធ្វើឲ្យអេក្រង់របស់ស្មាតហ្វូននេះនៅលាតពេញលើផ្ទៃទូរស័ព្ទទាំងមូល សឹងតែគ្មានសល់គែម ចំណែកកាមេរ៉ារបស់ស្មាតហ្វូននេះ ទាំងខាងមុខ និងខាងក្រោយត្រូវបានបង្គាប់នៅក្នុងទូរស័ព្ទតែម្តង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាមេរ៉ាសម្រាប់ថតស៊ែលហ្វីដែលមានឈ្មោះថា "Stealth 3D" នឹងលៀនចេញមកក្រៅនៅពេលដែលអ្នកប្រើកម្មវិធីថតប៉ុណ្ណោះ ហើយនឹងលឹបបាត់ទៅវិញពេលដែលអ្នកបិទកម្មវិធីថតស៊ែលហ្វី ហើយវាមានទំហំ 25 មេហ្គាភិចស៊ែល។ ចំណែកឯកាមេរ៉ាខាងក្រោយមានចំនួន 2 គ្រាប់ មាទំហំ 20 មេហ្គាភិចស៊ែលនិង 16 មេហ្គាភិច សែល។ អេក្រង់របស់វាក៏មិនចាញ់ស្មាតហ្វូនផ្សេងៗ ដែលកំពុងលក់លើទីផ្សារផងដែរ ម៉ូដែលនេះមានអេក្រង់កោងគែមទាំងសងខាងតែម្តង ដូច្នេះ អ្នកអាចមើលរូបភាពបានធំជាងមុនជាមួយនឹងអេក្រងទំហំ 6.4 អ៊ីង។ អេក្រង់នេះគឺគ្រប់ដណ្តប់រហូតដល់ទៅ 93.8% នៃផ្នែកខាងមុខរបស់ទូរស័ព្ទទៅហើយ។

ចំពោះប្រព័ន្ធសុវត្ថិភាពវិញ ក្រុមហ៊ុនក៏បានបំពាក់នូវកម្មវិធី 3D face ដើម្បីដោះសោទូរស័ព្ទ បានយ៉ាងរហ័សបំផុត ដោយមិនប្រកាន់ថាពន្លឺតិចឬខ្លាំងទេ។ កម្មវិធីនេះធ្លាប់ត្រូវបានគេនិយាយថាអាចរក្សាសុវត្ថិភាពបានយ៉ាងល្អជាមួយហ្នឹង OPPO R15Pro ដែលបានចេញលក់នាពេលថ្មីៗនេះ។

បើនិយាយពីផ្នែកខាងក្នុងវិញ OPPO Find X ត្រូវបំពាក់ដោយរ៉េមមានទំហំ 8 GB អង្គផ្ទុកទិន្ន័យជាប់នឹងម៉ាស៊ីនរហូតដល់ទៅ 256 GB ហើយក៏មានបំពាក់នូវ Qualcomm Snapdragon 845  ដែលធ្វើឲ្យវាដំណើរការលឿនជាមុន ព្រមទាំងអាចប្រើជាមួយកម្មវិធីថ្មីៗបានច្រើន។ រីឯថាមពលថ្មវិញ Find X មានកំលាំងថ្ម 3730 mAh ហើយបានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន VOOC។ ហើយអ្វីកាន់ដែរតែពិសេសជាងនេះ ទៀតនោះ Find X ក៏បានសហការណ៍ជាមួយនឹងក្រុមហ៊ុនរថយន្ត Lamborghini ហើយនឹងចេញលក់នូវម៉ូដែល Find X Lamborghini Edition ដែលមានអង្គផ្ទុកទិន្នន័យរហូតដល់ 512 GB និងបច្ចេកវិទ្យាសាកថ្មកំពូលលឿនគឺ Super VOOC ដែលមានសមត្ថភាពសាកថ្មដែលមានទំហំ 3400mAh ពី ០%ដល់ 100 %ក្នុងរយៈពេល៣ 5នាទីតែប៉ុណ្ណោះ។

OPPO Find X មាន 9 គឺ ក្រហមនិងខៀវ ដែលតម្លៃរបស់វាគឺ 999 អ៊ឺរ៉ូ ចំណែកឯ Find X Lamborghini Edition វិញ គឺមានតម្លៃរហូតដល់ 1699 អ៊ឺរ៉ូ បើគិតជាដុល្លាអាមេរិកជិត 2000 ដុល្លារ។ បន្ទាប់ពីឃើញនូវលក្ខណៈពិសេសរបស់ តើលោកអ្នកចាប់អារម្មណ៍ចង់ប្រើទេ? OPPO Find X នឹងដាក់លក់លើទីផ្សារអឺរុបនៅក្នុងខែសីហានេះ ហើយ។ យើងនៅមិនទាន់ច្បាស់ថា តើក្រុមហ៊ុន OPPO នឹងយកម៉ូដែលមួយនេះមកលក់ក្នុងទីផ្សារប្រទេសកម្ពុជា ដែរ ឬយ៉ាងណា មានតែរងចាំតាមដានទាំងអស់គ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន